អង្គការ​ណា​សា​រួម​កម្លាំង​ជាមួយ​ក្រុម​អ្នកប្រមាញ់​មនុស្ស​ភព​ក្រៅ ដើម្បី​ស្វែងរក​ជីវិត​នៅក្រៅ​ប្រព័ន្ធ​សុរិយគតិ​ក្នុង​គម្រោង​តម្លៃ ១០០ លាន​ដុល្លារ​

597
ចែករម្លែក

​អង្គការ​ណា​សា​គ្រោង​នឹង​ស្កែ​ន​មើល​ភព​ដែល​នៅ​ជិតៗ​បំផុត ដើម្បី​ស្វែងរក​ជីវិត​ក្រៅ​ភព​។ ទីភ្នាក់ងារ​អវកាស​អាម៉េរិក​នេះ​បានប្រកាស​ពី​ភាពជា​ដៃគូ​ថ្មី​ជាមួយ​ក្រុម​អ្នកវិទ្យាសាស្ត្រ​របស់​អង្គការ SETI ដែល​ដឹកនាំ​គម្រោង Breakthrough Listen ដែលមាន​ទឹកប្រាក់ ១០០ លាន​ដុល្លារ​។​

​ដោយ​ប្រើ​ផ្កាយរណប​ស្វែងរក​ភព TESS របស់​អង្គការ​ណា​សា ក្រុមការងារ​នេះ​នឹង​កំណត់​អត្តសញ្ញាណ​ភាពមិនប្រក្រតី​នៅក្នុង “​ខ្សែកោង​ពន្លឺ​” និង ស្តាប់ “​តិច​ណូ​ស៊ី​កណេ​ឆឺ​” (Technosignature) ដែល​ទាំងពីរ​នេះ​ជា​សូចនាករ​នៃ​អារ្យធម៌​មនុស្ស​ក្រៅ​ភព​ជឿនលឿន​។​

​ភាពជា​ដៃគូ​រវាង​អង្គការ​ណា​សា​និង​អង្គការ SETI ត្រូវបាន​ប្រកាស​កាលពី​ថ្ងៃ​ពុធ​ទី​២៣​តុលា​នៅឯ​មហាសន្និបាត​អវកាស​អន្តរជាតិ​នៅ​ទីក្រុង​វ៉ាស៊ីនតោន​ឌី​ស៊ី​។​

​ផ្កាយរណប TESS រំពឹង​រកឃើញ​ភព​ថ្មី ១០.០០០ ដែល​ភាគច្រើន​គឺជា​ភព​នៅ​កៀក​ផែនដី​ជាង​ភព​ដែល​រកឃើញ​ដោយ​កែវ​យឺត Kepler៕ ដោយ៖កញ្ញាដាលីស

អង្គការ​ណា​សា​និង​អង្គការ SETI នឹង​ស្វែងរក​ជីវិត​ក្រៅ​ភព​រួមគ្នា​ក្នុង​គម្រោង​តម្លៃ​១០០​លាន​ដុល្លារ