អង្គការ​មូលនិធិ​ថែទាំ​សុខភាព​អ្នកជំងឺ​អេដស៍​ប្រារព្ធ​ទិវា​អន្តរជាតិ​នារី​៨​មីនា​លើក​ទី​១០៩

148
ចែករម្លែក

ដោយៈ​សុផល​/​ភ្នំពេញ​៖​អង្គការ​មូលនិធិ​ថែទាំ​សុខភាព​អ្នកជំងឺ​អេដស៍​កាលពី​ព្រឹក​ថ្ងៃទី​៨​ខែមីនា​ឆ្នាំ​២០២០​បាន​ប្រារព្ធ​អបអរសាទរ​ខួប​លើក​ទី​១០៩​នៃ​ទិវា​អន្តរជាតិ​នារី​៨​មីនា​នៅ​ទីស្នាក់ការ​អង្គការ​របស់ខ្លួន​ដោយមាន​អ្នកចូលរួម​ប្រមាណ​ជាង​៧០​នាក់​មកពី​តាម​សហគមន៍​នានា​។​

​ជា​រៀងរាល់ឆ្នាំ​ទិវា​នេះ​គឺជា​ថ្ងៃមួយ​ដែល​ត្រូវបាន​ប្រារព្ធ​ធ្វើឡើង​ដើម្បី​គោរព​ដល់​សមិទ្ធផលរ​បស់​ស្ត្រី​ទូទាំង​ប្រវត្តិសាស្ត្រ​និង​ពិភពលោក​។​ជា​ថ្ងៃ​ដែល​ស្ត្រី​មកពី​គ្រប់​មជ្ឈដ្ឋាន​និង​វប្បធម៌​ផ្សេងៗ​គ្នា​រួមគ្នា​ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​សមភាព​យេនឌ័រ​និង សិទ្ធិ​ស្ត្រី​។​បើតាម​អ្នករៀបចំ​កម្មវិធី​បានឱ្យដឹងថា​ការ​ប្រារព្ធ ទិវា​អន្តរជាតិ​នារី​៨​មីនាឆ្នាំ​២០២០​នេះ​ត្រូវបាន​រៀបចំឡើង​ទូទាំង​ពិភពលោក​។​

​ដោយឡែក​អង្គការ​មូលនិធិ​ថែទាំ​សុខភាព​អ្នកជំងឺ​អេដស៍​ទូទាំង​សកល​ចំនួន​៤២​ប្រទេស​ក៏បាន​រៀបចំ​ទិវា​នេះដែរ​ដើម្បី​លើកកម្ពស់​និង​គាំទ្រ​ដល់​ស្ត្រី​ដែល​កំពុងតែ​ងាយ​រងគ្រោះ​និង​ទទួល​ស្តាប់ឮ​សំឡេង​នៃ​ការទាមទារ​រក​ការគាំទ្រ​ការយកចិត្តទុកដាក់​ដ​ល់​ស្ត្រី​លើ​បញ្ហា​សុខភាព​និង​បញ្ហារ​នានា​ដែល​កំពុង​កើតមាន​ទៅលើ​ពួកគេ​។

​គួរ​ជម្រាប​ថា​ទិវា​អន្តរជាតិ​នារី​៨​មីនា​ខួប​លើក​ទី​១០៩​ឆ្នាំ​២០២០​នេះ​រាជរដ្ឋាភិបាល​កម្ពុជា​បានធ្វើ​ឡើង​ក្រោម​ប្រធានបទ​«​មាន​សន្តិភាព​មានការ​លើកកម្ពស់​មាន​សមភាព​យេនឌ័រ​»​ដែល​បង្ហាញឱ្យឃើញ​ពី​ការដើរ​តួនាទី​យ៉ាងសំខាន់​របស់​សុខសន្តិភាព​នៅក្នុង​សង្គមជាតិ​។​ជាពិសេស​សុខសន្តិភាព​នេះ​បាន​ចូលរួមចំណែក​ជួយ​ដល់​ការលើកកម្ពស់​សិទ្ធិសេរីភាព​របស់​ស្ត្រី​និង​ជួយ​ឲ្យ​ស្ត្រី​មានតម្លៃ​កាន់តែ​ខ្ពស់​ឡើង​នៅក្នុង​សង្គម​៕S/


​ចំណងជើង​រូបថត​៖​អង្គការ​មូលនិធិ​ថែទាំ​សុខភាព​អ្នកជំងឺ​អេដស៍​ប្រារព្ធ​ទិវា​អន្តរជាតិ​នារី​០៨​មីនា​លើក​ទី​១០៩​