អង្គការ​សុវណ្ណ​ភូមិ​វង្ស​ភក្តិ​បូរី​យក​ថ្ងៃ​ទិវា​កុមារ​អន្តរជាតិ​ចែក​អំណោយ​ដល់​សមាជិក​៨៤​គ្រួសារ​

569
ចែករម្លែក

​ដោយៈ​គ្រញូង​/​បាត់ដំបងៈ​កាលពី​ព្រឹក​ថ្ងៃទី​១​ខែមិថុនា​ឆ្នាំ​២០១៩​ដែលជា​ថ្ងៃ​ឈប់សម្រាក​បុណ្យ​ទិវា​កុមារ​អន្តរជាតិ​នៅ​សាល​មហោស្រព​ស្ទឹង​សង្កែ​អ​ង្ឋ​ការ​សមាគម​សុវណ្ណ​ភូមិ​វង្ស​ភក្តិ​បូរី​បាន​ចែក​អំណោយ​មនុ​ស្សធ​ម៎​ដល់​សមាជិក​សមាជិការ​បស់​សមាគម​ចំនួន​៨៤​គ្រួសារ​។​ដែល​រងគ្រោះ​ដោយ​ធម្មជាតិ​គ្រោះថ្នាក់​ចរាចរណ៍​ស្លាប់​និង​ជន​ចាស់ជរា​ស្ត្រី​មេម៉ាយ​ដែល​ខ្វះខាត​ជីវភាព​។​

​លោក​អគ្គនាយក​អង្គការ​បាន​បញ្ជាក់ថា​ក្នុង​ខែមេសា​និង​ឧសភា​កន្លងទៅនេះ​មាន​អ្នកទទួល​មរណភាព​ចំនួន​១៥​គ្រួសារ​។​ក្នុង​មួយ​គ្រួសារ​ទទួលបាន​ថវិកា​១៥​ម៉ឺន​រៀល​អ្នកមាន​ជំងឺ​៣១​គ្រួសារ​ក្នុង​១​គ្រួ​សារបាន​៥​ម៉ឺន​រៀល​អ្នកមាន​ជីវភាព​ខ្វ​ញ​ខាត​១៣​គ្រួសារ​ក្នុង​១​គ្រួ​សារបាន​ថវិកា​៥​ម៉ឺន​រៀល​។ ជន​ចាស់ជរា​៧គ្រួសារ​ក្នុង​១​គ្រួសារ​៥​ម៉ឺន​រៀល​អ្នក​ជួប​គ្រោះ​ចរាចរណ៍​៥​នាក់​ក្នុង​ម្នាក់ៗ​ទទួលបាន​៧​ម៉ឹ​ន​រៀល​។

​ជនពិការ​៣​នាក់​ក្នុង​ម្នាក់​៧​ម៉ឺន​រៀល​ខ្យល់ព្យុះ​រលំ​ផ្ទះ​៥​គ្រួសារ​ក្នុង​១​គ្រួសារ​៤​ម៉ឺន​រៀល​អ្នក​ស​សៃ​ប្រសាទ​ម្នាក់​បាន​១០​ម៉ឺន​រៀល​ចោរ​កាប់​របួស​ម្នា​ក់បាន​២០​ម៉ឺន​រៀល​អ្នក​គ្មាន​ផ្ទះមួយ​គ្រួ​សារបាន​២០​ម៉ឺន​រៀល អ្នក​រលាក​ទឹក​ក្តៅ​ម្នា​ក់បាន​៥​ម៉ឺន​រៀល​និង​អ្នក​វះកាត់​ម្នាក់​បាន​១០​ម៉ឺន​រៀល​។​

​លោក​អគ្គនាយក​បា​នប​ន្ត​ថា​ក្រៅពី​ចែក​ថវិកា​ដល់​ជនរងគ្រោះ​ទាំង​៨៤​គ្រួសារ​នូវ​ទទួលបាន​អង្ករ​ក្នុង​ម្នាក់ៗ​២៥​គីឡូក្រាម​មុង​១​ភួយ​១​កន្ទេល​សូ​ទឹក​ចាន​៥​ស្លាបព្រា​៥​បោយ​ទឹក​សរុប​អស៎​ទឹកប្រាក់​៥.៥៧១០.០០០​រៀល​។​លោក​វង្ស​ភ័​ក្ត​ភូម្មា​រិន្ទ​ប្រធាន​អ​ង្ឋ​ការ​សមាគម​សុវណ្ណ​ភូមិ​វង្ស​ភក្តិ​បូរី​បាន​បញ្ជាក់ថា​ការចំណាយ​ក្នុង​ខែ​ឧ​មិថុនា​នេះ​សរុប​ទាំងពីរ​មុខ​អស៎ថ​វិកា​១៣.៣៥៤.០០០​រៀល​៕S/

​រូប​ថ​តៈ​អង្ករ​សម្រាប់​ចែកជូន​សមាជិក​រងគ្រោះ​អង្គ​ពី​ធី​គោរព​ទង់ជាតិ​ទង់សាសនា​និង​គោរព​វិញ្ញាណក្ខន្ធ​សមាជិក​ចូលរួម​ជាង​៨០០​នាក់លោក​ប្រធាន​អង្គការ​រ​ចែក​អំណោយ​ជា​និមិត្ត​
​រូប