អង្គការ​សុខភាព​ពិភពលោក​៖ ជំងឺ​អេ​បូ​ឡា​រីក​រាលដាល​ដល់ទី​ក្រុង​កុង​ហ្គោ​ដែល​ឡោមព័ទ្ធ​ជុំវិញ​ដោយ​ពួក​ឧទ្ទាម​

2797
ចែករម្លែក

អង្គការសុខភាពពិភពលោក(WHO)បាននិយាយកាលពីថ្ងៃសុក្រទី២៤សីហាថាការផ្ទុះឡើងនៃជំងឺអេបូឡា (Ebola) នៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោបានឆ្លងរាលដាលដល់ទីក្រុងមួយ ដែលព័ទ្ធជុំវិញដោយពួកឧទ្ទាម ដោយបានបង្កការលំបាកនិងការព្រួយបារម្ភដល់ក្រុមគ្រូពេទ្យដែលដោះស្រាយបញ្ហាការរីករាលនៃជំងឺនេះ។

លោក Peter Salama ប្រធានក្រុមអ្នកសង្គ្រោះបន្ទាន់នៃអង្គការសុខភាពពិភពលោក បាននិយាយប្រាប់ក្រុមអ្នកយកព័ត៌មានថា ករណីជាបញ្ហាមួយនិង ករណីសង្ស័យមួយ នៃជំងឺនេះ បានកើតឡើងនៅទីក្រុងOicha នៅខេត្តNorth Kivu នៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ។

ខណៈដែល ទីក្រុងOicha គឺមិនស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមឧទ្ទាមនោះ លោក Peter Salama បាន​និយយាថាតំបន់នៅជុំវិញនៃទីក្រុងនេះ ត្រូវបានកាន់កាប់ដោយក្រុមឧទ្ទាមកម្លាំងប្រជាធិប​តេយ្យ(ADF)នេះ។

លោក Peter Salama បាននិយាយថា ” នេះ ជាលើកទីមួយ ដែលមានករណីមួយនៃជំងឺនេះ ត្រូវបានបញ្ជាក់នៅតំបន់មួយដែលអសន្តិសុខ។ ពិតជាបញ្ហាដែលយើងកំពុងរំពឹងទុក ហើយបញ្ហានេះកើតឡើងចំពេល ដែលយើងកំពុងភ័យព្រួយខ្លាំង”។

លោក Peter Salama បាននិយាយថា ចំនួនជនស៊ីលវិលច្រើននាក់ ត្រូវបានសម្លាប់ដោយភាពវឹកវរនៅជុំវិញទីក្រុង Oicha ខណៈដែលក្រុមអ្នកផ្តល់ជំនួយ និងក្រុមមន្ត្រីរដ្ឋាភិបាលជាច្រើននាក់ត្រូវបានចាប់ជាចំណាប់ខ្មាំងនៅទីនោះដោយក្រុមឧទ្ទាម។

ការផ្ទុះជំងឺ ដែលជាលើកទី១០នៅប្រទេសនេះ ចាប់តាំងពីឆ្នាំ១៩៧៦មកនោះបានកើតឡើងកាលពីថ្ងៃទី១ខែសីហានៅទីក្រុងMangina នៅខេត្តNorth Kivu ។ រហូតមកដល់ពេលនេះវីរុសនៃជំងឺនេះ បានសម្លាប់មនុស្សចំនួន​៦៣នាក់ នៅប្រទេសនេះ៕ដោយ៖សុខា/sn

ក្រុមគ្រួពេទ្យ កំពុងព្យាយបាលអ្នកជំងឺអេបូឡានៅមន្ទីរព្យាបាលមួយ នៅប្រទេសកុងហ្គោ