អង្គការ​ប្រយុទ្ធប្រឆាំង​នឹង​ការជួញដូរ​សាច់​ឆ្កែ​នៅ​អាស៊ី​អំពាវនាវ​ឱ្យ​បញ្ឈប់​ការ​ស៊ីសាច់​ឆ្កែ​នៅ​ទីក្រុង​ហាណូយ មុនពេល​រៀបចំ​ព្រឹត្តិការណ៍​ប្រណាំង​ឡាន F1

760
ចែករម្លែក

​អង្គការ Soi Dog Foundation ដែលជា​អង្គការ​នាំមុខគេ​មួយ​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ការជួញដូរ​សាច់​ឆ្កែ​នៅ​អាស៊ី បាន​អំពាវនាវ​ជាថ្មី​ម្តងទៀត​ឱ្យមាន​កិច្ចប្រឹងប្រែង​រួម​នៅ​វៀតណាម​ដើម្បី​បញ្ចប់​ការ​ស៊ីសាច់​ឆ្កែ​និង​ឆ្មា​។​

​ការអំពាវនាវ​ជាថ្មី​នេះ​ធ្វើឡើង​បន្ទាប់ពី​ការប្រកាស​ថា ក្រុមហ៊ុន Liberty Media ដែលជា​ម្ចាស់​កម្មវិធី​ប្រណាំង​រថយន្ត Formula One (F1) បាន​យល់ព្រម​លើ​កិច្ចព្រមព្រៀង “​ច្រើន​ឆ្នាំ​” ដើម្បី​រៀបចំ​ការប្រណាំង​រថយន្ត Grand Prix នៅតាម​ផ្លូវ​ក្នុង​ទីក្រុង​ហាណូយ​។

​លោក ច​ន ដាល់​លី ស្ថាបនិក​អង្គការ Soi Dog បាន​និយាយថា “​ដោយ​ប្រកាស​ពី​ការហាម​ប្រាម​ការលក់​សាច់​ឆ្កែ​នៅក្នុង​ទីក្រុង​នេះ​ចាប់ពី​ឆ្នាំ ២០២១ អាជ្ញាធរ​នៅ​ទីក្រុង​ហាណូយ​បានបង្ហាញ​រួចមកហើយ​ថា​ពួកគេ​មានការ​ព្រួយបារម្ភ​អំពី​ឥទ្ធិពល​ដែល​ការ​ស៊ីសាច់​ឆ្កែ​និង​ឆ្មា​ជះ​មកលើ​មុខមាត់​ទីក្រុង​របស់​ពួកគេ​”​។

​លោក​បន្តថា “​យើង​សង្ឃឹមថា​ពួកគេ​នឹង​ពិនិត្យ​មើលថា​តើ​វា​មាន​ភាពចម្រូងចម្រាស់​ក​ម្រិ​ត​ណា​អំពី​ការជួញដូរ​សាច់​ឆ្កែ​នៅក្នុង​ប្រទេស​កូរ៉េខាងត្បូង ដែល​ល្បី​ខ្ចរខ្ចាយ​ពេញ​អន​ឡាញ​នៅ​អំឡុងពេល​និង​បន្ទាប់ពី​ការប្រកួត​អូឡាំពិក​រដូវរងា​នៅ​ក្រុង​ព្យឹ​ង​ចាង​កាលពី​ខែកុម្ភៈ​ឆ្នាំនេះ​”​។​

“​សម្រាប់​ហាណូយ ភាពខុសគ្នា​គឺថា ព្រឹត្តិការណ៍​ប្រណាំង​រថយន្ត Hanoi Grand Prix នឹង​ជា​ព្រឹត្តិការណ៍​ប្រចាំឆ្នាំ ជាមួយ​ការផ្តោត​សំខាន់​នឹង​ងាក​មករក​ជំនួញ​ខ្មៅ​ងងឹត​និង​គួរឱ្យ​ខ្ពើម​នេះ​ម្តង​ហើយ​ម្តងទៀត​។ ឥឡូវ​យើង​អំពាវនាវ​ឱ្យ​ឪពុក​ទាំងឡាយ​នៅ​ទីក្រុង​ហាណូយ​បញ្ចប់​ការ​ស៊ីសាច់​ឆ្កែ​និង​ឆ្មា និង​ភាពឃោរឃៅ​ទាំងឡាយ​ដែល​បានកើត​ឡើងជា​មួយ​ការ​ស៊ីសាច់​ឆ្កែ​នេះ នៅ​ទូទាំង​ទីក្រុង ដូច្នេះ​មុខមាត់​របស់​ហាណូយ​នឹងមិន​ខូចខាត​លើ​ឆាក​អន្តរជាតិ​ទេ នៅពេល​ព្រឹត្តិការណ៍ Grand Prix លើកដំបូង​ត្រូវបាន​រៀបចំឡើង​ក្នុង​ឆ្នាំ ២០២០”​។​

​ឆ្កែ​និង​ឆ្មា​ប្រមាណ​ជា ៥ លាន​ក្បាល​ត្រូវបាន​សម្លាប់​ដើម្បី​យក​សាច់​ស៊ី​នៅ​វៀតណាម​ជា​រៀងរាល់ឆ្នាំ​។ ឆ្កែ​ឆ្មា​ភាគច្រើន​គឺ​ទាក់​ក​តាម​ចិញ្ចើមថ្នល់​ឬ​ទាក់​យក​ពី​ទីធ្លា​ក្នុងផ្ទះ​របស់គេ​៕ ដោយ៖ កញ្ញាដាលីស

ឆ្កែ​និង​ឆ្មា​ប្រមាណ​ជា ៥ លាន​ក្បាល​ត្រូវបាន​សម្លាប់​ដើម្បី​យក​សាច់​ស៊ី​នៅ​វៀតណាម​ជា​រៀងរាល់ឆ្នាំ
#