អង្គការ​មូលនិធិ​អេស៊ីលីដា​-​ចារ​ឌិន សម្រាប់​ការអប់រំ ផ្តល់​អាគារ​សិក្សា​ថ្មី​មួយ​ខ្នង ជូន​ដល់​សិស្សានុសិស្ស​ស្រុក​ចុងកាល់​

171
ចែករម្លែក

ដោយ​: សុផល​
​ឧ​ត្ត​រ​មានជ័យ​:
ដោយ​មើលឃើញ​ពី​ការ​លបាក និង​កង្វះខាត​សាលារៀន សំរាប់​កូនចៅ​ប្រជាពលរដ្ឋ និង​ដោយមាន ការណែនាំ​ពី​ក្រសួង​អបរំ​យុវជន​និង​កីឡា អង្គការ​មូលនិធិ​អេ​សី​លីដា​-​ចារ​ឌី​ន​សំរាប់​ការអប់រំ បាន​ចំណាយ ថវិកា​នៃ​មូលនិធិ​របស់ខ្លួន ប្រមាណ​ជិត​៥​ម៉ឺន​៦​ពាន់​ដុល្លារ កសាង​អគារសិក្សា​ថ្មី​១​ខ្នង​ធ្វើ​ពី​បេតុង ប្រក់​ហ្វី​ប្រូ​ស៊ីម៉ងត៍ ជំនួស​អគារសិក្សា ចាស់​ដែ​មាន​សភាព​ចាស់​ទ្រុឌទ្រោម ធ្វើ​ពី​ឈើ​ប្រក់ស​ង្ក័​សី នៅ​សាលាបឋមសិក្សា​គោក​សង្កែ ស្ថិតនៅ​ក្នុងភូមិ​គោក​សង្កែ ឃុំ​ពង្រ ស្រុក​ចុងកាល់ ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​

​អគារសិក្សា​ថ្មី​នេះ ត្រូវ​បានដាក់​សម្ពោធ​ឱ្យ ប្រើប្រាស់​ជា​ផ្លូវការ នា​ព្រឹក​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០១៩ នេះ ក្រោម​វត្តមាន​ចូលរួម​ពី​សំណាក់ លោក​អភិបាលរង​ខេត្ត ឧ​ត្ត​រ​មានជ័យ ឃិន ញាណ​,​លោក​បណ្ឌិត អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​អេស៊ីលីដា​ភី អិ​ល​ស៊ី​,​និង​ប្រតិភូ​ក្រុមប្រឹក្សាភិបាល មូល​និ​ធី​អេ​ស៊ី​លី ដា​-​ចារ​ឌី​ន​សំរាប់​ការអប់រំ ព្រមទាំង​អាជ្ញាធរ​ដែនដី ពាក់​ពន្ធ​ជាច្រើន​ទៀត​។​
​ស្ថាបនិក​និង​ជា​អនុប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​អង្ក​ការ​មូលនិធិ​អេស៊ីលីដា​-​ចារ​ឌិន លោក ភី​ធើ បេ​នី​ន បាន​ថ្លែងថា​៖​អាគារ​សិក្សា​នេះ​នឹង​ផ្តល់​ការសិក្សា​ជា​អចិន្ត្រៃយ៍​ដែល​នឹង​អាច​បង្កើន​ចំនួន​កុមារ​បាន​ចូល​សិក្សា អប់រំ​នៅ​កម្រិត​មូលដ្ឋាន ក្នុង​សាលាបឋមសិក្សា​គោក​សង្កែ​ប្រមាណ​យ៉ាងតិច​២០០​នាក់​។​

​លោក​ស​ង្ឈឹ​ម​ថា អាគារ​សិក្សា​នេះ ក្រៅពី​ផ្តល់​ការអប់រំ​ដល់​ក្មួយៗ​សិស្សានុសិស្ស ជា​កូនចៅ​ប្រជាពលរដ្ឋ​នៅ​តំបន់​ចុង កាល់​នេះ វា​ក៏​នឹង​ជួយ​កសាង​និង​ពង្រីក​គុណភាព​ជិវិត​ដល់​អាណាព្យាបាល និង​មាតា​បី​តា​សិស្ស នៅក្នុង​សហគមន៍​នេះ មាន​ធនធានមនុស្ស​ល្អ កាន់តែ​ប្រសើរឡើង ប្រកបដោយ​ការយកចិត្តទុកដាក់ និង​និរន្ត​ភាព​សង្គម​។​

​លោក បណ្ឌិត អ៊ិន ចាន់នី បានឱ្យដឹងថា​៖​អង្ក​ការ​មូលនិធិ​អេស៊ីលីដា​-​ចារ​ឌិន សម្រាប់​ការអប់រំ ត្រូវបាន បង្កើតឡើង​ដោយ​ការតភ្ជាប់​រវាង​ក្រុមហ៊ុន​ទាំងពីរ​ហើយ​ចូលរួម​ជាមួយគ្នា​ជួយ​កុមារ​ដើម្បី​ផ្តល់ឱកាស​ស្មើ គ្នា​ក្នុង​ការទទួល​បានការ​អប់រំ​កម្រិត​មូលដ្ឋាន​។ លោក​បន្តថា អង្គការ​នេះ ធ្វើ​សកម្មភាព​ដោយមាន​ការព្រមព្រៀង​ពី​អាជ្ញាធរ​ក្នុង​វិស័យ​អប់រំ ពិសេស​គឺ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​ហើយ​ដែល​នៅក្នុង​ដំណាក់កាល​ដំបូង គឺ​ធ្វើ​សកម្មភាព​កសាង​អាគារ​សិក្សា​។ ចំពោះ​វិសាលភាព​នៃ​សកម្មភាព​មនុស្សធម៌រ​បស់ អង្គការ​នេះ គឺ​គ្របដណ្តប់​ប្រទេស​កម្ពុជា​ទាំងមូល ប៉ុន្តែ​ជា​ជំហាន​ដំបូង​នេះ គឺ​ផ្តោតលើ​តំបន់​ក្រីក្រ នៅ​ឆ្ងាយ​ដាច់ស្រយាល ស្ថិតនៅក្នុង​ខេត្ត​ចំនួន គឺ​ខេត្ត​ឧ​ត្ត​រ​មានជ័យ រតនៈគីរី មណ្ឌល​គី​រី និង​ខេត្ត ព្រះវិហារ​។ អង្គការ​នេះ ក៏មាន​ផែនការ​ឧបត្ថម្ភ និង​កសាង​អាគារ​សិក្សា នៅតាម​សាលាបឋមសិក្សា ជាច្រើន​ក្នុង​១​ឆ្នាំៗ នៅតាម​តំបន់​នានា ដែល​ស្ថិតនៅក្នុង​ភូមិសាស្ត្រ​គោលដៅ​របស់ខ្លួន ទៅតាម​ធនធាន នៃ​មូលនិធិ​។​

​បើតាម​ការបញ្ជា​ក់រប​ស់ លោក បណ្ឌិត អ៊ី​ន ចាន់នី បច្ចុប្បន្ន អង្ក​ការមូល​និ​ធី​អេស៊ីលីដា​-​ចារ​ឌិន សម្រាប់​ការអប់រំ បាន​នឹង​កំពុងឧបត្ថម្ភ និង​សាងសង់ អាគារ​សិក្សា​នៃ​សាលាបឋមសិក្សា​ចំនួន​២ ស្រប់ទៅតាម​ប្លង់​របស់​ក្រសួង​អប់រំ​យុវជន​និង​កីឡា ដែល​១​នៅ​ខេត្ត​ឧ​ត្ត​រ​មានជ័យ ដែល​សម្ពោធ នាពេលនេះ និង​មួយ​ខ្នង​ទៀត មាន​៥​បន្ទប់ ជាមួយ​បន្ទប់​អនាម័យ នៅ​ខេត្ត​រតនគីរី ដែល​អាច​ផ្ទុក សិស្សានុសិស្ស បាន​ប្រមាណ​ជាង​១០០​នាក់​។

​អភិបាលរង​នៃ​គណ​អភិបាលខេត្ត​ឧ​ត្ត​រ​មានជ័យ លោក ឃិន ញាណ បាន​ថ្លែងអំណរគុណ យ៉ាង​ជ្រាលជ្រៅ ចំពោះ អង្គការ​ការ​មូលនិធិ​អេស៊ីលីដា​-​ចារ​ឌិន សម្រាប់​ការអប់រំ ដែល​បាន​ឧបត្ថម្ភ​និង​សាង សង់​អាគារ​សិក្សា នៅ​សាលាបឋមសិក្សា​គោក​សង្កែ មួយ​ខ្នង​៥​បន្ទប់ រួម​និង​បន្ទប់​អនាម័យ ក័​ដូច​ការបំពាក់ សម្ភារៈ​សិក្សា​គ្រប់គ្រាន់​រួម​និង​ការជួសជុល​បន្ទប់​អនាម័យ​២​បន្ទប់​ជូន​ក្មួយៗ សិស្សានុសិស្ស​នៅក្នុង​ស្រុក​ចុងកាល់​នេះ​ប្រកបដោយ​ផាសុខភាព​សំរាប់​សំរាប់​សិស្សានុសិស្ស ជំនាន់​នេះ និង​ជំនា់​ក្រោយៗ ទៀត​ក្រេប​យកចំណេះ​វិជ្ជា​ដើម្បី​អនាគត​ដ៏​ប្រសើរ​របស់​ពួកគេ​។

​លោក អភិបាលរង​ខេត្ត ឃិន ញាណ ក៏បាន​ចាត់ទុក​សកម្ម​ភាព​មនុស្សធម៌​របស់​អង្គការ មូលនិធិ​អេស៊ីលីដា​-​ចារ​ឌិន​សម្រាប់​ការអប់រំ​នេះ គឺជា​ការបញ្ជាក់ ពី​ការចូលរួមចំណែក​យ៉ាងសកម្ម ក្នុង​កិច្ច ការងារ​មនុស្សធម៌ និង​អភិវឌ្ឍន៍​ធនធានមនុស្ស ដែលជា​ទ្រព្យ​ដ៏​មាន​តំលៃ​បំផុត​ក្នុងការ​អភិវឌ្ឍ៍​សង្គមជាតិ​ស្របតាម​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល ជាពិសេស​យុទ្ធសាស្ត្រ​កំណែទម្រង់​គុណភាព អប់រំ របស់​ក្រសួង​អប់រំ​យុវជន​និង​កីឡា​៕ ល​