អង្គការ​សុខភាព​ពិភពលោក​ម្ហូបអាហារ​គ្មាន​សុវត្ថិភាព​សម្លាប់​មនុស្ស​ស្លាប់​ពីរលាន​នាក់​ក្នុង​មួយឆ្នាំ​

1453
ចែករម្លែក

(​ភ្នំពេញ​)៖ អង្គការ​សុខភាព ពិភពលោក ឬ WHO បាន​រកឃើញថា អាហារ​ដែល​គ្មាន​សុវត្ថិភាព គឺ អាហារ​ដែលមាន​បាក់តេរី​គ្រោះថ្នាក់ មេរោគ ប៉ារ៉ាស៊ីត ឬ​អាហារ​ដែលមាន ជាតិគីមី​ជាដើម បណ្តាលឱ្យ​អ្នក​បរិភោគ មាន​ជំងឺ​ដ៏​កាច​សាហាវ ចំនួន​ជាង​២០០ មុខ​បណ្តាលឱ្យ​គ្រោះថ្នាក់​បាត់ បង់ជីវិត មនុស្ស​ប្រមាណ​ជា​ពីរលាន​នាក់​ជា​រៀង រាល់​ឆ្នាំ ហើយ​ភាគច្រើន​ជា​កុមារ ។ នេះ មិនទាន់​គិតដល់​ការខាតបង់​សេដ្ឋកិច្ច នៅ​ចំពោះមុខ និង​រយៈពេល​យូរ​ដោយ​រួមទាំង​គុណភាព ជីវិត ត្រូវបាន ធ្វើឱ្យ​ថយចុះ បណ្តាលមកពី​គ្រោះថ្នាក់ សុខភាព ដោយសារ​ការបរិភោគ អាហារ​គ្មាន​សុវត្ថិភាព​ផង ។​
​ ​
​ការផ្លាស់ប្តូរ​នៅក្នុង​ផលិត ផល​ម្ហូបអាហារ​, ការចែក​ចាយ​ផលិត ផល​ម្ហូបអាហារ និង​ការប្រើ ប្រា​ស់ការ ប្រែប្រួល​បរិស្ថាន​ការលេចឡើង​នូវ​កត្តា បង្ក​ជា​ជំងឺ​កាចៗ​ថ្មី និង​ការ​ទប់ទល់​ទៅ នឹង​ការ​ប្រឆាំងនឹង​អតិសុខុមប្រាណ ទាំងអស់នេះ​ជាដើម តម្រូវឱ្យមាន សុវត្ថិភាព​ក្នុង​ម្ហូបអាហារ ។ អង្គការ WHO បាន និង​កំពុងធ្វើការ​យ៉ាងសកម្ម ជាមួយ​បណ្តា​ប្រទេស និង​ដៃគូ​ទាំង ឡាយ ដើម្បី​ដោះស្រាយ​បញ្ហា​ដ៏​ស្មុគស្មាញ​ខាងលើនេះ ។ នៅ​ឆ្នាំ​២០១៥ នេះ យុទ្ធនាការ​នៃ​ទិវា សុខភាព​ពិភពលោក ប្រារឰឡើង​ក្រោម​ប្រធានបទ “​សុវត្ថិភាព​ម្ហូបអាហារ​“ ។​
​ ​
​ទិវា​សុខភាព​ពិភពលោក (The World Health Day) ត្រូវបាន​គេ​ស្គាល់ ផងដែរ​ថា ទិវា​នៃ​ការយល់ដឹង​អំពី សុខភាព​សកល ត្រូវបាន​ប្រារឰ​ជា​រៀង រាល់​ឆ្នាំ នៅ​ថ្ងៃទី​៧ ខែមេសា ក្រោម​កិច្ច ឧបត្ថម្ភ​របស់​អង្គការ WHO ។​
​ ​
​នៅ​ឆ្នាំ​១៩៤៨ អង្គការ WHO បាន​បង្កើត​សភា​សុខភាព​ពិភពលោក (World Health Assembly) ជា​លើក ដំបូង ។ សភា នេះ បានសម្រេច​ប្រារឰ ទិវា​របស់ខ្លួន (​ទិវា​សុខ ភាព​ពិភព លោក​) នៅ​ថ្ងៃទី​៧ ខែមេសា ហើយក៏ បាន​ចូល​ជា​ធរមាន នៅ​ឆ្នាំ​១៩៥០ ជា ទិវា​សុខភាព​ពិភព លោក ។ ទិវា សុខភាព​ពិភពលោក គឺជា​ឱកាស​ទាក់ទាញ​ការយកចិត្ត ទុកដាក់​របស់​ពិភព លោក ទៅលើ​ប្រធានបទ​សុខ​ភាពជា ចម្បង​ជាងគេ ។ តាំងពី​បង្កើត​មក តែងតែ​ប្រព្រឹត្ត​ក្រោម ទិស​ស្លោ​កថា ”​សុខភាព ដើម្បី​ទាំងអស់គ្នា​” ។ ចំណែក​ប្រធានបទ​ឆ្នាំ ២០១៨ នេះ​គឺ ”​ការ​គ្រប ដណ្តប់​សុខភាព គឺ​អ្នក​គ្រប់គ្នា​គ្រប់​ទីកន្លែង​” ។​
​ ​
​ទិវា​សុខភាព​ពិភពលោក គឺជា ទិវា​មួយ​នៃ​ការឃោសនា​សុខភាព សាធារណៈ​ផ្លូវការ​ទាំង​ប្រាំបី របស់ អង្គការ WHO ក្នុងនោះ​មាន ទិវា​រោគ របេង ពិភពលោក (World Tuberculosis Day) សប្តាហ៍ នៃ​ភាពស៊ាំ​នឹង​រោគ ពិភពលោក (World Immunization Week) ទិវា​ជំងឺគ្រុនចាញ់ ពិភពលោក (World Immunization Week) ទិវា​យល់ដឹង​ពី ថ្នាំជក់​ពិភពលោក (World Malaria Day) ទិវា​បរិច្ចាគ​ឈាម​ពិភពលោក (World No Tobacco Day) ទិវា​រោគ ថ្លើម​ពិភពលោក (World Hepatitis Day) និង​ទិវា​អេដស៍​ពិភពលោក (World AIDS Day) ៕