អង្គការ​មូលនិធិ​គាំទ្រ​កុមារ​និង​ក្រុមហ៊ុន​ឯកជន​ជួយ​ដល់​កុមារ​ក្រីក្រ​នៅ​ខេត្តកំពង់ចាម​

306
ចែករម្លែក

ដោយ​៖​ដេប៉ូ​ភ្នំពេញ​៖​អង្គការ​មូលនិធិ​គាំទ្រ​កុមារ Children Support Foundation (CSF) និង​រួមទាំង​កិច្ចសហការ​ជាមួយ​ក្រុមហ៊ុន​សែ​ល​កាត​បាន​បង្កើត​គម្រោង​ផ្តួចផ្តើម​មួយ​ក្នុង​ការជួយ​កុមារ​ក្រីក្រ​នៅ​ខេត្តកំពង់ចាម​។​

អង្គការ​មូលនិធិ​គាំទ្រ​កុមារ​បាន​ជួយ​កុមារ​រាប់ពាន់នាក់​និង​ក្រុមគ្រួសារ​ពួកគេ​ជា​រៀងរាល់ឆ្នាំ​និង​ដើរតួ​សំខាន់​ក្នុង​ការជួយ​ពង្រឹង​ផ្នែក​អប់រំ​ការរស់នៅ​និង​សុខភាព​និង​សុវត្ថិភាព​សំរាប់​អ្នក​ដែល​ខ្វះខាត​។​

កម្មវិធី​នេះដែរ​ក៏មាន​ការចួលរួម​ពី​សំណាក់​មន្ត្រីជាន់ខ្ពស់​នៃ​ខេត្តកំពង់ចាម​ជាច្រើនរូប​បណ្តា​អង្គការ​ជាច្រើនរូប​និង​អ្នកដឹកនាំ​នៅក្នុង​សហគមន៍​ផងដែរ​។​ដោយឡែក​តំណាង​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​សែ​ល​កាត​លោក​IanWatson​បាន​និយាយថា​កម្មវិធី​នេះ​គឺជា​ការចួលរួម​ចំណែក​ទំនួល​ខុសត្រូវ​សង្គម​របស់​ក្រុមហ៊ុន​លោក​នៅ​ឆ្នាំនេះ​។

លោក​បាន​លើកឡើងថា​៖ «​ពួកយើង​ចាប់អារម្មណ៍​ក្នុងការ​ពង្រឹង​ទំនាក់ទំនង​នៅក្នុង​ខេត្តកំពង់ចាម ដែល​ពួកយើង​គ្រោង​នឹង​រៀបចំ​កម្មវិធី Super Data Race​។​ការងារ​នេះ​ត្រូវបាន​ធ្វើឡើង​ដោយ CSF ដែល​បាន​ចូលរួម​បំផុសបំផុល​ហើយ​ពួកយើង​ទន្ទឹងរង់ចាំ​ការចូលរួម​បន្ថែមទៀត​នូវ​គំនិត​ផ្តួចផ្តើម​នៅពេល​អនាគត​»​។​

គួរ​បញ្ជាក់ថា​អង្គការ​មូលនិធិ​គាំទ្រ​កុមារ​គឺជា​អង្គ​ការមិន​រកប្រាក់​ចំណូល​ដែល​មិន​ពាក់ព័ន្ធ​លើ​នយោបាយ​និង​សាសនា​ណាមួយ​ឡើយ​ហើយ​ត្រូវបាន​បង្កើតឡើង​នៅ​ខែធ្នូ​ឆ្នាំ​២០០១​និង​បាន​ដំណើរការ​អស់​រយៈពេល​ជាង​១៧​ឆ្នាំ​មកហើយ​។

CSF ផ្តោត​សំខាន់​លើ​កុមារ យុវជន និង ព្រមជាមួយ​គ្នា​ក៏បាន ផ្តោត​សំខាន់​លើ​ការតស៊ូ​មតិ ការទប់ស្កាត់ និង​កិច្ចការពារ​លើ​ការយល់ដឹង​ពី​មេរោគ HIV និង​បញ្ហា​សុខភាព​ផ្សេងៗ​ទៀត​។

​មាន​ថ្នាក់​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​និង​អាហារូបករណ៍​ជួយ​ដល់​សហគ្រិន​ខ្នាតតូច​និង​ផ្សព្វផ្សាយ​សិទ្ធិ​កុមារ​,​ការថែទាំ​សុខភាព​នៅក្នុង​សហគមន៍​សម្រាប់​ឱ​ពុក​ម្តាយ​ដែលមាន​កុមារ​ទន់ខ្សោយ​និង​កម្មវិធី​យុវជន​។​អង្គការ​មូលនិធិ​គាំទ្រ​កុមារ​ត្រូវបាន​បង្កើតឡើង​ដោយ​ក្រសួងមហាផ្ទៃ​តាមរយៈ​សេចក្តីប្រកាស​លេខ ៣៤៤ ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០០៤៕S/

​កុមារ​នៅ​ខេត្តកំពង់ចាម​បានទទួល​ការជួយឧបត្ថម្ភ​ពី​អង្គការ​មូលនិធិ​គាំទ្រ​កុមារ និង ក្រុមហ៊ុន​សែ​ល​កាត​