អង្គការសហប្រជាជាតិ​និយាយថា មនុស្ស​រាប់ពាន់​នាក់​រត់​គេច​ពី​ការ​ប៉ះទង្គិច​គ្នា​ជា​ថ្មី​នៅ​មី​យ៉ាន់​ម៉ា​

3108
ចែករម្លែក

មន្ត្រី​អង្គការសហប្រជាជាតិ​បាន​និយាយថា​មនុស្ស​រាប់ពាន់​នាក់​បាន​រត់គេច​ពី​ការប្រយុទ្ធ​គ្នា​ជា​ថ្មី​រវាង​កងទ័ព​មី​យ៉ាន់​ម៉ា​និង​ក្រុម​ឧទ្ទាម​ជនជាតិភាគតិច​នៅ​តំបន់​ដាច់​​ស្រយាល ភាគ​ខាងជើង​នៃ​ប្រទេស​មី​យ៉ាន់​ម៉ា​ខណៈដែល​ជម្លោះ​ដ៏​ក្តៅគគុក​ជា​យូរអង្វែង គឺ​កាន់តែ​មាន​ភាព​ខ្លាំងក្លា​ឡើង​។​

​លោក Mark Cutts ប្រធានការិយាល័យ​សម្រប​សម្រួល​កិច្ចការ​ជំនួយ​មនុស្សធម៌​សហប្រជាជាតិ​(OCHA)​បាន​និយាយប្រាប់​សារព័ត៌មាន​AFP កាលពី​ថ្ងៃ​សុក្រ​ថា មនុស្ស​​ជាង​៤.០០០​នាក់​បាន​រត់​ភៀសខ្លួន នៅក្នុង​រដ្ឋកា​ឆី​ន (Kachin ) ភាគ​ខាងជើង​ប្រទេស​មី​យ៉ាន់​ម៉ា ជិត​ព្រំដែន​ជាមួយ​ចិន​ក្នុង​រយៈពេល​៣​សប្តាហ៍​ចុងក្រោយ​នេះ​។​

​តួលេខ​នេះ​មិន​បាន​រាប់បញ្ចូល​មនុស្ស ១៥.០០០​នាក់​ដែល​បាន​រត់​ភៀសខ្លួន​ចាប់តាំងពី​ដើមឆ្នាំ​នេះ​មក នោះទេ​ហើយ មនុស្ស​ចំនួន ៩០.០០០ នាក់ បាន​កំពុង​រស់​​នៅក្នុង​ជំរំ​ជនភៀសខ្លួន​ជាច្រើន​នៅ​រដ្ឋកា​ឆី​ន​និង​រដ្ឋ​សាន​(Shan)​ចាប់តាំងពី​បទ​ឈប់​បាញ់​រវាង​រដ្ឋាភិបាល​និង​កងទ័ព​ឯករាជ្យ​កា​ឆី​ន បាន​ដួលរលំ​កាលពី​ឆ្នាំ​២០១១៕

ដោយ:សុខា/sn

​មនុស្ស​រាប់ពាន់​នាក់​បាន​រត់គេច​ពី​ការប្រយុទ្ធ​គ្នា​ជា​ថ្មី​រវាង​កងទ័ព​មី​យ៉ាន់​ម៉ា​និង​ក្រុម​ឧទ្ទាម​ជនជាតិភាគតិច​នៅ​តំបន់​ដាច់ស្រយាល ​ភាគ​ខាងជើង​នៃ​ប្រទេស​មី​យ៉ាន់​ម៉ា​