អង្គការ​លំនៅស្ថាន​មនុស្សជាតិ​កម្ពុជា​សាងសង់​ផ្ទះ​ចំនួន​៩​ខ្នង​ជូន​ពលរដ្ឋ​ក្រីក្រ​នៅ​ស្រុក​ពួក

246
ចែករម្លែក

​ដោយ​បាយ័ន​/​ខេត្តសៀមរាបៈ​កាលពី​ព្រឹក​ថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ​២០១៩ ស្ថិតនៅ​ភូមិ​សំបួរ ឃុំ​រើ​ល ស្រុក​ពួក​បានរៀបចំ​កម្មវិធី​បើក​ការដ្ឋាន​សាងសង់​ផ្ទះ​ចំនួន​៩​ខ្នង​ជូន​ដល់​ប្រជាពលរដ្ឋ​ដែលមាន​ជីវភាព​ក្រីក្រ​។​ដែលជា​គម្រោង​របស់​អង្គការ​លំនៅស្ថាន​មនុស្សជាតិ​កម្ពុជា ក្រោម​អធិបតីភាព លោក លី សំរិទ្ធ​អភិបាលរង​ខេត្តសៀមរាប​។​ក្នុងនោះ​ក៏មាន​ការអញ្ជើញ​ជា​ភ្ញៀវកិត្តិយស​ពី​សមាជិក​សមាជិការ​នៃ​អង្គការ​លំនៅស្ថាន​ជាតិ​អន្តរជាតិ​ដែល​អញ្ជើញ​មកពី​បណ្តា​ប្រទេស​នានា​ប្រមាណ​ជាង​១០០​នាក់​។​

​លោក​លី​សំរិទ្ធ​បាន​ថ្លែងអំណរគុណ​ដល់​ម្ចាស់​គម្រោង​ដែលជា​អង្គការ​ដៃគូរ​និង​សប្បុរស​ជនជាតិ​អន្តជាតិ​ដែល​បានរួម​សហការ​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការចូលរួម​កាត់បន្ថយ​ភាពក្រីក្រ​ដល់​ប្រជាពលរដ្ឋ​នៅតាម​តំបន់​ជនបទ​ដាច់ស្រយាល​។​ដូចជា​នៅទីនេះ​ស្រាប់​ដោយសារ​ប្រទេស​យើង​បាន​ឆ្លងកាត់​នូវ​សង្គ្រាម​រាំ​រ៉ៃ​ជាច្រើន​សតវត្ស​កន្លងទៅ​។​

​លោក​បាន​ផ្តាំផ្ញើរ​ដល់​បងប្អូន​ដែល​ទទួលបាន​ការជួយ​ឧបត្ថម្ភ​នេះ​សូម​ខិតខំ​ប្រឹងប្រែង​ធ្វើអោយ​ជីវភាព​របស់ខ្លួន​ល្អប្រសើរ​ឡើង​ត្រូវ​ចេះ​ប្រុង​ប្រ​យ​ត្ន័​ចំពោះ​គ្រោះ​អគ្គិភ័យ​ត្រូវបញ្ជូន​កូនចៅ​ទៅ​រៀនសូត្រ​ឱ្យបាន​ខ្ពង់ខ្ពស់​ដើម្បី​មាន​ជួយ​ដល់​គ្រួសារ​និង​រួមចំណែក​ដល់​សង្គមជាតិ​យើង ។

បន្ទាប់មក​លោក​អភិបាលរង​បាន​បន្ត​អញ្ជើញ​ទៅពិនិត្យ​មើល​សាលាបឋមសិក្សា​សំបួរ​ដែលមាន​ចំនួន​សិស្ស​ច្រើន​លើសពី​សាលា​ដែលមាន​ស្រាប់​ហើយ​សិស្ស​ចំនួន​២​ថ្នាក់​កំពុងតែ​រៀន​ក្នុង​រោងដោល ក្នុងស្ថានភាព​បែបនេះ​។​លោក​បាន​បំផុសគំនិត​និង​ផ្តួចផ្តើម​ធ្វើបុណ្យ​ផ្ការ​សាមគ្គី​និង​ធ្វើ​ទំនាក់ទំនង​ជាមួយ​សប្បុ​រស​ជន​និង​អង្គការ​ដៃគូរ​ដើម្បី​សាង​សង់សាលា​បន្ថែមទៀត​ដើម្បីឱ្យ​សិស្ស​មាន​បន្ទប់​សិក្សា​អោយបាន​ត្រឹមត្រូវ​៕S/

​រូបភាព​÷​អង្គការ​លំនៅដ្ឋាន​មនុស្សជាតិ​កម្ពុជា​សាងសង់​ផ្ទះ​ចំនួន​៩​ខ្នង​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែលមាន​ជីវភាព​ក្រីក្រ​នៅ​ស្រុក​ពួក ខេត្តសៀមរាប​៕ បាយ័ន​