អង្គការ​ណា​សា​នឹងធ្វើ​តេស្ត​ខែល​ការពារ​ផែនដី​នៅលើ​អាចម៍ផ្កាយ​មួយ ដែល​នឹង​ហោះ​កៀក​ផែនដី​នៅ​ខែតុលា​ខាងមុខ​

1330
ចែករម្លែក
  • 90
    Shares

​អង្គការ​ណា​សា​កំពុង​ត្រៀម​ជុំ​ថ្មី​មួយទៀត​នៃ​ការធ្វើ​តេស្ត​ខែល​ការពារ ខណៈដែល​អាចម៍ផ្កាយ​មួយ​ទំនង​ហោះ​កៀក​ផែនដី​ក្នុង​ខែតុលា​ខាងមុខ​។ ដុំថ្ម​អវកាស​នេះ​ត្រូវបាន​ហៅថា អាចម៍ផ្កាយ 2012 TC4 ហើយ​យោងតាម​កូអរដោនេ​របស់​អង្គការ​ណា​សា អាចម៍ផ្កាយ​នេះ​មាន​ប្រវែង​ពី ១០ ទៅ ៣០ ម៉ែត្រ​។

​ណា​សា​និយាយថា ឥឡូវនេះ ពួកគេ​មិនអាច​ព្យាករណ៍​ថា​តើ​វា​នឹង​មក​កៀក​ផែនដី​កម្រិតណា​ទេ ប៉ុន្តែ​ក្រុម​អ្នកស្រាវជ្រាវ​ជឿថា វា​នឹង​មក​កៀក​ជាង ៦.៧០០ គីឡូម៉ែត្រ​ពី​ផ្ទៃផែនដី​របស់​យើង ។

​ទីភ្នាក់ងារ​អវកាស​អាមេរិក​នេះ​នឹង​ប្រើប្រាស់​អាចម៍ផ្កាយ​នេះ​សម្រាប់​ធ្វើជា​យុទ្ធនា​ការអង្កេត​មួយ ដើម្បី​ធ្វើតេស្ត​ប្រព័ន្ធ​ការពារ​របស់​ណា​សា​។

​ក្នុងពេល​កន្លងទៅ ណា​សាបាន​ប្រើប្រាស់​អាចម៍ផ្កាយ​សម្មតិ​កម្ម​ប៉ុណ្ណោះ​ដើម្បី​ធ្វើតេស្ត​ផលប៉ះពាល់​ផ្សេងៗ​របស់​អាចម៍ផ្កាយ ក្នុងនោះ​មានដូចជា ចំណាំងផ្លាត ការវាយតម្លៃ និង ការសង្គ្រោះ​ក្នុង​គ្រោះមហន្តរាយ​។

​អង្គការ​ណា​សា​មិនដែល​បាន​ប្រើប្រាស់​អាចម៍ផ្កាយ​ពិតប្រាកដ​ដើម្បី​ធ្វើតេស្ត​មើលថា​តើ​យន្តការ​ការពារ​រប​ស់​ពួកគេ​អាច​ប្រើការ​មាន​ប្រសិទ្ធភាព​ឬក៏​អត់​នោះទេ​។

​លោក​បណ្ឌិត វី​ស​ណ្ណុ រីដ​ឌី នៃ​មន្ទីរពិសោធន៍​ចន្ទគតិ​និង​ភព​របស់​សាកលវិទ្យាល័យ​អា​រី​ហ្សូ​ណា បានស្នើ​វិធីសាស្ត្រ​នេះ​ក្នុង​ក្តី​សង្ឃឹមថា វា​នឹង​ផ្តល់នូវ​សេណា​រី​យ៉ូ​ជាក់ស្តែង​ជាង​មុន​បន្តិច​។

​លោក​បណ្ឌិត​រីដ​ឌី​និយាយទៀតថា “​សំណួរ​គឺថា ៖ តើ​យើង​បាន​ត្រៀមខ្លួន​យ៉ាងដូចម្តេច​សម្រាប់​ការគំរាមកំហែង​ពី​អវកាស​? ដូច្នេះ យើង​ស្នើ​ឱ្យមាន​យុទ្ធនា​ការអង្កេត​តាមដាន​មួយ​ដើម្បី​អនុវត្ត​ប្រព័ន្ធ​នេះ និង ធ្វើតេស្ត​មើលថា​តើ​យើង​ត្រៀមខ្លួន​យ៉ាងដូចម្តេច​សម្រាប់​ផលប៉ះពាល់​ដែល​អាច​កើតឡើង​ពី​សំណាក់​អាចម៍ផ្កាយ​ដ៏​មហន្តរាយ​”​។​

​ការសាកល្បង​នេះ​គឺ​កំពុង​ត្រូវបាន​សម្របសម្រួល​ដោយ​ការិយាល័យ​សម្របសម្រួល​ការពារ​ផែនដី​របស់​ណា​សា (PDCO)​។​

​គោលបំណង​រួម​នៃ​ការសាកល្បង​ខែល​ការពារ​នេះ​គឺ​ដើម្បី “​ប្រមូលផ្ដុំ តាមដាន និង​បង្ហាញ​លក្ខណៈ​របស់​អាច​ម៍​ផ្កាយ 2012 TC4” ដើម្បី​អនុវត្ត​ប្រព័ន្ធ​ទាំងមូល រាប់​ចាប់ពី “​ការអង្កេត ការធ្វើ​ប៉ាន់​គំរូ ការព្យាករណ៍ និង​ការធ្វើទំនាក់ទំនង​” ។​

​ណា​សា​មិនមែនជា​ទីភ្នាក់ងារ​អវកាស​ជាមួយ​ផែនការ​នៅនឹងកន្លែង តែមួយគត់​នោះទេ ដែល​ចង់​បញ្ឈប់​ការវាយប្រហារ​របស់​អា​ចម៍​ផ្កាយ រុស្ស៊ី​និង​អឺរ៉ុប​ក៏​កំពុងធ្វើការ​ជាមួយគ្នា​លើ​គម្រោង​ឈ្មោះ NEOShield ផងដែរ​។ ក្រុម​នេះ​កំពុង​អង្កេត​រក​វិធី​ល្អ​បំផុត​ដើម្បី​ដោះស្រាយ​ជាមួយ​វត្ថុ​ដែល​បោះពួយ​សំដៅ​មក​ផែនដី​៕ ដោយ៖ កញ្ញាដាលីស

អាចម៍ផ្កាយ 2012 TC4 នឹង​ហោះ​កៀក​ផែនដី​នៅ​ខែតុលា​ខាងមុខ