អង្គការ​បរិស្ថាន​មួយ​របស់​ឌី​កា​ព្រី​យ៉ូ​សន្យា​ផ្តល់ប្រាក់​រាប់លាន​ដើម្បី​ជួយ​ដល់​ប្រតិបត្តិការ​ពន្លត់ភ្លើង​ព្រៃ​អា​ម៉ា​ហ្សូ​ន

225
ចែករម្លែក

​អង្គការ​មូលនិធិ​បរិស្ថាន​ថ្មី​មួយ ដែល​គាំទ្រ​ដោយ​តារា​ហូលីវូដ​លី​អូ​ណា​ដូ ឌី​កា​ព្រី​យ៉ូ សន្យា​ផ្តល់ប្រាក់​ជំនួយ​ចំនួន ៥ លាន​ដុល្លារ​ដល់​ការ​ពន្លត់​ភ្លើងព្រៃ​អា​ម៉ា​ហ្សូ​ន​ដ៏​បំផ្លិចបំផ្លាញ​។​

​អង្គការ​សម្ព័ន្ធ​ផែនដី (Earth Alliance) ត្រូវបាន​បង្កើតឡើង​កាលពី​ខែ​មុន​ដោយ​លោក​ឌី​កា​ព្រី​យ៉ូ​និង​សប្បុរសជន​ដទៃទៀត​ឈ្មោះ ឡូ​រិ​ន ផូវែល​ចប និង​ប្រាយ​អ៊ែន សេត​។​

​អង្គការ​នេះ​បានចាប់ផ្តើម​មូលនិធិ​ព្រៃ​អា​ម៉ា​ហ្សូ​ន​នៅក្នុង​សេចក្តីប្រកាស​មួយ​នៅលើ​វេ​ប​សាយ​របស់ខ្លួន​កាលពី​ថ្ងៃអាទិត្យ ទី​២៥​សីហា​។​

​អង្គការ​នេះ​ក៏​កំពុង​ស្វែងរក​ការបរិច្ចាគ​ដើម្បី​ជួយ​ជួសជុល​ព្រៃ​ត្រូ​ពិ​ក​របស់​ប្រេ​ស៊ី​ល​ផងដែរ ដែលជា​រឿយៗ​ត្រូវគេ​ហៅថា “​សួត​របស់​ផែនដី​”​។​

​ចំនួន​ភ្លើង​ឆេះ​ព្រៃ​ដ៏​ច្រើន​មិន​ធ្លាប់មាន​ពីមុនមក​ត្រូវបាន​រាយការណ៍​នៅ​ទូទាំងប្រទេស​ប្រេ​ស៊ី​ល​ក្នុងឆ្នាំនេះ​ដោយ​ក្រុម​អ្នកជំនាញ​សហព័ន្ធ​ប្រេ​ស៊ី​ល ពោលគឺ​កើនឡើង ៨៤​ភាគរយ​ក្នុង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ ២០១៨​។​

​ថវិកា​ទាំងនេះ​នឹងត្រូវ​ចែកជូន​ដល់​ក្រុម​ក្នុងស្រុក​ចំនួន ៥ ដែល​កំពុងធ្វើការ​ដើម្បី​ដោះស្រាយ​បញ្ហា​ភ្លើងព្រៃ​៕ ដោយ៖ កញ្ញាដាលីស

អង្គការ​សម្ព័ន្ធ​ផែនដី​សន្យា​ផ្តល់ប្រាក់​៥​លាន​ដុល្លារ​ជួយ​ដល់​ការ​ពន្លត់​ភ្លើងព្រៃ​អា​ម៉ា​ហ្សូ​ន
#