អង្គការ UNHCR ៖ អូស្ត្រាលី​គួរ​ទទួលយក​ការជួយ​ពី​នូ​វែ​ល​សេ​ឡង់​ក្នុងការ​ផ្តល់​ការតាំង​ទីលំនៅ​ថ្មី​នៃ​ក្រុម​ជនភៀសខ្លួន​ដែល​ត្រូវបាន​ឃុំឃាំង​

248

​ទីភ្នាក់ងារ​ជនភៀសខ្លួន​អង្គការសហប្រជាជាតិ​កាលពី​ថ្ងៃ​អង្គារ ទី​១៤ វិច្ឆិកា បាន​ជំរុញ​អូស្ត្រាលី​ឱ្យ​យល់ព្រម​ទទួល យក​ការជួយ​
​របស់​ប្រទេស​នូ​វែ​ល​សេ​ឡង់​ចំពោះ​ការផ្តល់​ទីជម្រក​សម្រាប់​ជនភៀសខ្លួន​១៥០​នាក់​មកពី​មណ្ឌល​ឃុំឃាំង​អូស្ត្រាលី ដែល​ត្រូវបាន​បោះបង់ចោល​នៅ​ប្រទេស​ប៉ា​ពួ​អាស៊ី​នូ​វែ​ល​ហ្គី​ណេ ខណៈដែល​បុរស​ប្រហែល​៤៥០​នាក់​នៅតែ​បង្ខាំង​ខ្លួន​នៅក្នុង​មណ្ឌល​នោះ​គ្មាន​អាហារ​ឬ​ទឹក​។​

​ក្រុម​អ្នកស្វែងរក​សិ​ទិ្ធ​ជ្រកកោន​ទាំងនេះ ត្រូវបាន​ឃុំខ្លួន​នៅ​ខាងក្នុង​មជ្ឈមណ្ឌល​នេះ អស់​រយៈពេល​ពីរ​សប្តាហ៍​ដោយ​ធ្វើការ​ប្រឆាំង​ការប៉ុនប៉ង ដោយ​ប្រទេស​អូស្ត្រាលី និង ប៉ា​ពួ​អាស៊ី​នូ​វែ​ល​ហ្គី​ណេ ក្នុង​ការបិទ​មណ្ឌល​ជនភៀសខ្លួន​នេះ ដោយ​និយាយថា ពួកគេ​ព្រួយបារម្ភ​ពី​សុវត្ថិភាព​របស់​ពួកគេ ប្រសិនបើ​ពួកគេ​ត្រូវបាន​ផ្លាស់ប្តូរ​ទៅកាន់​មណ្ឌល​ជនភៀសខ្លួន​បណ្តោះអាសន្ន​ផ្សេងទៀត​នោះ​។​

​ដោយមាន​ជនភៀសខ្លួន​ជាច្រើន ដែល​ត្អូញត្អែរ​អំពី​ការឆ្លង​ជំងឺ​ដោយសារតែ​ស្ថានភាព​រស់នៅ​គ្មាន​អនាម័យ​នៅក្នុង​ជំរំ​នេះ ឧ​ត្ត​ម​ស្នងការ​សហប្រជាជាតិ​ទទួលបន្ទុក​ជនភៀសខ្លួន​អង្គការ UNHCR បាន​ជំរុញ​ឱ្យ​អូស្ត្រាលី​អនុញ្ញាតឱ្យ​ជនភៀសខ្លួន​ចំនួន​១៥០​នាក់​ក្នុងចំណោម​ពួកគេ​ទាំងនោះ បោះទីតាំង​លំ​ដ្ឋា​ន​ថ្មី​រស់នៅ នៅ​ប្រទេស​នូ​វែ​ល​សេ​ឡង់​។​

​លោក ណៃ ជី​ត ឡាំ អ្នកតំណាង​អង្គការ UNHCR ប្រចាំ​តំបន់​បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន​រ៉​យ​ទ័​រថា “​យើង​ជំរុញ​ប្រទេស​អូស្ត្រាលី​ឱ្យ​ពិចារណា​ឡើងវិញ ហើយ​ទទួលយក​សំណើ​នេះ​”​។ ក្រុម​អ្នកស្វែងរក​សិទ្ធិ​ជ្រកកោន​ទាំងនេះ គឺ​ភាគច្រើន​មកពី​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន អ៊ីរ៉ង់ មី​យ៉ាន់​ម៉ា ប៉ា​គី​ស្ថាន ស្រីលង្កា និង ស៊ី​រី​៕ ដោយ៖ សុខា

​ក្រុម​ជនភៀសខ្លួន​ធ្វើ​សញ្ញា​តវ៉ា​នៅ​ជំរំ​ឃុំឃាំង​Manus​នៅ​ប្រទេស​ប៉ា​ពួ​អាស៊ី​នូ​វែ​ល​ហ្គី​ណេ កាលពី​ថ្ងៃទី​៣០​ខែតុលា