អង្គការ​សម្រេច​សុ​បិ​ន្ត​កុមារ​បន្ត​ផ្តល់ជំនួយ​កសាង​អគារសិក្សា ហើយ​ថា​នឹង​ជួយ​ឆ្លើយតប​សំណូមពរ​ថ្មីៗ​

375
ចែករម្លែក
  • 15
    Shares

ដោយ​: ភ្នំ​ស្វាយ / បន្ទាយមានជ័យ : អង្គការ​សម្រេច​សុបិន​កុមារ​ដែលមាន​មូលដ្ឋាន​នៅ​សហភាព​អឺ​ុ​រ៉ុ​ប​បាន​បន្ត​ផ្តល់ជំនួយ​កសាង​អគារសិក្សា ហើយ​ថា​នឹង​ជួយ​ឆ្លើយតប​សំណូមពរ​ថ្មីៗ​ទៀត​។ ឯ​អាជ្ញាធរ​និង​ជំនាញ​អប់រំ​បានស្នើ​ពិនិត្យ​សំណើ​សាងសង់​អគារសិក្សា​៤​កន្លែង ដែល​ចាស់​ទ្រុឌទ្រោម ខូចខាត​ជាក់ស្តែង​នៅ​ស្រុក​ថ្មពួក ។​

​លោក​ឌៀប ឈួន អភិបាលស្រុក​ថ្មពួក​អោយដឹង​ក្នុង​ពិធី​សម្ពោធ​អគារសិក្សា​ថ្មី​ស្តង់ដារ​១​ខ្នង ជា​អំណោយ​អង្គការ​សម្រេច​សុបិន​កុមារ​នៅ​សាលាបឋមសិក្សា​បន្ទាយ​មាន​រឹទ្ធិ ភូមិ​បន្ទាយ​មាន​រឹទ្ធ ឃុំ​គោក​រមៀត កាលពី​ថ្ងៃទី​១០ ខែមករា ឆ្នាំ​២០១៩​ថា​: ក្នុងស្រុក​នេះ មាន​អគារសិក្សា​មាន​៤៤​កន្លែង មាន​៤​ខ្នង​ចាស់​ទ្រុឌទ្រោម សំណូមពរ​ជួសជុល​និង​សាងសង់​ថ្មី ដូចជា​នៅ​បឋមសិក្សា​បន្ទាយ​មាន​រឹ​ទ្ធុ​ិ​នេះ និង​នៅ​បឋមសិក្សា​ហ៊ុនសែន​ឯកា​ព​,​បឋមសិក្សា​ភូមិ​ថ្មី​និង​បឋមសិក្សា​គោ​កឋិន​។​

​លោក​បន្តថា : សាលាបឋមសិក្សា​នេះ បង្កើតឡើង​នៅ​ឆ្នាំ​១៩៩០ តាំងពី​ទីនេះ គ្រប់គ្រង​ដោយ​ចលនា​រណសិរ្ស​រំដោះ​ប្រជាពលរដ្ឋ​ខ្មែរ​(KP) ដោយមាន​រោង ប្រក់ស​ង្ក័​សី ១​ខ្នង និង​មាន​ផ្ទៃដី​ជិត​២​ហិច​តា ។ មកទល់​បច្ចុប្បន្ន​សាលា​មាន​អគារសិក្សា​៣​ខ្នង និង​មាន​សិស្ស​ប្រមាណ​១.០០០​នាក់ ។​ក្នុងនោះ ទើប​ទទួលបាន​អំណោយ​អគារសិក្សា​ស្តង់ដារ​ធ្វើ​ពី​បេតុង​ថ្មី​១​ខ្នង ស្មើនឹង​៦​បន្ទប់ បំពាក់​សង្ហា​រឹម បង្គន់​អនាម័យ​១​ខ្នង ស្មើ​៥​បន្ទប់ ចំណាយ​ថវិកា​សាងសង់​ជាង​៦​ម៉ឺន​ដុល្លា​សរ​អា​។​

​លោក​ម៉ាក ថូ​ម៉ាស​ជេន​នី សហ​ស្ថាបនិក​អង្គការ​សមាគម​សម្រេច​សុបិន​កុមារ​,​លោក​ហ្វ៊ុ​ល​ហ្គេ​ង និង​លោកស្រី ,​លោក​ម៉ា​វី​អូ ជា​ម្ចាស់ជំនួយ​បាន​ចូលរួម​អបអរ និង​លើកទឹកចិត្ត​ឲ្យ​លោកគ្រូ​អ្នកគ្រូ​ខិតខំ​បង្រៀន និង​សិស្សានុសិស្ស​ខិតខំ​រៀនសូត្រ ដោយ​យកចិត្តទុកដាក់​ទ្វេរ​ឡើង នៅក្រោយពី​បាន​អគារសិក្សា​នេះ ក៏ដូចជា​សមិទ្ធផល​ដ​ទៃទៀត​។​

​អស់លោក​បានផ្តល់​អនុ​សាសន៍​អោយ​គ្រប់គ្នា​ដែល​ពាក់ព័ន្ធ សុំ​ជួយ​ជម្រុញ​អោយ​សម្រេច​ជោគជ័យ​នូវ​ក្តី​សុបិន ពោលគឺ​បំណងប្រាថ្នា​មានចំណេះ​ជំនាញ មាន​អនាគត​ល្អ ក្លាយជា​សិស្ស​ល្អ មិត្ត​ល្អ ពលរដ្ឋ​ល្អ និង​ជា​មនុ​ស្សមាន​ប្រយោជន៍​សម្រាប់​ខ្លួនឯង គ្រួសារ សហគមន៍​និង​សង្គមជាតិ ។​

​លោក អ៊ុ រាត្រី អភិបាលរ​វ​ខេត្តបន្ទាយមានជ័យ បាន​ថ្លែងអំណរគុណ​ដល់​ម្ចាស់ជំនួយ​សប្បុរសជន និង​អង្គការ​សមាគម​សម្រេច​សុ​បិ​ន្ត​កុមារ ដែល​បាន​នឹង​បន្ត​ផ្តល់ជំនួយ​ឧបត្ថម្ភ​កសាង​ហេ​ដ្ឋ​រចនាសម្ព័ន្ធ​រូបវ័ន្ត និង​អ​រូបវ័ន្ត​វិស័យ​អប់រំ នៅក្នុង​ខេត្តបន្ទាយមានជ័យ ក៏ដូចជា​នៅក្នុង​ប្រទេស​កម្ពុជា​។

​ក្នុងនាម​រដ្ឋបាលខេត្ត ក៏​ដូច​ម​ន្ទិ​រ​អប់រំ និង​មាតាបិតា សិស្សានុសិស្ស លោក​សូម​ថ្លែងអំណរគុណ​និង​តាំងចិត្ត​ថា នឹង​បន្ត​កិច្ច​សហ​ប្រ​រតិ​ប​ត្តិ​ការ​ជិតស្និត​បន្ថែមទៀត ជាមួយ​អង្គការ​សមាគម​សម្រេច​កុមារ ក៏ដូចជា​ដៃគូ​អភិវឌ្ឍន៍​នានា ដើម្បី​កសាង​និង​ពង្រឹងគុណភាព​ធនធាន​មនុស្ស​៕ ល​