អង្គការ​ប្រទេស​ជប៉ុន​ផ្តល់​អគារសិក្សា​១​ខ្នង​តម្លៃ​ជិត​៥​ម៉ឺន​ដុល្លារ​ជូន​វិទ្យាល័យ​រក្សាស្រុក​រវៀង​

348
ចែករម្លែក

​ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​អង្គការ​ប្រទេស​ជប៉ុន​បានផ្តល់​អគារសិក្សា​១​ខ្នង​មាន​៣​បន្ទប់​និង​សមិទ្ធផល​ផ្សេងៗ​ទៀត​មានតម្លៃ​៤៨.០០០​ដុល្លារ​ស្ថិតក្នុង​វិទ្យាល័យ​រក្សា​ភូមិ​កក់​ពោន​ឃុំ​រក្សាស្រុក​រវៀង​ខេត្តព្រះវិហារ​។​អគារសិក្សា​១​ខ្នង​នេះ​ជា​អំណោយ​របស់​អង្គការ​មកពី​ប្រទេស​ជប៉ុន​ត្រូវបាន​សម្ភោ​ធ​ដាក់ឱ្យ​ប្រើប្រាស់​កាលពី​ថ្ងៃទី​៣០​ខែវិច្ឆិកា​ឆ្នាំ​២០១៩​។​ពិ​ធិ​នេះ​ក្រោម​វត្តមាន​លោក​ហោ​ប៊ុនហួរ​អភិបាលស្រុករ​វៀង​និង​ថ្នាក់ដឹកនាំ​សមាជិក​អង្គការ​មកពី​ប្រទេស​ជប៉ុន​ជាច្រើនរូប​ទៀត​។​

​លោក​ហោ​ប៊ុនហួរ​បាន​ថ្លែងថា​វិស័យ​អប់រំ​ជា​វិស័យ​មួយ​ត្រូវបាន​ទទួលស្គាល់​ជា​អទិភាព​ចម្បង​ក្នុងការ​ដាក់ចេញ​នូវ​យុទ្ធសាស្ត្រ​ចតុកោណ​គ្រប់​នីតិកាល​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​ដឹកនាំ​ដោយ​សម្តេច​តេ​ជោ ហ៊ុនសែន​ជា​នាយករដ្ឋមន្ត្រី​។​លោក​បន្តថា​«​ពី​ដំណាក់កាល​មួយ​ទៅ​ដំណាក់កាល​មួយ​ឃើញថា ដំណើរការ​រីកចម្រើន នៃ​វិស័យ​អប់រំ​របស់​កម្ពុជា​យើង ត្រូវបាន​អភិវឌ្ឍន៍​ឥតឈប់ឈរ និង​ជា​បន្តបន្ទាប់ ព្រមទាំង​បានធ្វើ​កំណែទម្រង់​យ៉ាង​ស៊ីជម្រៅ​និង​ឆាប់រហ័ស​។​ដែល​ធ្វើឱ្យ​វិស័យ​អប់រំ​នៅ​កម្ពុជា​ត្រូវបាន​គេ​មើលឃើញថា មានគុណ​ភាពមិន​ចាញ់​បណ្តា​ប្រទេស​នានា​លើ​សកលលោក​នោះទេ​»​។​

​លោក ហោ ប៊ុនហួរ បានឱ្យដឹង​ទៀតថា នៅ​ទូទាំង​ស្រុក​រវៀង មាន​អគារសិក្សា​ថ្ម​ចំនួន ៧៩​ខ្នង​ស្មើ​និង ៤០៦​បន្ទប់​អគារ​ឈើ​ចំនួន​៥៤​ខ្នង​ស្មើ​និង​៩៨​បន្ទប់​មាន​បុគ្គលិក​សិក្សា​សរុប​ចំនួន​៤៦៥​នាក់​។​មាន​សិស្សានុសិស្ស​នៅ​គ្រប់​ភូមិ​សិក្សា​ចំនួន​១.០២៥៣​នាក់​។​ជាមួយគ្នា​នោះ​លោក​សូម​ថ្លែងអំណរគុណ​ដល់​អង្គកា​រ​ប្រទេស​ជប៉ុន​ដែល​បានផ្តល់​អំណោយ​នូវ​អគារសិក្សា​១​ខ្នង​មាន​៣​បន្ទប់​ដល់​វិទ្យាល័យ​រក្សា​នៅពេលនេះ​។​

លោក​បាន​ផ្តាំផ្ញើ​ដល់​លោកគ្រូ អ្នកគ្រូ​បន្ត​ខិតខំ​ប្រឹងប្រែង​បង្ហាត់បង្រៀន​សិស្ស​គ្រប់ពេល​និង​គ្រប់​ម៉ោង និង​ជំរុញ​ឱ្យ​សិស្សានុសិស្ស​យកចិត្តទុកដាក់​ក្នុងការ​សិក្សា​គោរព​វិន័យ​សាលា​និង​ខិតខំ​រៀនសូត្រ​ដើម្បី​ទទួលបាន​ជោគជ័យ​ទៅ​ថ្ងៃ​អនាគត​។​ពិសេស​ត្រូវ​ចៀស​ឱ្យ​ឆ្ងាយ​ពី​គ្រឿងញៀន​និង​ចូលរួម​គោរព​ច្បាប់​ចារ​ចរណ៍​បាន​គ្រប់ៗ​គ្នា​៕S/​