អង្គការ​ណា​សា​រុករក​ខុស​កន្លែង​? របាយការណ៍​រដ្ឋាភិបាល​អំពាវនាវ​ឱ្យ​ទីភ្នាក់ងារ​អវកាស​នេះ​ពង្រីក​ការស្វែងរក​ជីវិត​ក្រៅ​ភព​នៅ​តំបន់​ផ្សេង​

1081
ចែករម្លែក
  • 30
    Shares

​របាយការណ៍​សភា​ថ្មី​មួយ​ចេញពី​បណ្ឌិត្យ​សភាជាតិ​វិទ្យាសាស្ត្រ វិស្វកម្ម និង វេជ្ជសាស្ដ្រ បាន​លើកឡើងថា អង្គការ​ណា​សា​គួរតែ​ពង្រីក​ការរុករក​ជីវិត​ក្រៅ​ភព​របស់ខ្លួន​ទៅកាន់​តំបន់​ថ្មី និង​ផ្តោតលើ​ការសិក្សា​ផ្នែក​តារា​ជីវសាស្ត្រ​។​

​របាយការណ៍​និយាយទៀតថា “​ដើម្បី​ជំរុញ​ការរុករក​ជីវិត​នៅក្នុង​ចក្រវាល អង្គការ​ណា​សា​គួរតែ​គាំទ្រ​ដល់​ការស្រាវជ្រាវ​លើ​ជីវ​តារាសាស្ត្រ​និង​បរិយាកាស​ឱ្យ​កាន់តែ​ទូលំទូលាយ ព្រមទាំង​បញ្ចូល​វិស័យ​តារា​ជីវសាស្ត្រ ទៅក្នុង​ដំណាក់កាល​ទាំងអស់​នៃ​បេសកកម្ម​រុករក​នាពេល​អនាគត​”​។​

​របាយការណ៍​នេះ​បានលើកឡើង​ពី​គំនិត​ផ្តួចផ្តើម​ថ្មីៗ ដែល​អង្គការ​ណា​សា​គួរផ្តោត​ចិត្ត​ទុកដាក់ ដោយ​ចាប់ផ្តើម​ពី​ការផ្តោត​សំខាន់​ទៅលើ​បាត​មហាសមុទ្រ​នៅលើ​ភព​ផ្សេងៗ​រហូតដល់​ការសិក្សា​អំពី​ជីវិត​នៅលើ​ភពផែនដី​។​

​របាយការណ៍​នេះ​បានឱ្យដឹងថា​គន្លឹះ​សំខាន់​ចំពោះ​ការស្រាវជ្រាវ​នេះ​គឺ​ការសិក្សា​អំពី​តារា​ជីវសាស្ត្រ ការសិក្សា​អំពី​ដើមកំណើត​ជីវិត ការវិវត្ត ការ​បាចសាច និង​អនាគត​នៃ​ជីវិត​នៅលើ​ចក្រវាល​។​

​របាយការណ៍​នេះ​បានឱ្យដឹងថា វិស័យ​ដែលមាន​ការផ្លាស់ប្តូ​រយ៉ា​ង​ឆាប់រហ័ស​នេះ គឺ “​តម្រូវឱ្យមាន​យុទ្ធសាស្ត្រ​វិទ្យាសាស្ត្រ​មួយ​ដែល​ទាន់សម័យ​សម្រាប់​ការសិក្សា​តារា​ជីវសាស្ត្រ​”៕ ដោយ៖ កញ្ញាដាលីស

អង្គការ​ណា​សា​ត្រូវបាន​អំពាវនាវ​ឱ្យ​ផ្តោត​សំខាន់​លើ​ការស្រាវជ្រាវ​អំពី​ជីវិត​នៅ​បាត​មហាសមុទ្រ​នៅលើ​ភព​ផ្សេងៗ​និង​ការសិក្សា​អំពី​ជីវិត​នៅលើ​ភពផែនដី