អង្គការសហប្រជាជាតិ​៖ អ្នកក្រ​នៅ​អាមេរិក​កាន់តែ​ត្រូវបាន​កាត់ផ្តាច់ ទាំង​សេដ្ឋកិច្ច​និង​នយោបាយ​

3330
ចែករម្លែក
  • 59
    Shares

ជនជាតិអាមេរិកប្រមាណ៤០លាននាក់រស់នៅក្នុងភាពក្រីក្រ ក្នុងនោះ១៨,៥លាននាក់ក្រីក្របំផុត និង៥,៣លាននាក់ស្ថិតនៅក្នុងលក្ខខណ្ឌក្រីក្រទាំងស្រុងសំរាប់តតីយលោក,នេះបើតាមរបាយការណ៍មួយរបស់អង្គការសហប្រជាជាតិ។

របាយការណ៍២០ទំព័ររបស់អង្គការសហប្រជាជាតិអំពីភាពក្រីក្របំផុតនិងសិទ្ធិមនុស្សនៅអាមេរិក ដែលនឹងត្រូវដាក់ជូនក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិនៅក្រុងហ្សឺណែវនៅថ្ងៃ២១មិថុនាខាងមុខ ព្រមានថាអ្នកក្រីក្រអាមេរិកកាន់តែត្រូវបានកាត់ផ្តាច់ពីដំណើរការនយោបាយប្រជាធិបតេយ្យ ដោយធ្វើអោយខូចលទ្ធិប្រជា
ធិបតេយ្យដោយខ្លួនឯង។

អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិលោកហ្វីលីព អាល់ស្តុន និយាយក្នុងរបាយការណ៍ថា”គោលការណ៍មនុស្សម្នាក់ សន្លឹកឆ្នោតមួយមានតែនៅក្នុងទ្រឹស្តី តែវាកាន់តែឃ្លាតឆ្ងាយពីការពិត”។

សាស្រ្តាចារ្យអូស្រ្តាលីនិងជាសហប្រធាននៃសាលាច្បាប់អំពីសិទ្ធិមនុស្សនិងយុត្តិធម៌នៅសកលវិទ្យាល័យNew York University រូបនេះសរសេរថា” នៅអាមេរិក មានអ្នកទោសនិងអតីតអ្នកទោសដែលត្រូវបានដកសិទ្ធិជាង៦លាននាក់។ចំនួននេះភាគច្រើនជាជនជាតិស្បែកខ្មៅ ព្រោះអំពើរបស់ពួកគេត្រូវបានយកចិត្តទុកដាក់ជាពិសេសសំ
រាប់ការដាក់ទោស”។

របាយការណ៍បាននិយាយទៀតថា ការបែងចែកជាមណ្ឌលបោះឆ្នោតផ្តល់អាទិភាពសំរាប់ក្រុមអ្នកបោះឆ្នោតដោយចំពោះ និងការសំគាល់ក្រុមអ្នកបោះឆ្នោតមិនចាំបាច់ត្រូវបានផ្តោតលើ” ពួកអ្នកក្រីក្រ ក្រុមជនភាគតិចនិងក្រុមមនុស្សមិនអំណោយផល។មនុស្សក្រុមនេះត្រូវបានដកសិទ្ធិបោះឆ្នោតជាប្រព័ន្ធ”។

អាមេរិកមានអត្រាអ្នកចេញទៅបោះឆ្នោតទាបបំផុតក្នុងចំណោមការបោះឆ្នោតនៅក្នុងពិភពប្រទេសអភិវឌ្ឍន៍។ការបោះឆ្នោតឆ្នាំ២០១៦ មានអ្នកចេញទៅបោះឆ្នោត៥៥,៧ភាគរយ។ក្នុងចំណោមពលរដ្ឋអាមេរិកគ្រប់អាយុបោះឆ្នោត មានតែ៦៤ភាគរយទេដែលបានចុះឈ្មោះបោះឆ្នោតនៅឆ្នាំ២០១៦។ផ្ទុយពីប្រទេសអភិវឌ្ឍន៍ដទៃទៀត កាណាដាមាន៩១ភាគរយ ស៊ុយអែត៩៦និងជប៉ុនជិត៩៩ភាគរយ។

ក្រុមមនុស្សមានកំណើតដើមនៅអាមេរិកមានអត្រាអត់ការងារធ្វើខ្ពស់បំផុតក្នុងចំណោមក្រុមជនជាតិណាមួយនៅអាមេរិក គឺ១២ភាគរយនៅឆ្នាំ២០១៦។របាយការណ៍ក៏បានរិះគន់កំណែទំរង់ពន្ធរបស់រដ្ឋាភិបាលបច្ចុប្បន្ន ដោយថាវាផ្តល់ប្រយោជន៍មិនសមមាត្រដល់សាជីវកម្មធំៗនិងពួកអ្នកមាន ដោយកាន់តែបង្កើនគម្លាត
ទ្រព្យសម្បត្តិដែលនៅតែរក្សាអោយអាមេរិកជាសង្គមវិសមភាពបំផុតនៅក្នុងពិភពអភិវឌ្ឍន៍៕ដោយ៖វាសនា

យោងតាមការសិក្សាថ្មីមួយ អាមេរិកមានអ្នកមានទ្រព្យ១០០លានឡើងជិត២សែននាក់ ក្នុងនោះនាងOprah Winfreyមានប្រាក់៣ពាន់លាន និងBill Gatesមានទ្រព្យ៩៣,៣ពាន់លាន

ប្រភព៖straitstimes