អង្គការ​អា​ដ្រា​កម្ពុជា​ប្រចាំខេត្ត​ពោធិសាត់ ប្រារព្ធ​ទិវា​ពិភពលោក​គ្មាន​ថ្នាំជក់​នៅ​ស្រុក​បាកាន​

560
ចែករម្លែក

ដោយ​: ពស / ពោធិសាត់​: យុទ្ធនាការ​ទិវា​ពិភពលោក​គ្មាន​ថ្នាំជក់​ក្រោម​ប្រធានបទ ថ្នាំជក់​និង​សុខភាព​សួត រៀបចំ​ដោយ​គម្រោង​ជម្រើស​សម្រាប់ កុមារ​របស់​អង្គការ​អា​ដ្រា​កម្ពុជា​ប្រចាំខេត្ត​ពោធិ៍សាត់​បាន​ប្រារព្ធ​ធ្វើឡើង​នៅ​វត្ត​កោះ​កែវ ឃុំ​ត្រពាំង​ជង ស្រុក​បាកាន ខេត្តពោធិសាត់​នា​ព្រឹក​ថ្ងៃទី​៣១​ខែ ឧសភា ឆ្នាំ​២០១៩​ដោយមាន​វត​មាន​លោក​ផាយ​លេង​អភិបាលស្រុក​បាកាន​និង​មាន​អ្នកចូលរួម​២០០​នាក់ និង ក្រោម​ការឧបត្ថម្ភ​ជំនួយ​របស់​រដ្ឋាភិបាល​និង​ប្រជាជន អូស្ត្រាលី​។​

​លោក រិ​ទ្ធ សា​រ៉ា​យ ប្រធាន​គម្រោង​ជម្រើស​សម្រាប់ កុមារ​នៃ​អង្គការ​អា​ដ្រា​កម្ពុជា​ប្រចាំខេត្ត​បាន​ថ្លែងថា ទិវា ពិភព លោក​ឆ្នាំនេះ​គឺ​ផ្តោតលើ​ថ្នាំជក់​និង​សុខភាព​សួត​ដើម្បី​បង្កើន ការយល់ដឹង​អំពី​ផលប៉ះពាល់​ដល់​សុខភាប​សួត ធ្វើ​ឲ្យ​កើត ជម្ងឺ​ផ្លូវដង្ហើម​ទៅជា​មហារីក​។​ទិវា​នេះ​មាន​សារសំខាន់ៗ​ជូន ទៅ​ប្រជាជន មហាជន​ថា ចូរ​កុំ​ឲ្យ​ថ្នាំជក់​យក​ដង្ហើម​អ្នកចេញ ឆ្ងាយ​ពី​ខ្លួន​របស់​អ្នក​។​ចូរ​ជ្រើស​រើសយក​សុខភាព កុំ​ជ្រើស រើសយក​ថ្នាំជក់​។ បញ្ឈប់​ការជក់បារី ដើម្បី​សុខភាព​អ្នក សុខ ភាព គ្រួសារ​អ្នក​និង​សហគមន៍​របស់​អ្នក​។​

​លោក ផាយ ឡេង អភិបាល​នៃ​គណ​អភិបាលស្រុក​បាកាន បាន​ថ្លែងថា រដ្ឋបាល​ស្រុក​នៅតែ​ជា​ដៃគូ​ជាមួយ​អង្គការ​អា​ដ្រា និង​ប្តេជ្ញា​រួមគ្នា ដើម្បី​កាត់បន្ថយ​ចំនួន​អ្នក​ជក់បារី មាន​សុខ ភាពល្អ​និង​គ្មាន​ផ្សែង​បារី​។ ហាមឃាត់​ការ​បង្ហុយផ្សែង​ផលិត ផល​ថ្នាំជក់​នៅ​កន្លែងធ្វើការ​និង​ទីសាធារណ​។ លោក​ក៏បាន អរគុណ​ចំពោះ​បងប្អូន​ដែល​បាន​ឈប់​ជក់បារី​ដែលជា​ច​ម្រើ​ស មួយ​ដ៏​ល្អ​សម្រាប់​រូបយើង គ្រួសារ​និង​សហគមន៍​របស់​យើង​៕

#