អង្គការសហប្រជាជាតិ ព្រមាន​ថា​កុំ​បណ្តោយ​ឱ្យ​វិបត្តិ​ស៊ី​រី ” មាន​ភាពចលាចល​ខ្លាំង​ឡើង “

1007
ចែករម្លែក

​អង្គការសហប្រជាជាតិ​បាន​ព្រមាន​ក្រុម​មហាអំណាច​ពិភពលោក កុំ​បណ្តែតបណ្តោយ​ឱ្យ​វិបត្តិ​អំពី​ការ​ប្រហារ​ដោយ​អាវុធ​គីមី​ប្រឆាំង​ជន​ស៊ីវិល​នៅ​ប្រទេស​ស៊ី​រី រីក​រាល​​ដាល​ធំ​ឡើង ដោយ​អាច​នឹង​ផុត​ពី​ការគ្រប់គ្រង​បាន​នោះ ” បន្ទាប់​ពី ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ បាន​និយាយថា ” មី​ស៊ី​ល​ច្រើន​គ្រាប់ នឹង​ហោះ​ចេញទៅ ” ។​

​ខណៈ​ដែល​ភាព​តានតឹង​បាន​កើតឡើង​ខ្លាំង​ជាមួយ​រុស្ស៊ី​ដែល​ជា​សម្ព័ន្ធមិត្ត​របស់​រដ្ឋាភិបាល​ក្រុង​ដា​ម៉ាស​(​ស៊ី​រី​)​នោះ ក្រុម​អ្នក​ប្រឆាំង​នឹង​សកម្មភាព​ឯកតោភាគី​របស់​​អាមេរិក​បាន​ជំរុញ​ឱ្យមាន​កិច្ចប្រជុំ​ជាបន្ទាន់ មួយ​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​១២​ខែ​មេសា​នេះ ។ អង់គ្លេស​ក៏បាន​រៀប ចំ​កិច្ច​ប្រ​​ជុំ​គណៈរដ្ឋមន្ត្រី​បន្ទាន់​របស់​ខ្លួន​ផងដែរ​។​

​ដោយ​មើលឃើញ​សកម្មភាព​យោធា​អាមេរិក​ហាក់ដូចជា​ជិត​នឹង​កើត​ឡើង​នោះ រុស្ស៊ី​បាន​ព្យាយាម​រុញ​ការទម្លាក់​កំហុស​ចេញពី មេដឹកនាំ​ស៊ី​រី លោក​បា​សា អាល់ អាស្សាត​ហើយ​យោង​តាម​ក្រុម​ឃ្លាំមើល​មួយ បាន​និយាយថា កងកម្លាំង​រដ្ឋាភិបាល​បាន​ជម្លៀស​ប្រជាជន​និង​ដឹក​គ្រឿង​សម្ភារៈ​យោធា​សំខាន់ៗ ចេញ​ពី​អគារ​​ទីតាំង​យោធា​នៅ​ទីក្រុង​ដា​ម៉ាស​។​

​ការ​គំរាម​ខ្លាំងៗ​របស់លោក ដូ​ណា​ល់ ត្រាំ ជា​ការឆ្លើយតប​ទៅនឹង​ការព្រមាន​ពី​ឯកអគ្គរដ្ឋទូត​រុស្ស៊ី​ប្រចាំ​ទីក្រុង​បេរូត ប្រទេស​លី​បង់ ដែល​បាន​និយាយ​តាម​ទូរទស្សន៍​​គ្រប់គ្រង​ដោយ​ក្រុម​ប្រដាប់អាវុធ​Hezbollah​ថា មី​ស៊ី​ល​អាមេរិក​ណាមួយ​ក៏ដោយ នឹង​ត្រូវ​បាន​បាញ់​ទម្លាក់​និង បាញ់​បំផ្លាញ​កន្លែង ដែល​មី​ស៊ី​ល​ទាំងនោះ បាញ់​​ចេញមក​។​

​បើសិនជា ចំណាត់ការ​របស់​អាមេរិក​ធ្វើឡើង​តាម​លំនាំ​នៃ​ការវាយប្រហារ​លើ​ស៊ី​រី ដូច​កាលពី​ឆ្នាំមុន​នោះ អាមេរិក​នឹង​ចាប់ផ្តើម​បាញ់​កាំជ្រួច​មី​ស៊ី​លពី​នាវាចម្បាំង​​នៅ​សមុទ្រ​មេ​ឌី​ទែ​រ៉ាណេ​ខណៈដែល លោក ដូ​ណា​ល់ ត្រាំ បាន​និយាយ​ព្រលយ​ពាក្យ​ថា ” ពួកវា​(​មី​ស៊ី​ល​) គឺ​ល្អ ថ្មី​និង ឆ្លាត​” ។​

​លោកស្រី Sarah Sanders អ្នកនាំពាក្យ​សេត​វិមាន​បាន​និយាយថា រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក លោក Jim Mattis និង លោក Mike Pompeo ប្រធាន​ក្រុម​អ្នក​ស៊ើប​​អង្កេត​CIA បាន​ជួបប្រជុំ​គ្នា​នៅ​សេត​វិមាន កាលពី​ថ្ងៃ​ពុធ​។

​ដោយ​ក្រុមប្រឹក្សា​សន្តិសុខ​បរាជ័យ​ក្នុង​ការស្វែងរក​ដំណោះស្រាយ​តាម​ការទូត​នោះ លោក Antonio Guterres អគ្គលេខាធិការ​អង្គការសហប្រជាជាតិ បាន​ព្រមាន​​ការ​ពីថ្ងៃ​ពុធ​ថា ” ពេល​វា​លា គឺ​ជិត​អស់ហើយ​” ។​

​លោក Antonio Guterres បាន​និយាយថា “​នៅថ្ងៃនេះ ខ្ញុំ​បាន​ទូរស័ព្ទ​ទៅ ក្រុម​ឯកអគ្គរដ្ឋទូត​នៃ​សមាជិក​អចិន្ត្រៃយ៍​ទាំង​៥(​អាមេរិក រុស្ស៊ី ចិន បារាំង​និង​អង់គ្លេស​)​នៃ​ក្រុម​​ប្រឹក្សា​សន្តិសុខ ដើម្បី​បញ្ជាក់​ពី​ការព្រួយបារម្ភ​ខ្លាំង​របស់​ខ្ញុំ​អំពី​ហានិភ័យ​នៃ​ភាពជាប់គាំង​នៅពេល​បច្ចុប្បន្ន​ហើយ​បាន​សង្កត់ធ្ងន់​លើ​តម្រូវការ​ដើម្បី​បញ្ចៀស​ស្ថានការណ៍​​ដែល​កាន់តែ​អាក្រក់​ឡើង​នេះ ៕

​លោក Antonio Guterres អគ្គលេខាធិការ​អង្គការសហប្រជាជាតិ