លោកយាយម្នាក់បានសម្លាប់ក្រពើដ៏ធំមួយក្បាល ដែលមានទម្ងន់ដល់ទៅ ២៦៣ គីឡូក្រាមគួរឱ្យភ្ញាក់ផ្អើល បន្ទាប់ពីគាត់អះអាងថាវាបានស៊ីសេះរបស់គាត់ បណ្តាលឱ្យអង្គការការពារសិទ្ធិសត្វឈ្មោះប៉េតា( PETA) ថ្កោលទោសគាត់យ៉ាងខ្លាំង។
លោកយាយ ជូឌី ខូចរែន (Judy Cochran) អាយុ ៧៣ ឆ្នាំ ចៅហ្វាយក្រុងលីវីងស្តុន (Livingston) ដែលជាក្រុងតូចមួយស្ថិតក្នុងរដ្ឋតិចសាស សហរដ្ឋអាម៉េរិក បានប្រាប់សារព័ត៌មានក្នុងស្រុកកាលពីពេលថ្មីៗនេះថា គាត់ជឿថា ក្រពើប្រវែង ៣,៦៥ ម៉ែត្រដែលគាត់បានប្រទះឃើញនៅកសិដ្ឋានរបស់គ្រួសារគាត់ខាងលើនេះ គឺជាឃាតករសម្លាប់ស៊ីសេះរបស់គាត់ដែលបានបាត់ខ្លួនកាលពីបី ឆ្នាំមុន។
គាត់បានដាក់អន្ទាក់ដើម្បីចាប់ក្រពើនេះ។ ក្រោយពីចាប់បាន គាត់បានចងវាព្យួរ ហើយយកកាំភ្លើងបាញ់ក្បាលវាមួយគ្រាប់ផ្តាច់ជីវិតវាភ្លាមៗ៕ ប្រែសម្រួល: ខុម