អង្គការ​អ្នកប្រជាធិបតេយ្យ ស្នើ​ឲ្យ​សហភាព​អឺរ៉ុប ផ្ដល់​ភាពយុត្តិធម៌​ដល់​កម្ពុជា​

959
ចែករម្លែក

ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: អង្គការ​អ្នកប្រជាធិបតេយ្យ​កណ្ដាល​អន្តរជាតិ (Centrist Democrats International (IDC-CDI) ស្នើសុំ​ឲ្យ​សហភាព​អឺរ៉ុប (EU) ផ្ដល់​ភាពយុត្តិធម៌​ដល់​កម្ពុជា ក្នុងករណី​ក្របខណ្ឌ «​អ្វី​ទាំងអស់​ក្រៅពី​សព្វាវុធ (EBA)»​។

​កម្ពុជា​ដែលជា​ប្រទេស​ដែល​ក្រោក​ពី​សង្គ្រាម និង​ជា​ប្រទេស​អភិវឌ្ឍន៍​តិចតួច បានទទួល​ផលប្រយោជន៍​ពី​ការអនុគ្រោះ​ពាណិជ្ជកម្ម ដូចជា EBA ជាដើម ក្នុងនោះ​កម្មករ​-​ក​ម្មា​រិ​នី​ប្រមាណ ១ លាន​នាក់ ដោយ​ភាគច្រើន​ជា​ស្ត្រី​មកពី​តំបន់​ជនបទ បានទទួល​នូវ​ការងារ​ក្នុង​ឧស្សាហកម្ម​វាយ​ន​ភណ្ឌ ដែល​ទទួលបាន​ភាពអនុគ្រោះ​ក្នុង​ទីផ្សារ​សហភាព​អឺរ៉ុប ដោយ​មិនមាន​ពន្ធគយ និង​មិនមាន​កូតា​។ នេះ​បើ​យោងតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់ អង្គការ​អ្នកប្រជាធិបតេយ្យ​កណ្ដាល​អន្តរជាតិ (Centrist Democrats International (IDC-CDI)​។​

​សេចក្ដីប្រកាស​ព័ត៌មាន​របស់ អង្គការ​អ្នកប្រជាធិបតេយ្យ​កណ្ដាល​អន្តរជាតិ មាន​ខ្លឹមសារ​ទាំងស្រុង​ដូចខាងក្រោម​៖

“​យើងទាំងអស់គ្នា​ជា​សមាជិក អង្គការ​អ្នកប្រជាធិបតេយ្យ​កណ្ដាល​អន្តរជាតិ (Centrist Democrats International (IDC-CDI)) សូម​ស្នើសុំ​ឲ្យ​សហភាព​អឺរ៉ុប (EU) ផ្ដល់​ភាពយុត្តិធម៌​ដល់​កម្ពុជា ក្នុងករណី​ក្របខណ្ឌ «​អ្វី​ទាំងអស់​ក្រៅពី​សព្វាវុធ (EBA)»​។ កម្ពុជា​ដែលជា​ប្រទេស​ដែល​ក្រោក​ពី​សង្គ្រាម និង​ជា​ប្រទេស​អភិវឌ្ឍន៍​តិចតួច បានទទួល​ផលប្រយោជន៍​ពី​ការអនុគ្រោះ​ពាណិជ្ជកម្ម ដូចជា EBA ជាដើម ក្នុងនោះ​កម្មករ​-​ក​ម្មា​រិ​នី​ប្រមាណ ១ លាន​នាក់ ដោយ​ភាគច្រើន​ជា​ស្ត្រី​មកពី​តំបន់​ជនបទ បានទទួល​នូវ​ការងារ​ក្នុង​ឧស្សាហកម្ម​វាយ​ន​ភណ្ឌ ដែល​ទទួលបាន​ភាពអនុគ្រោះ​ក្នុង​ទីផ្សារ​សហភាព​អឺរ៉ុប ដោយ​មិនមាន​ពន្ធគយ និង​មិនមាន​កូតា​។​”
​យើង​ក៏បាន​កត់សម្គាល់​ដោយ​ពេញចិត្ត ការខិតខំ​ប្រឹងប្រែងរ​បស់​រដ្ឋាភិបាល​កម្ពុជា ក្នុង​ការបំពេញ​លក្ខខណ្ឌ និង​ការទាមទា​របស់​សហភាព​អឺរ៉ុប ដែល​រួមបញ្ចូល​អនុសញ្ញា​ចំនួន ១៥ ក្រោម​ក្របខណ្ឌ​របស់​អង្គការសហប្រជាជាតិ និង​អង្គការ​ពលកម្ម​ពិភពលោក​ទាក់ទង​នឹង​ការពង្រីក​ការអភិវឌ្ឍន៍​នយោបាយ និង​សេដ្ឋកិច្ច សិទ្ធ​ការងារ និង​ទំហំ​សេរីភាព​នៅ​កម្ពុជា​។ យើង​ត្រូវតែ​យល់ថា​ដំណើរការ​នៃ​លទ្ធិប្រជាធិបតេយ្យ​ជា​ដំណើរការ​វែងឆ្ងាយ​។ ការកើនឡើង​នូវ​គ្រួសារ​មាន​ចំណូល​កម្រិត​មធ្យម​នៅ​កម្ពុជា បានធ្វើ​វិភាគទាន​គួរកត់សម្គាល់​ដល់​ការពង្រឹង​ដោយ​ពេញលេញ នូវ​តម្លៃ​ប្រជាធិបតេយ្យ និង​ការសាងសង់​ស្ថាប័ន​ប្រជាធិបតេយ្យ​។ EBA បានរួម​វិភាគទាន​គួរ​ឲ្យ​កត់សម្គាល់​ដល់​មូលដ្ឋានគ្រឹះ​សេដ្ឋកិច្ច​របស់​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​។​

​យើង​ស្នើសុំ​ឲ្យ​សហភាព​អឺរ៉ុប ឲ្យ​ទទួលយក​នូវ​ហេតុផល​ខាងលើ សម្រាប់​ការសម្រេចចិត្ត​ដក EBA ពី​កម្ពុជា​។ ប្រជាជន​កម្ពុជា​បានទទួល​នូវ​ការឈឺចាប់​គ្រប់គ្រាន់​ហើយ និង​សមតែ​រស់នៅ​ដោយ​សន្តិភាព ឧត្តមភាព និង​សុភមង្គល​។ យើង​ប្រាថ្នា​ចង់ឃើញ​លទ្ធិប្រជាធិបតេយ្យ​មាន​ភាព​រីកចម្រើន និង​សេដ្ឋកិច្ច​រឹងមាំ តាមរយៈ​ការអនុគ្រោះ និង​គាំទ្រ​របស់​សហគមន៍​អន្តរជាតិ​”៕ ល​