អង្គការ​ណា​សា​និយាយថា អាចម៍ផ្កាយ​ធំ​បំផុត​មិន​ធ្លាប់មាន​នឹង​បោះពួយ​ឆ្លងកាត់​ផែនដី​នៅ​ថ្ងៃទី ១ កញ្ញា​

908

​អាចម៍ផ្កាយ​ដ៏​ធំ​ដែល​គេ​ប៉ាន់ប្រមាណ​ថា​មាន​ប្រវែង ៤,៣ គីឡូម៉ែត្រ​នឹង​បោះពួយ​ឆ្លងកាត់​ផែនដី​នៅ​ថ្ងៃទី ១ ខែកញ្ញា​។​

​ដោយ​ត្រូវបាន​ដាក់ឈ្មោះថា “Florence” ផ្ទាំង​ថ្ម​អវកាស​ដ៏​ធំ​នេះ​នឹង​ហោះ​កាត់​នៅ​ចម្ងាយ​ត្រឹមតែ ៧ លាន​គីឡូម៉ែត្រ​ពី​ភពផែនដី​របស់​យើង​ប៉ុណ្ណោះ ឬ​ប្រហែល ១៨ ដង​ពី​ចម្ងាយ​រវាង​ផែនដី​និង​ព្រះ​ចន្ទ​។​

​យោងតាម​អង្គការ​ណា​សា នេះ​គឺជា​ផ្កាយ​អាចម៍ផ្កាយ​ដែលមាន​ទំហំ​ធំជាងគេ​បំផុត​ចាប់តាំងពី​ពួកគេ​បានចាប់ផ្តើម​តាមដាន​វត្ថុ​នៅ​ជិត​ភពផែនដី ដោយ​ផ្តល់ឱ្យ​អ្នកវិទ្យាសាស្ត្រ​នូវ​ឱកាស​មិន​ធ្លាប់មាន​ពីមុនមក​ដើម្បី​សិក្សា​អំពី​វា បាន​កៀក​បំផុត តាមរយៈ​ការសង្កេត​របស់​រ៉ា​ដា​ដែលមាន​មូលដ្ឋាន​នៅលើ​ដី​។​

​ខណៈ​ស្តាប់ទៅ​ដូចជា​អាសន្ន ប៉ុន្តែ​ណា​សា​និយាយថា​អាចម៍ផ្កាយ Florence នឹង​ហោះ​ឆ្លងកាត់​ផែនដី​ដោយ​សុវត្ថិភាព​នៅ​ចម្ងាយ​ប្រហែល ៧ លាន​គីឡូម៉ែត្រ​។​

​វា​មិនមែនជា​អាចម៍ផ្កាយ​ហោះ​ឆ្លងកាត់​លើកដំបូង ដែល​ភពផែនដី​របស់​យើង​មិន​ធ្លាប់​ជួប​ពីមុន​នោះទេ ប៉ុន្តែ​សម្រាប់​ចម្ងាយ​នេះ អ្នកជំនាញ​និយាយថា វា​ជា​អាចម៍ផ្កាយ​ធំជាងគេ​។​

​អាចម៍ផ្កាយ​នេះ​ត្រូវបាន​គេ​ប្រទះឃើញ​ជា​លើកដំបូង​ក្នុង​ឆ្នាំ ១៩៨១ ហើយ​ការហោះ​ឆ្លងកាត់​របស់​អាចម៍ផ្កាយ​នេះ​នៅ​ថ្ងៃទី ១ ខែកញ្ញា​នឹង​ក្លាយជា​ការហោះ​ជិត​ផែនដី​បំផុត សម្រាប់​អាចម៍ផ្កាយ​ធំ​បែបនេះ គិត​ចាប់តាំងពី​ឆ្នាំ ១៨៩០ មក​៕ ដោយ៖ កញ្ញាដាលីស

អាចម៍ផ្កាយ Florence នឹង​ហោះ​ឆ្លងកាត់​ផែនដី​នៅ​ថ្ងៃទី ១ កញ្ញា​ខាងមុខ