អង្គការសហប្រជាជាតិ​ព្រមាន​ពី​គ្រោះថ្នាក់​នៃ​ទុរ្ភិក្ស​ដ៏​រាលដាល​នៅ​ប្រទេស​យេ​ម៉ែន​

621
ចែករម្លែក

អង្គការសហប្រជាជាតិបានព្រមានកាលពីថ្ងៃអង្គារទី២៣តុលាថាប្រទេសយេម៉ែនកំពុងស្ថិតក្នុងស្ថានភាពដែលខិតទៅរកគ្រោះទុរ្ភិក្ស។

លោក Mark Lowcock អគ្គលេខាធិការរងនៃអង្គការសហប្រជាជាតិសម្រាប់កិច្ចការជំនួយមនុស្សធម៌បាននិយាយថា​” ឥឡូវនេះ មានគ្រោះថា្នក់ច្បាស់នៃគ្រោះទុរ្ភិក្សដ៏ធំដែលកើតឡើងនៅពេលឆាប់ៗនៅប្រទេសយេម៉ែន “។

លោក Mark Lowcockបានអំពាវនាវឱ្យមានបទឈប់បាញ់មនុស្សធម៌មួយនៅជុំវិញតំបន់ដែលពាក់ព័ន្ធនឹងការចែកចាយជំនួយស្បៀងអាហារនិងការដឹកជញ្ជូនជំនួយមនុស្សធម៌ ។ លោកបានធ្វើការអំពាវនាវនេះនៅឯកិច្ចប្រជុំរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដែលបានរៀបចំឡើងទៅតាមគំនិតផ្តួចផ្តើមរបស់អង់គ្លេស ដោយសារតែភាពយ៉ាប់យ៉ឺននៅប្រទេសយេម៉ែន។

លោក បាននិយាយថា ភាគីជម្លោះ បន្តរំលោភច្បាប់មនុស្សធម៌អន្តរជាតិ ហើយអង្គការសហប្រជាជាតិបានប៉ាន់ស្មានថា មនុស្ស១១លាននាក់ កំពុងស្ថិតនៅក្នុងស្ថានភាពគ្រោះថ្នាក់នៃគ្រោះទុរ្ភិក្ស នៅប្រទេសយេម៉ែន។

ចាប់តាំងពីការព្រមានចុងក្រោយបំផុតរបស់អង្គការសហប្រជាជាតិកាលពីខែកញ្ញាមក ស្ថានភាពនៅប្រទេសយេម៉ែនគឺកាន់តែអាក្រក់។

ជម្លោះខ្លាំងនៅប្រទេសយេម៉ែនចាប់តាំងពីឆ្នាំ២០១៥មកនោះ បានធ្វើឱ្យមនុស្ស ប្រមាណ១០.០០០នាក់ស្លាប់ហើយបានបង្កើតអ្វីដែលអង្គការសហប្រជាជាតិហៅថាវិបត្តិមនុស្សធម៌ដ៏អាក្រក់បំផុតរបស់ពិភពលោក៕ដោយ:សុខា/sn

ក្មេងយេម៉ែន ដើរទៅយកទឹក កាលថ្ងៃទី២២ខែតុលា ឆ្នាំ២០១១៨

#