អង្គការសហប្រជាជាតិ​ទទូច​អោយ​មី​យ៉ាន​ម៉ា​បង្កលក្ខណៈ​ងាយស្រួល​សម្រាប់​ការវិលត្រឡប់​របស់​ជ​ន​រ៉ូ​ហ៊ីង​យ៉ា​

694
ចែករម្លែក

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃចន្ទទី២៣កក្កដា បានទទូចអោយរដ្ឋាភិបាលមីយ៉ាន់ម៉ាបង្កើនកិច្ចខិតខំធ្វើយ៉ាងណាបង្កើតលក្ខខណ្ឌដែលនឹងអនុញ្ញាតអោយជនមូស្លីមរ៉ូហ៊ីងយ៉ា ដែលបានភៀសខ្លួនចេញពីការបង្រ្កាបដ៏ហិង្សាមួយវិលពីបង់ក្លាដែសទៅកាន់ប្រទេសដោយសុវត្ថិភាព។

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថាត្រូវបានការធ្វើអោយមានការរីកចំរើនដោយរដ្ឋាភិបាលមីយ៉ាន់ម៉ាលើការអនុវត្តកិច្ចព្រមព្រៀងអំពីទំនាក់ទំនងរវាងបណ្តាទីភ្នាក់ងារជនភៀសខ្លួនអង្គការសហប្រជាជាតិនិងទីភ្នាក់ងារអភិវឌ្ឍន៍ រួមទាំងជាមួយប្រទេសបង់ក្លាដែសអំពីការវិលត្រឡប់របស់ជនរ៉ូហ៊ីងយ៉ា។

ជនរ៉ូហ៊ីងយ៉ាប្រឈមការរើសអើងផ្លូវការនិងសង្គមនៅក្នុងប្រទេសមីយ៉ាន់ម៉ាដែលសំបូរអ្នកកាន់សាសនាព្រះពុទ្ធដ៏លើសលប់ ដោយពួកគេត្រូវបានបដិសេធការផ្តល់សញ្ជាតិនិងសិទ្ធិជាមូលដ្ឋាន ដោយសារតែពួកគេត្រូវបានមើលងាយនិងចាត់ទុកជាជនភៀសខ្លួនមកពីបង់ក្លាដែស ទោះជាគ្រួសារជាច្រើនរស់នៅក្នុងមីយ៉ាន់ម៉ាអស់
រាប់ជំនាន់មកហើយក្តី។ ស្ថានភាពរស់នៅដ៏លំបាកនេះនាំអោយពួកគេជាង២សែននាក់ភៀសខ្លួនចេញពីប្រទេសរវាងឆ្នាំ២០១២និង២០១៥។

ជនរ៉ូហ៊ីងយ៉ាងប្រមាណ៧សែននាក់ត្រូវគេជឿថាបានភៀសខ្លួនចូលបង់ក្លាដែស

វិបត្តិចុងក្រោយបានកើតឡើងដោយការវាយប្រហាររបស់ជនបះបោររ៉ូហ៊ីងយ៉ាលើបុគ្គលិកសន្តិសុខមីយ៉ាន់ម៉ាកាលពីខែសីហាមុន។យោធាបានឆ្លើយតបដោយធ្វើការបោសសម្អាតការបះបោរជាទូទៅជាហេតុនាំអោយមានការចោទប្រកាន់ថាយោធាមីយ៉ាន់ម៉ារំលោភសិទ្ធិមនុស្ស រួមមានការចាប់រំលោភ សម្លាប់ ធ្វើទារុណកម្មនិងដុត
ផ្ទះពួករ៉ូហ៊ីងយ៉ា។ ជនរ៉ូហ៊ីងយ៉ាងប្រមាណ៧សែននាក់ត្រូវគេជឿថាបានភៀសខ្លួនចូលបង់ក្លាដែស រហូតដល់ថ្នាក់អង្គការសហប្រជាជាតិនិងអាមេរិកហៅយុទ្ធនាការរបស់យោធាមីយ៉ាន់ម៉ា ថាជាការបោសសម្អាតជាតិសាសន៍៕ដោយ៖វាសនា