អង្គការ​បោកប្រាស់​សាធារណជន​និង​មាន​ទិសដៅ​នយោបាយ​

5412
ចែករម្លែក

(​ភ្នំពេញ​)៖ អង្គការ​ដែលមាន​ឈ្មោះថា “​ឃ្លាំមើល​សិទ្ធិមនុស្ស​” (Human Rights Watch ) ជា​អង្គការ​មិនមែន​រដ្ឋាភិបាល​បោកប្រាស់​សាធារណៈជន​។ តាមពិត អង្គការ​នេះ​គឺមាន​ទិសដៅ នយោបាយ​ពិតប្រាកដ ដែលមាន​របៀបវារៈ និង​ផលប្រយោជន៍​នៅ​ពី​ក្រោយខ្នង​អង្គការ​នេះ តែងតែ​ប្រឌិត​នូវ​របាយការណ៍​ភូតភរ​និង​វាយប្រហារ​ចំពោះ​មន្ត្រីជាន់ខ្ពស់ នៅ​កម្ពុជា ក៏ដូចជា សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជាពិសេស នៅក្នុង​ថេរវេលា​នៃ​យុទ្ធនា ការបោះឆ្នោត​សកល​នៅ​កម្ពុជា​។

​របាយការណ៍​ប្រឌិត​នោះ តែងតែ​បំផុស​នូវ​រូបភាព​អវិជ្ជមាន និង​អត្តនោម័តិ ជា​មូលដ្ឋាន នៃ​កិច្ច​វិទ្ធង្សនា ដើម្បី​បម្រើ​ផលប្រយោជន៍​របស់​ក្រុម​នយោបាយ របស់គេ ក៏ដូចជា​អតិថិជន​របស់គេ ដែលមាន​សកម្មភាព​ន​យោ​បាយ ឬ​បក្សនយោបាយ​នៅ​កម្ពុជា​។ របាយការណ៍​ទាំងនោះ ក៏​ចរិត​និង​ខ្លឹមសារ​ប្រឌិត និង​លាប​ព័ណ៌​ហួស​ពី​ដែន​កំណត់ នៃ​វិជ្ជាជីវៈ និង​ក្រមសីលធម៌​របស់ អង្គការ​មិនមែន​រដ្ឋាភិបាល​។​

​ជារឿយៗ​គេ​ឃើញ​ប្រធាន​នៃ​អង្គការ​នេះ តែងតែ​គៀងគរ​ខ្មែរ​អាមេរិកាំង ដែល​រស់នៅ សហរដ្ឋអាមេរិក ក្នុងការ​ងើបឈរ​ប្រឆាំងនឹង​រដ្ឋាភិបាល​ស្របច្បាប់​នៅក្នុង​អាណត្តិ​របស់ខ្លួន ក៏ដូចជា​រំខាន​បំផ្លាញ​នូវ​ដំណើរការ​ប្រក្រតីភាព​ប្រជាធិបតេយ្យ​ក្នុងន័យ​កម្ពុជា​ទទួលខុស​ត្រូវ​លើ ជោគវាសនា​របស់ខ្លួន​ដោយ​ខ្លួនឯង​។​

​គោលការណ៍​និង​ទិសដៅ​របស់​អង្គការ​នេះ ត្រូវបាន​បរាជ័យ​ដែល​មិន​អនុវត្តបាន​នៅក្នុង​ប្រទេស ជាច្រើន នៅក្នុង​តំបន់ ឬ​ក្រៅ​តំបន់​អាស៊ាន​ដែរ HRs is a failed policy as one size feeds all what number Nations do not honor ។ នេះ​ជា​បរាជ័យ ជាក់ស្ដែង ដែល​ក្រុម​នោះ តាំងខ្លួន​ជា​ម្ចាស់​សិទ្ធិមនុស្ស​នៅក្នុង​ពិភពលោក​។

“​ចុះ​នរក​ទៅ​” នេះ​ជា​ពាក្យ​ចំអក​របស់លោក​ប្រ​ធានា​ប​តី​ហ្វីលីពីន​(ASEAN VALUE ) តម្លៃ​របស់​អាស៊ាន ជា​ពាក្យស្លោក​របស់​ប្រជាជាតិ​អាស៊ាន ក្នុងការ​ឆ្លើយតប នឹង​ការរើបំរាស់ ប្រឆាំងនឹង​អាណានិគម​បរទេស​ចំពោះ​ការវាយប្រហារ​តាម​សេចក្តីថ្លែងការណ៍ និង​ទ​ទ្បី្ហ​ករ​ណ៍ យក​សិទ្ធិមនុស្ស​មក​ប្រឆាំងនឹង​ដំណើរការ​របស់​ប្រជាជាតិ​អាស៊ាន​ដែល​គេ​ឃើញ​ចលនា​នេះ ផុសផុល​នៅ​ចុង​ទសវត្ស​៨០​។ ផលិតផល​សិទ្ធិមនុស្ស ដែល​ធ្វើ​យុទ្ធនាការ​ក្នុងទិសដៅ​នយោបាយ ដើម្បី​ដាក់​សម្ពោធ ឬ​អាណា និគម​ជ្រៀតជ្រែក​ផ្ទៃក្នុង​មកលើ​ប្រទេស​ដទៃ​នោះ ក៏​មិន​ត្រូវបាន​គាំទ្រ ពី​រដ្ឋបាល​ដូ​ណា​ល់​ត្រាំ ផងដែរ​។

​ដូចនេះ​របាយការណ៍​ប្រឌិត ប្រមាថ វាយប្រហារ​កិត្តិយស និង​អធិបតេយ្យភាព​ឥស្សរជន​យោធា កម្ពុជា គ្រាន់តែ​ជា​ឆាក នៃ​យុទ្ធនា​ការបម្រើ អតិថិជន​នយោបាយ នៅក្នុង​កម្ពុជា​ក៏​ដូច​ការ បម្រើ​ផលប្រយោជន៍​បរទេស នៅ​រដូវ​បោះឆ្នោត​ថ្ងៃទី​២៩ កក្កដា ២០១៨​ខាងមុខនេះ​តែប៉ុណ្ណោះ ដែល​ពុំ​ឆ្លុះបញ្ចាំង​ពី​ការពិត​ជាក់ស្ដែង ឬ​ជា​ឧបសគ្គ​ប្រឆាំង​និង​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ ដែល​កំពុងតែ​បោះជំហាន ប្រកបដោយ​ថាមពល និង​រក្សា​ផលប្រយោជន៍​របស់​ប្រជាពលរដ្ឋ​កម្ពុជា ដែល​ទទួល​ជា​កម្ម​សិទ្ធ​ផ្ដាច់មុខ នៃ​ការទទួលខុសត្រូវ​លើ​ជោគវាសនា​របស់ខ្លួន​៕ ដោយ​: ផៃ ស៊ី​ផាន រដ្ឋលេខាធិការ​ទីស្តីការគណៈរដ្ឋមន្ត្រី​