អង្គការ​ហា​ឆាន់​ខាំ​កូរ៉េ ពិនិត្យ​លទ្ធភាព​ជួយ​តាម​ផ្នែក​ដល់​កុមារកំព្រា​នៅ​មណ្ឌល​សង្គ្រោះ​ជន​អស់សង្ឃឹម​ទី​២

590
ចែករម្លែក

​ដោយ​: ប​.​ជ័យ
បន្ទាយមានជ័យ​: រដ្ឋបាលខេត្ត​បន្ទាយមានជ័យ បានស្នើ​អង្គការ​ហា​ឆាន់​ខាំ​កូរ៉េ ពិនិត្យ​លទ្ធភាព​ជួយ​តាម​ផ្នែក​ដល់​កុមារកំព្រា នៅ​មណ្ឌល​សង្គ្រោះ​ជន​អស់សង្ឃឹម​ទី​២​។​

​លោក អ៊ុ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ កាលពី​ថ្ងៃទី​១៤ មិថុនា ឆ្នាំ​២០១៩ បាន​នាំ​លោក គីម យ៉ុង​អ៊ុក នាយក​អង្គការ​ហា​ឆាន់​ខាំ​ប្រចាំ​កម្ពុជា (HACHANKHAM Cambodia របស់​កូរ៉េ​) ចុះ​ពិនិត្យ​ស្ថានភាព​និង​ការរស់នៅ​របស់​កុមារ​នៅ​មណ្ឌល​សង្គ្រោះ​ជន​អស់សង្ឃឹម​ទី​២ ខេត្តបន្ទាយមានជ័យ ដែលមាន​ទីតាំង​នៅក្នុង​ឃុំ​ឬ​ស្សី​ក្រោក ស្រុក​មង្គល​បូរី​។​

​លោក​ឲ្យ​ដឹង​បន្តថា បំណង​ដែល​អង​ញ្ជើ​ញ​លោក គឹម មកនេះ គឺ​ដើម្បី​ឲ្យ​អង្គការ​នេះ​ពិនិត្យ​លទ្ធភាព​ថា តើ​មាន​គម្រោង​ជួយឧបត្ថម្ភ​ដល់​កុមារ​នៅ​មណ្ឌល​នេះ​លើ​ផ្នែក​ណាមួយ ដែលជា​ការរក​ដៃគូ​ផ្តល់ជំនួយ​បន្ថែមទៀត ត្បិត​អី​មណ្ឌល​នេះ​នៅតែ​ទទួល​កុមារ​និង​ជន​អស់សង្ឃឹម​មក​ស្នាក់នៅ បណ្តុះបណ្តាល​និង​តម្រង់​អនាគត​ក្នុង​ចំនួន​រាប់សិប​នាក់​ជា​បន្ត​។​

​សូមបញ្ជាក់ថា អង្គការ​ហា​ឆាន់​ខាំ កម្ពុជា ជា​ផ្នែក​នៃ​អង្គការ​ហា​ឆាន់​ខាំ​អន្តរជាតិ​មាន​មូលដ្ឋាន និង​ម្ចាស់​ឧបត្ថម្ភ​នៅ​ប្រទេស​កូរ៉េខាងត្បូង ដែល​ធ្វើការ​ក្នុង​ទស្សន​:​សាសនា​យី​ស៊ូ​វ​។ នៅ​កម្ពុជា អង្គការ​នេះ មាន​ការិយាល័យ​កណ្តាល​នៅ​វិទ្យាល័យ​គ្រី​ស្ទា​ន​ខេត្តបន្ទាយមានជ័យ នា​សង្កាត់​ទឹកថ្លា​ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​។ ហើយ​មាន​សាខា​និង​គោលដៅ​តាម​វិហារ​គ្រី​ស្ទា​ន​ជាច្រើន​កន្លែង នៃ​ខេត្ត​មួយចំនួន​៕ ល​