អង្គការ​ណា​សា​ចាត់​អ្នកវិទ្យាសាស្ត្រ​មួយក្រុម​ឱ្យ​តាម​ស្វែងរក​មនុស្ស​ក្រៅ​ភព​

477
ចែករម្លែក

ពេលនេះ​អង្គការ​ណា​សា (NASA) បាន​ចាត់​អ្នកវិទ្យាសាស្ត្រ​មួយក្រុម​ឱ្យ​តាម​ស្វែងរក មនុស្ស​ក្រៅ​ភព ឬ​ដែល​គេ​ស្គាល់​ថា អេ​លៀន (alien) នៅលើ​ភព​ផ្សេងទៀត​។ នេះ​បើ​យោងតាម គេហទំព័រ​ម៉េ​លអន​ឡាញ ចុះផ្សាយ​កាលពី​ថ្ងៃ​១៩ ខែកុម្ភៈ​។​
​ ​
មជ្ឈមណ្ឌល​ដើម្បី​វិទ្យាសាស្ត្រ​ស្វែងរក​ជីវិត (Center for Life Detection Science) ដែល​ទើបតែ​បង្កើតឡើង​ថ្មី នឹង​ទទួលបន្ទុក​ស្រាយ​ចម្ងល់​ដែល​ចោទ​សួរថា “​តើ​យើង​ឯកោ​ទេ​?” ហើយ​អង្គការ​ណា​សា នឹង​ផ្តល់​ចម្លើយ​ជាក់លាក់​ក្នុងពេល​ឆាប់ៗ​នេះ​។

​ក្រុម​អ្នកជំនាញ​អង្គការ​ណា​សា​នឹងធ្វើ​ការរួម​គ្នា​ជាមួយ​អ្នក​នៅ​ខាងក្រៅ​ទីភ្នាក់ងារ​អវកាស​មួយ​នេះ ហើយ​ក្នុងនោះ​រួមទាំង​សកលវិទ្យា​ល័យ​ច​ច​ថោ​ន (Georgetown University) និង​សកល វិទ្យាល័យ​បច្ចេកវិទ្យា​រដ្ឋ​ច​ចា (Georgia Tech University) ផងដែរ​ដើម្បី​តាម​ស្វែងរក​សញ្ញា ដែល​បង្ហាញថា​មានជីវិត​មនុស្ស​ក្រៅ​ភព​៕ ប្រែ​សម្រួល​: ខុម​