អង្ករ​កម្ពុជា​រក្សា​តម្លៃ​នៅ​ដដែល ទោះបីជា​ខេត្ត​មួយចំនួន​រងគ្រោះ​ទឹកជំនន់​ក្តី​

2258
ចែករម្លែក

ដោយ : ពៅនិមល / ភ្នំពេញ : ​ក្រុមអាជីវករ​លក់​អង្ករ​នៅ​ក្រុងភ្នំពេញ​បានលើកឡើង​ដូចគ្នា ស្ថានភាព​ការលក់​នៅតែ​ដំណើរការ​ជាធម្មតា ដោយឡែក​តម្លៃ​ឯណោះ​វិញ​ក៏​នៅតែ​រក្សា​តម្លៃ​ដដែល​ដូចគ្នា បើទោះបីជា​បច្ចុប្បន្ន​នៅ​ខេត្ត​មួយចំនួន​បាន​កំពុង​រងគ្រោះ​ដោយសារ​ទឹកជំនន់​។​
​ ​
​តាម​ការសាកសួរ​ព័ត​មាន​នានា​ពី​ក្រុម​អ្នកលក់​អង្ករ​ស្ថិត​នៅក្បែរ​ស្ថានីយ៍​រថភ្លើង ក្នុង​ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​០២ ខែសីហា ឆ្នាំ​២០១៨ បាន​ឲ្យ​ដឹងថា តម្លៃ​អង្ករ​សំខាន់ៗ ដូចជា​អង្ករ​ផ្កាម្លិះ​លេខ​០១ តម្លៃ​៣.២០០​ក្នុង​មួយ​គីឡូក្រាម​, អង្ករ​ផ្កា​ខ្ញី តម្លៃ​២.៤០០​ក្នុង​មួយ​គីឡូក្រាម​, អង្ករ​នាងខុន តម្លៃ​២.២០០​ក្នុង​មួយ​គីឡូក្រាម និង​អង្ករ​នាងមិញ តម្លៃ​២.០០០​ក្នុង​មួយ​គីឡូក្រាម​។ ក្រុមអាជីវករ​ទាំងនោះ​បន្តថា អង្ករ​ដែល​ដាក់លក់​ទីផ្សារ​សព្វថ្ងៃនេះ​ភាគច្រើន​នាំយក​ពី​ខេត្តបាត់ដំបង កំពង់ធំ និង​ខេត្តក្រចេះ​ជាដើម​។​
​ ​
​ក្រុមអាជីវករ​បានបញ្ជាក់​ស្រដៀង​គ្នា​ដែរ​ថា ចំពោះ​តម្លៃ​នៃ​អង្ករ​ទាំងនេះ​មិនមាន​ការប្រែប្រួល​ទេ​ក្នុង​រយៈពេល​០២​ឆ្នាំ​ចុង​ក្រោយនេះ ក៏​ដូច​ក្នុង​កំ​ឡូង​ពេលមុន​បោះឆ្នោត និង​ក្រោយ​ការបោះឆ្នោត​។​
​ ​
​យោងតាម​របាយការណ៍​របស់​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ ទទួលបាន​នៅ​ព្រឹក​នេះ​បាន ឲ្យ​ដឹងថា នាពេល​បច្ចុប្បន្ន​ស្ថានភាព​ប៉ះពាល់​និង​ខូចខាត​ដោយ​គ្រោះធម្មជាតិ​ដែល​បង្ករ​ដោយ​ទឹកជំនន់​ទឹកភ្លៀង និង​ទឹកទន្លេ​មេគង្គ​មកទល់ពេលនេះ បាន​បង្ករ​ផលប៉ះពាល់​លើ​សន្ទូង ពង្រោះ​ចំនួន​១៣.៥៩៧​ហិច​តា និង​ខូចខាត​សន្ទូង ពង្រោះ​ចំនួន​១.៩៦០​ហិច​តា​។ ទាក់ទង​គ្រោះទឹកជំនន់​នេះ បានធ្វើ​ប៉ះពាល់​លើ​ដំណាំ​ស្រូវ​នៅតាម​រាជធានី ខេត្ត​ចំនួន​១៤​។ ទោះជា​យ៉ាងនេះ​ក្តី ក៏​ការងារ​បង្កបង្កើនផល​ដំណាំ​ស្រូវ​រដូវវស្សា ឆ្នាំ​២០១៨ សម្រេច បាន​ប្រមាណ​ជាង​០២​លាន​ហិច​តា ស្មើ​ន​នឹង​ជាង ៨០% នៃ​ផ្ទៃដី​ដាំ​ដុះ នេះ​បើ​ធៀប​នឹង​ឆ្នាំ​កន្លងទៅ​រយះពេល​ដូចគ្នា​សម្រេចបាន​ប្រមាណ​ជិត ៨០%​ប៉ុណ្ណោះ​៕B