អង្គការ​ណា​សា​ព្រមាន​ថា អាចម៍ផ្កាយ​ប្រល័យ​ជីវិត អាច​វាយ​នឹង​វាយប្រហារ​ផែនដី​

331
ចែករម្លែក

​ក្រុម​អ្នកវិទ្យាសាស្ត្រ​បាន​ប៉ាន់ប្រមាណ​ថា​អាចម៍ផ្កាយ​ប្រល័យ​ជីវិត ដូច​អាចម៍ផ្កាយ​ដែល​បានបញ្ចប់​វត្តមាន​ដាយ​ណូ​ស័​រ​នៅលើ​ផែនដី អាច​នឹង​បុក​ផែនដី​រៀងរាល់ ១០០ លាន​ឆ្នាំ​ម្តង​។ ដោយយោង​លើ​ហេតុផល​នេះ ផែនដី​គួរតែមាន​សុវត្ថិភាព ៣៥ លាន​ឆ្នាំ​ទៀត ប៉ុន្តែ​វា​តែងតែ​មានឱកាស​តិចតួច ដែល​ថ្ម​អវកាស​មហា​ប្រល័យ​អាច​នឹង​វាយប្រហារ​ផែនដី​ឆាប់ៗ​នេះ​។ សម្រាប់​ហេតុនេះ អាជ្ញាធរ​សកល​គួរតែមាន​ផែនការ​នៅនឹងកន្លែង ប៉ុន្តែ​វា​ហាក់ដូចជា​ពួកគេ​មិនមាន​ផែនការ​ណាមួយ​នៅឡើយ​ទេ​។​

​បុគ្គលិក​អង្គការ​ណា​សា លោក រ៉ូបឺត ហ្វ្រូ​ស ដែល​ធ្វើការ​ជា​អ្នក​បង្ហាត់បង្រៀន​និង​ជា​អ្នកបញ្ជា​ជើងហោះហើរ​សម្រាប់​ទីភ្នាក់ងារ​អវកាស​នេះ បាន​និយាយថា រឿង​ល្អ​បំផុត​ដែល​រដ្ឋាភិបាល​នានា​អាច​ធ្វើបាន​គឺ​ប្រាប់​សាធារណជន​ឱ្យ “​នៅតែ​ក្នុងផ្ទះ​” ព្រោះ​មិនអាច​ត្រៀមលក្ខណៈ​អ្វី​ទប់ទល់​នឹង​រឿង​ដែល​កើតឡើង​ចៀស​មិន​ផុត​បាន​នោះទេ​។​

​លោក​ហ្វ្រូ​សបាន​សរសេរ​នៅក្នុង​ការឆ្លើយតប​ទៅនឹង​សំណួរ​នេះ​ថា “​ប្រសិនបើ​គេ​រកឃើញថា​អាចម៍ផ្កាយ​មួយ​នឹង​សម្លាប់​មនុស្សជាតិ​ទាំងអស់ សូម​និយាយថា ២ ខែ​ទៀត​ចុះ តើ​រដ្ឋាភិបាល​លើ​ពិភពលោក​នឹង​ឆ្លើយតប​យ៉ាងដូចម្តេច​?”​។​

​គាត់​បាន​និយាយថា “​នោះ​គឺជា​រឿង​លំបាក​ណាស់​។ ភាពយន្ត​ប្រាប់​យើង​ថា ពួកគេ​នឹង​រក្សា​វា​ទុកជា​ការសម្ងាត់​។ មាន​ហេតុផល​ច្រើនណាស់​ដែល​គេ​ធ្វើ​ដូច្នេះ​។ ការ​ភ័យ​ស្លន់ស្លោរ​អាចមាន​គ្រោះថ្នាក់​ជាង​ព្រឹត្តិការណ៍​ជាក់ស្តែង​ទៅទៀត​។ ប៉ុន្តែ​បទពិសោធ​របស់ខ្ញុំ​ធ្វើការ​ជាមួយ​រដ្ឋាភិបាល​គឺថា​រដ្ឋាភិបាល​ពិតជា​មិន​ពូកែ​ខាង​រក្សា​អា​ថ៍កំ​បាំង​នោះឡើយ ដរាបណា​វា​ចាប់ផ្តើម​នៅក្នុង​ផ្នែក​មួយ​នៃ​វប្បធម៌​លាក់​ការណ៍​សម្ងាត់ ដូចជា យោធា​”​។​

​ទោះបី​មានការ​ជជែក​អំពី​ការប្រើ​គ្រាប់​នុយក្លេអ៊ែរ​ដើម្បី​បាញ់​បង្វែរ​ទិស​របស់​អាចម៍ផ្កាយ ឬ គ្រាប់​រ៉ុក្កែត​ដើម្បី​រុញ​វា​ចេញ​ឆ្ងាយ​ពី​ផ្លូវ​ឆ្ពោះ​មក​ផែនដី​ក៏ដោយ ក៏​អង្គការ​ណា​សា​នៅតែ​សារភាពថា ប្រសិនបើ​អាចម៍ផ្កាយ​មក​កៀក​ពេក វា​នឹង​យឺត​ពេល​ហើយ​ដើម្បី​សង្គ្រោះ​ផែនដី​៕ ដោយ៖ កញ្ញាដាលីស

អាចម៍ផ្កាយ​មហា​ប្រល័យ​នៅតែមាន​ឱកាស​បុក​ផែនដី​ឆាប់ៗ​នេះ