អង្គការ JICA និង​មន្ត្រី​ថា​ពលរដ្ឋ​គួរ​នាំគ្នា​ចូលរួម​បង់ពន្ធ​មិនត្រូវ​គេចវេស

985
ចែករម្លែក
  • 8
    Shares

ដោយ:​ដេប៉ូ​/​ភ្នំពេញ ​៖ ​អង្គការ​JICA​និង​មន្ត្រី​នៃ​អគ្គនាយកដ្ឋាន​ពន្ធដា​បានលើកឡើង​ដោយ​អំពាវនាវ​ ឲ្យ​បណ្តា​យុវជន​ស្វែងយល់​ពី​ការចូលរួម​បង់ពន្ធ ​និង​ពិសេស​ចង់ឲ្យ​ពលរដ្ឋ​កម្ពុជា​មិនត្រូវ​គេចវេស​ពី​កា​បង់ពន្ធ​ឡើយ​ ដើម្បី​សំដៅ​ធ្វើយ៉ាងណា​ជួយ​ជំរុញ​ដល់​ការរីកចម្រើន​ប្រទេសជាតិ​។​

​អង្គការ​JICA​និង​អគ្គនាយកដ្ឋាន​ពន្ធដា​ក្នុង​ពិធី​បើក​វគ្គ​បណ្តុះបណ្តាល​ពី​ការអប់រំ​ពន្ធ​នៅ​សាកលវិទ្យាល័យ​ធនធានមនុស្ស​នា​ថ្ងៃទី​៦​ខែធ្នូ​ឆ្នាំ​២០១៨ (​រូប​៖​ដេប៉ូ​)​

ការលើកឡើង​របស់​អង្គការ​JICA ​និង​មន្ត្រី​នៃ​អគ្គនាយកដ្ឋាន​ពន្ធដា​បែបនេះ​បានធ្វើ​ឡើង​ ក្នុង​ពិធី​វគ្គ​បណ្តុះ​បណ្តាល​ស្តីពី​ការអប់រំ​ពន្ធដារ​ នៅ​សាកលវិទ្យាល័យ​ធនធានមនុស្ស​នា​ថ្ងៃទី​៦ ​ខែធ្នូ ​ឆ្នាំ​២០១៨​ កន្លងមក​។

បញ្ជាក់ប្រាប់​បណ្តាញសារព័ត៌មាន​ក្រោយ​បញ្ចប់​ពី​ធី​នេះ លោក​ម៊ុ​តូ​ស៊ី​ហ្សុ​គិ ប្រធាន​ផ្តល់​ប្រឹក្សា គម្រោង​អង្គការ​JICA​នៃ​នាយកដ្ឋាន​ពន្ធដារបានឲ្យដឹង​ថា បើ​ក្រឡេកមើល​ការបង់ពន្ធ​នៅ​ប្រទេស​កម្ពុជា​គេ​ឃើញថា​ពលរដ្ឋ​មួយចំនួន​នៅ​មិនទាន់បាន​យល់ដឹង​ពី​កាតព្វកិច្ច​បង់ពន្ធ​នៅឡើយ ហើយ​មួយចំនួនទៀត​នៅ​គេចវេស​ឬ​លាក់លៀម​មិន​ព្រម​បង់ពន្ធ​ជូន​រដ្ឋ​ឡើយ​។ ​តាមពិត​ពួកគាត់​គួរតែមាន​ការបង់ពន្ធ​ឱ្យបាន​គ្រប់គ្នា​និង​ទៀងទាត់​ដើម្បី​សំដៅ​ធ្វើយ៉ាងណា​ឱ្យ​ប្រទេសជាតិ​រីកចម្រើន​។​

លោក​បាន​បន្ត​ឲ្យដឹងថា “​តាមពិត​ណាស់​គ្មាន​នរណាម្នាក់​ចង់​បង់ពន្ធ​ឡើយ ក៏ប៉ុន្តែ​សង្គម​យើង​មិនអាច​បន្ត​ដោយ​គ្មាន​ពន្ធដា​បាន​ទ​”​។​

លោក​បានបញ្ជាក់​ជុំវិញ​បញ្ហា​នេះ​ថា បើ​តាម​ការដឹង​ជាទូទៅ​នោះ​គឺមាន​ពលរដ្ឋ​កម្ពុជា​មួយចំនួន​មិនបាន​បំពេញ​កា​រត​ព្វ​កិច្ច​ត្រឹមត្រូវ​ទេ ​គឺ​គាត់​មិន​ព្រម​ប្រកាស​ពី​ការបង់ពន្ធ​និង​ពលរដ្ឋ​ភាគច្រើន​ គឺ​គាត់​មិន​ចង់​បង់ពន្ធ​តែម្តង​។​ សម្រាប់​ផ្នត់គំនិត​នេះដែរ​គឺ​មិន​ត្រឹមតែ​កើតឡើង​ ចំពោះ​ពលរដ្ឋ​កម្ពុជា​ទេ ​សូម្បី​ប្រទេស​ដទៃទៀត​ឬ​សូម្បីតែ​ពលរដ្ឋ​សាកលលោក​ក៏​ដូចគ្នានេះដែរ​។​

ទន្ទឹម​ជាមួយគ្នានេះ លោក​ម៊ុ​តូ​ស៊ី​ហ្សុ​គិ​បានឲ្យដឹង​ដែរ​ថា​ ដោយសារ​មើលឃើញ​ភាពអវិជ្ជមាន​នេះហើយ​អង្គការ​JICA ទើបបាន​ធ្វើការ​បណ្តុះបណ្តាល​ដល់​យុវជន​តាម​សាកលវិទ្យាល័យ​នានា​ ដើម្បីឲ្យ​ពួកគេ​យល់ដឹង​ពី​បញ្ហា​ការបង់ពន្ធ​និង​យល់​ពី​កា​រត​ព្វ​កិច្ច​របស់ខ្លួន​។​

​ដោយឡែក​លោក ​ជ័យ ​រិទ្ធី អនុប្រធាននាយកដ្ឋាន​នីតិកម្ម​គោលនយោបាយ​សារពើពន្ធ​និង​សហប្រតិបត្តិការ​ពន្ធដា​អន្តរជាតិ​បានឲ្យដឹង​ដែរ​ថា ការបង់ពន្ធ​គឺជា​ភារៈកិច្ច​ដ៏​សំខាន់​មួយ​សម្រាប់​ពលរដ្ឋ ហើយ​ភារៈកិច្ច​នេះ​គឺ​មិនអាច​ខ្វះ​បានឡើយ​។ ​ប្រទេសមួយ​ទទួល​ការរីកចម្រើន​ឈានទៅ​មុខ​ដោយសារ​ការប្រមូល​ពន្ធ​បាន​ច្រើន និង​មានការ​សហការគ្នា​យ៉ាង​ល្អ​របស់​ពលរដ្ឋ​។​

​ជាមួយគ្នានេះ​លោក ឈុន ​ណុ​ច ​សាកលវិទ្យាធិការរង​នៃ​សាកលវិទ្យាល័យ​ធនធានមនុស្ស​បានលើកឡើង​ថា និស្សិត​សាកលវិទ្យាល័យ​របស់លោក​ភាគច្រើន​ បាន​សិក្សា​លើ​មុខជំនាញ​ធុរកិច្ច ហេតុនេះ​ការបណ្តុះបណ្តាល​លើ​ផ្នែក​ពន្ធដា​គឺជា​ផ្ន​កមួយ​យ៉ាងសំខាន់​។​

​លោ​កថា​ នៅពេល​បានទទួល​ការបណ្តុះបណ្តាល​បន្ថែម​លើ​មុខជំនាញ​នេះ​ គឺអាច​ធ្វើឲ្យ​និស្សិត​កាន់តែ​យល់ច្បាស់​ពី​បញ្ហា​ការបង់ពន្ធ ហើយ​នៅពេល​គេ​មាន​តួនាទី​ណាមួយ​ក្នុងសង្គម​មិន​ពិបាក​ចំពោះ​កា​រត​ព្វ​កិច្ច​នេះឡើយ​។​

​ព្រមជាមួយ​គ្នានេះ ​លោក​បាន​សំណួ​ម​ពរឲ្យ​ពលរដ្ឋ​មិនត្រូវ​គេចវេស​ក្នុងការ​បង់ពន្ធ​ឡើយ​ ហើយ​គួរតែ​នាំគ្នា​ចូលរួម​ឲ្យបាន​គ្រប់គ្នា ​ដើម្បី​ប្រទេស​រីកចម្រើន​ទៅមុខ​នោះ​៕B/