អង្គការ​ណា​សា និយាយថា មនុស្ស​ពិតជា​អាច​រស់​នៅលើ​ភព​អង្គារ ក្នុង​ជាតិ​នេះ​តែម្តង​

692

​ប្រធាន​អ្នកវិទ្យាសាស្ត្រ​របស់​អង្គការ​ណា​សាបាន​និយាយថា មនុស្ស​ដំបូង ដែល​នឹងធ្វើ​ដំណើរ​ទៅ​ភព​អង្គារ​នៅ​ថ្ងៃ​ណាមួយ ទំនងជា​កំពុង​រស់នៅ​លើ​ផែនដី​នេះ​។​

​ការ​លាតត្រដាង​នេះ​បាន​ធ្វើឡើង​ប៉ុន្មាន​ថ្ងៃ​បន្ទាប់ពី “​ប្លុក​នៃ​ជីវិត​” ត្រូវបាន​រកឃើញ​នៅលើ​ភព​អង្គារ​។​

​ក្នុងការ​សិក្សា​២​ដាច់ដោយឡែក​ពីគ្នា​លើ​ទិន្នន័យ​ដែល​ប្រមូលបាន​ពី​ភព​អង្គារ​កាលពី​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ក្រុម​អ្នកវិទ្យាសាស្ត្រ​បាន​រកឃើញ​ប្រភព​សម្បូរបែប​នៃ​សារធាតុសរីរាង្គ​នៅក្នុង​បឹង​បុរាណ​មួយ ហើយ​បាន​រកឃើញ​មេតាន​បរិយាកាស​មួយចំនួន​នៅលើ​ភព​នេះ​។​

​លទ្ធផល​ជា​ប្រវត្តិសាស្ត្រ​នេះ​នឹង​ជួយ​ណែនាំ​ដល់​ការស្វែងរក​ជីវិត​ជីវសាស្ត្រ​និង​បង្កើន​ការយល់ដឹង​របស់​យើង​អំពី​ដំណើរការ​តាម​រដូវ​នៅលើ​ភព​អង្គារ​។​

​លោក ជី​ម គ្រី​ន បាន​ប្រាប់​នៅ​កម្មវិធី USA TODAY ក្នុង​បទសម្ភាសន៍​មួយ​កាលពី​ថ្ងៃអាទិត្យ​ទី​១០​មិថុនា​ថា មនុស្ស​នឹង​រស់​នៅលើ​ភព​អង្គារ​នាពេល​អនាគត “​យ៉ាងពិត​ប្រាកដ​”​។​

​យាន Curiosity បាន​ទាញយក និង​ដុត​កម្តៅ​សំណាក​គំរូ​២​នៅក្នុង​ក្រហូង​ភ្នំ​ហ្គែ​ល ដែល​គេ​ដឹងថា មាន​ផ្ទុក​ភក់​អាយុ ៣ ពាន់​លាន​ឆ្នាំ​៕  ដោយ៖ កញ្ញាដាលីស

លោក ជី​ម គ្រី​ន ប្រធាន​អ្នកវិទ្យាសាស្ត្រ​របស់​អង្គការ​ណា​សា និយាយថា មនុស្ស​ពិតជា​អាច​រស់នៅ​ភព​អង្គារ​ពិតមែន