អង្គការ​ណា​សា​និយាយថា អាចម៍ផ្កាយ​ដ៏​គ្រោះថ្នាក់​ប្រវែង​ជិត ៥ គីឡូម៉ែត្រ​នឹង​បោះពួយ​ឆ្លងកាត់​ផែនដី​កៀក​បំផុត នៅ​ថ្ងៃទី​១៦ ធ្នូ​ខាងមុខ​

319

​អង្គការ​ណា​សាបាន​បញ្ជាក់ថា អាចម៍ផ្កាយ​ដ៏​ធំ​សម្បើម​មួយ​នឹង​បោះពួយ​ឆ្លងកាត់​ផែនដី​នៅ​ថ្ងៃទី ១៦ ខែធ្នូ​ខាងមុខនេះ​។ នេះ​បើ​យោងតាម​ប្រភព​សារព័ត៌មាន​ដេលី​មែ​ល​កាលពី​ថ្ងៃទី​២៩​វិច្ឆិកា​។​

​អាចម៍ផ្កាយ ហៅថា 3200 Phaethon មាន​អង្កត់ផ្ចិត​ជិត ៥ គីឡូម៉ែត្រ និង​ត្រូវបាន​ចាត់ជា​អាចម៍ផ្កាយ “​មាន​គ្រោះថ្នាក់​” ។​

​ក្នុងអំឡុងពេល​ឆ្លងកាត់​នោះ អាចម៍ផ្កាយ​នេះ​ត្រូវបាន​ប៉ាន់ប្រមាណ​ថា​នៅ​ឆ្ងាយ​ពី​ផែនដី​ប្រមាណ ១០ លាន​គីឡូម៉ែត្រ​ពី​ភពផែនដី​របស់​យើង គឺ​ប្រហែល ២៧ ដង​រវាង​ចម្ងាយ​ពី​ផែនដី​និង​ព្រះ​ចន្ទ​។​

​វា​នឹង​ជាការ​ហោះ​កៀក​ផែនដី​បំផុត​សម្រាប់​ប្រភេទ​អាចម៍ផ្កាយ​ធំ​សម្បើម​បែបនេះ ចាប់តាំងពី​ថ្ងៃទី ១៦ ខែធ្នូ​ឆ្នាំ ១៩៧៤ នៅពេលដែល​វា​ស្ថិតនៅ​ឆ្ងាយ​ពី​ផែនដី​ប្រហែល ៨ លាន​គីឡូម៉ែត្រ​។​

​អង្គការ​ណា​សា​និយាយថា អាចម៍ផ្កាយ​នេះ​នឹង​ហោះ​កាត់​ផែនដី​លើក​ក្រោយ​ម្តងទៀត​នៅ​ឆ្នាំ ២០៩៣៕ ដោយ៖ កញ្ញាដាលីស

អាចម៍ផ្កាយ 3200 Phaethon នឹង​ហោះ​ឆ្លងកាត់​ផែនដី​នៅ​ថ្ងៃទី ១៦ ធ្នូ ខាងមុខ