អង្គការក្រៅរដ្ឋាភិបាល​កូរ៉េ​ផ្តល់នូវ​កុំព្យូទ័រ​២០​គ្រឿង​និង​សម្ភារៈ​សិក្សា​មួយចំនួន​ដល់​សិស្ស​កម្ពុជា​

978
ចែករម្លែក

​ដោយៈ រ៉ា​ម៉ន​
ភ្នំពេញ​៖​អង្គការ​ក្រៅ​រដ្ឋា​របស់​ប្រទេស​កូរ៉េ​មួយ ផ្តល់​កុំព្យូទ័រ​២០​គ្រឿង និង​សម្ភារៈ​សិក្សា​មួយចំនួន ជូន​ដល់​វិទ្យាល័យ​ជា ស៊ីម ឈូក​វ៉ា​រាជធានី​ភ្នំពេញ ដើម្បី​ចូលរួម បង្កើន​ផ្នែក​ចំណេះដឹង​ព័ត៌មានវិទ្យា ដែល​សិស្សានុសិស្ស​នៅ​ទូទាំងប្រទេស​កម្ពុជា ក៏ដូចជា​ពិភពលោក​ទាំងមូល​កំពុង​ត្រូវការ​ចាំបាច់​។​
​ក្នុង​ពិធី​ប្រគល់​កុំព្យូទ័រ​និង​សម្ភារៈ​សិក្សា​មួយចំនួន កាលពីពេល​ថ្មី នៅ​វិទ្យាល័យ​ជាស៊ីម​ឈូក​វ៉ា ខណ្ឌ​សែន​សុខ​រាជធានី​ភ្នំពេញ កញ្ញា​លី ហ្សី ហ៊ី lee ji hee តំណាង​អង្គការ​ភី​សូ​ណា​នំ​ម៉ា​អ៊ី​ល​ប្រចាំ​នៅ​កម្ពុជា បាន​លើកឡើងថា “​កុំព្យូទ័រ​និង​សម្ភារៈ​សិក្សា​នវ នឹង​ជួយ​ទៅដល់​សិស្សានុសិស្ស​នៅ​វិទ្យាល័យ នេះ​ទាំង ដើម្បី​ជា​ទុន​ក្នុង​ការសិក្សា​ផ្នែក​ព័ត៌មានវិទ្យា​ដែល​ពិភពលោក​កំពុងតែ​ត្រូវការ និង​ប្រកួតប្រជែង​នៃ​ចំណេះដឹង​នេះ​”​។​
​គោលបំណង​ចុងក្រោយ គឺ​ពង្រឹងសមត្ថភាព​ទៅដល់​ពួកគេ​ឱ្យមាន​ភាព​លូតលាស់ ទៅមុខ ហើយ​ពួកគេ​នឹង​ក្លាយជា​គម្រូ​ល្អ ដល់​យុវជន​ដ៏ទៃទៀត ក្នុងការ​ចូលរួម​អភិវឌ្ឍន៍​សហគមន៍រ​បស់​គេ​។​អង្គការ​នេះ គឺជា​អង្គ​ការមិន​រកប្រាក់​ចំណេញ ជា​អង្គ​ការជួយ​ផ្នែក​ខាង​វិស័យ​អប់រំ ដែល​កន្លងទៅ​អង្គការ​នេះ បាន​ចុះ MOU ជាមួយ​មន្ទីរអប់រំ​យុវជន និង​កីឡា​ខេត្តតាកែវ​, ចុះ​MOU ជាមួយ​សាកល​វិទ្យា​បៀ​ល​ប្រាយ​សាលាខេត្ត​តាកែវ និង​មាន​បង្កើតជា​ក្រុមយុវជន​ស្ម័គ្រចិត្ត​ចុះ​តាម​សហគមន៍​ផងដែរ​។​
​ក្នុងឱកាស​នោះ​លោក អ៊ុក សម្បត្តិ អនុប្រធាន​មន្ទីរអប់រំ​យុវជន​និង​កីឡា​រាជធានី​ភ្នំពេញ បាន​លើកឡើងថា ជាច្រើន​មកហើយ​រដ្ឋាភិបាល​កូរ៉េ តែងតែ​ចូលរួម​ជួយ​អភិវឌ្ឍ​ប្រទេស​កម្ពុជា ជាពិសេស​វិស័យ​អប់រំ​។ ដែល​ជាក់ស្តែង​ថ្ងៃនេះ គឺ​កូរ៉េ​បាន​ជួយ​កុំព្យូទ័រ​ដល់​វិទ្យាល័យ​ឈូក​វ៉ា​នេះ ដែល​ជំរុញ​អោយ​សិស្សានុសិស្ស​កម្ពុជា​យើង មាន​សមត្ថភាព​ក្នុង​ខាង​ផ្នែក​ព័ត៌មានវិទ្យា​នេះ​។​លោក​អនុប្រធាន​មន្ទីរ​ថ្លែងថា វិស័យ​អប់រំ​កូរ៉េ តែងតែមាន​ធ្វើការ​ផ្លាស់ប្តូរ​បទពិសោធ​ន៍​ជាមួយ​ប្រទេស​កម្ពុជា​ដែល​ប្រទេស​ទាំងពីរ​ឈានទៅ​ចុះ​MOU​ជាមួយគ្នា​កាលពី​ឆ្នាំ​២០១៧ ដើម្បី​ពង្រឹង​ខាង​វិស័យ​អប់រំ​៕