អង្គការសហប្រជាជាតិ ​ថា​កូរ៉េខាងជើង​រំលោភបំពាន​ទណ្ឌកម្ម ដោយ​ទិញ​រថយន្ត​ទំនើបៗ​

774
ចែករម្លែក
  • 976
    Shares

ប្រធាន​អ្នកត្រួតពិនិត្យ​ការដាក់ទណ្ឌកម្ម​ បាន​និយាយ​ប្រាប់​សារព័ត៌មាន​AFP កាលពី​ថ្ងៃ​អង្គារ ​ទី​១២​មីនា​ថា​ ក្រុម​អ្នកត្រួតពិនិត្យ​ការដាក់ទណ្ឌកម្ម​របស់​អង្គការសហប្រជាជាតិ​ កំពុង​ស៊ើបអង្កេត​ការទិញ​រថយន្ត​ល្អ​ប្រណីត​ច្រើន​គ្រឿង​ដោយ​លោក គីម ​ជុង​អ៊ុន មេដឹកនាំ​កូរ៉េខាងជើង​។​

​រថយន្ត​ទំនើបៗ​ជាច្រើន​គ្រឿង ដែល​កូរ៉េខាងជើង​ទិញ គឺមាន រថយន្ត​Rolls-Royce​ រថយន្ត​Mercedes-Benz និង​រថយន្ត Lexus ។ រថយន្ត​ទាំង​នេះ បាន​បើក​នៅ​អំឡុងពេល​​កិច្ចប្រជុំ​អន្តរជាតិ​កាលពី​ពេល​ថ្មីៗរបស់​មេដឹកនាំ​កូរ៉េខាងជើង​នេះ ។​

រថយន្ត Rolls-Royce ដែល​ត្រូវបាន​ប្រើ​ដោយមេដឹកនាំ​កូរ៉េខាងជើង គីម ជុងអ៊ុន។​

​លោក គីម ជុង អ៊ុន​បាន​ទាក់ទាញ​ការយកចិត្តទុកដាក់​ពី​ក្រុម​ជំនាញ​អំពី​ការដាក់ទណ្ឌកម្ម​នៅពេលលោក​បាន​មក​ដល់​កិច្ច​ជំនួប​មួយ ជាមួយ​លោក​ម៉ៃ ផ​មផេវ ​រដ្ឋមន្ត្រី​ការបរ​​ទេស​អាម៉េរិក​នៅ​ទីក្រុង​ព្យុង​យ៉ាង​កាលពី​ខែតុលា ដោយ​ជិះ​រថយន្ត​ថ្មី​ Rolls-Royce​។​

​នៅឯ​កិច្ច​ជំនួប​កំពូល​នៅ​សិង្ហ​បុរី​ជាមួយ​ប្រធានាធិបតី​អាម៉េេរិក លោក​ដូណាល់ ត្រាំ កាលពី​ខែ​មិថុនា ក្រុមមន្ត្រី​សំខាន់ៗ របស់លោក គីម​ជុង​អ៊ុន​ត្រូវបាន​គេ​ដឹក​មក​ដោយ​រថយន្ត​​ទំនើប​ Mercedes-Benz ជាច្រើន​គ្រឿង​ដោយ​គ្មាន​ស្លាក​លេខ​។​

​រថយន្ត​ទំនើប​Lexus LX570 ជាច្រើន​គ្រឿង​ទៀតត្រូវបាន​ប្រើ​ដោយ​គណៈប្រតិភូ​កូរ៉េខាងជើង​នៅ​ក្នុងជំនួប​កំពូល​អន្តរ​កូរ៉េ នៅ​ទីក្រុង​ព្យុង​យ៉ាង​កាលពី​ខែ​កញ្ញា​។​

​លោក ហ៊ូ​ច គ្រីស​ហ្វីតស៍ (Hugh Griffiths) ប្រធាន​អ្នកត្រួតពិនិត្យ​ការដាក់ទណ្ឌកម្ម​នេះ បាន​និយាយថា​” កូរ៉េខាងជើង ព្យាយាម​បាន​អ្វី​ដែល​ពួក​គេ​ចង់បាន ។ ពួក​គេ​ប្រើ​គ្រប់​មធ្យោបាយ​​ដើម្បី​ទទួលបាន​អ្វី​ដែល​ល្អ​បំផុត នៅ​ពេល​ពួកគេ​ត្រូវការ​”​។​

​ក្រុមប្រឹក្សា​សន្តិសុខ​បាន​ហាមឃាត់​កូរ៉េខាងជើង​ពី​ការនាំចេញ​ធ្យូងថ្ម​និង​ទំនិញ​ផ្សេងទៀត រារាំង​ការដឹកជញ្ជូន​ប្រេង​និង​ឧស្ម័ន​និង​ដាក់​កម្រិត​លើ​វិស័យ​ធនាគារ នៅក្នុង​​ចំណោម​វិធានការ​ដទៃទៀត​ដើម្បី​ទប់​បង្អាក់​ប្រាក់ចំណូលសម្រាប់​កម្មវិធី​អាវុធ​របស់​រដ្ឋាភិបាល​ក្រុង​ព្យុង​យ៉ាង​។​

​ការលក់ទំនិញ​ល្អ​ប្រណីត ​ដែល​រួម​ទាំង​រថយន្ត​និង​នាវា​កម្សាន្ត​ទំនើប​គ្រឿងអលង្ការ​ទៅឱ្យ​ប្រទេស​កូរ៉េខាងជើង ត្រូវ​បាន​ហាមឃាត់​ចាប់តាំងពី​ឆ្នាំ​២០១៣​មក​៕​ដោយ​៖​សុខា​/sn/Ha

រថយន្ត​ទំនើប​Lexus LX570 ត្រូវបាន​ប្រើ​ដោយ​គណៈប្រតិភូ​កូរ៉េខាងជើង​នៅ​ក្នុងជំនួប​កំពូល​អន្តរ​កូរ៉េ នៅ​ទីក្រុង​ព្យុង​យ៉ាង កាលពីពេល​កន្លង​មក​តែ​ក្រុមហ៊ុន​Toyota​បាន​និយាយថា​ខ្លួន​មិន​បាន​លក់​រថយន្ត​អោយ​កូរ៉េ​ខាងជើង​ទេ និង​កូរ៉េខាងជើង​ប្រហែល​ជា​ទិញ​តាម​បណ្តាញ​ណាមួយ​