អង្គការ WHO ព្រមាន​អំពី​ការឆ្លង​កាមរោគ ១ លាន​ករណី​ក្នុង​មួយថ្ងៃ​នៅលើ​ពិភពលោក​

657
ចែករម្លែក

​អង្គការ​សុខភាព​ពិភពលោក (WHO) បាន​ព្រមាន​អំពី​ករណី​ជំងឺ​កាមរោគ​ជាង ១ លាន​ករណី​រៀងរាល់ថ្ងៃ​នៅ​ជុំវិញ​ពិភពលោក​។ នៅក្នុង​របាយការណ៍​ថ្មី​មួយ ទីភ្នាក់ងារ​របស់​អង្គការសហប្រជាជាតិ​មួយ​នេះ​បាន​អំពាវនាវ​ឱ្យ “​ភ្ញាក់ខ្លួន​ឡើង​” នៅក្នុង​យុគសម័យ​នៃ​កម្មវិធី (App) ណាត់ជួប​។​

​អង្គការ WHO បាន​រាយការណ៍​អំពី​កង្វះ​វឌ្ឍនភាព​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​ឆ្លងតាម​ការរួម​ភេទ ឬ​កាមរោគ (STDs) និង​បាន​ព្រមាន​ពី​ការដើរថយក្រោយ​ក្នុងការ​ប្រឆាំង​មេរោគ​នេះ បន្ទាប់ពី​មានការ​កើនឡើង​នៃ​ការប្រើប្រាស់ App ណាត់​គូស្នេហ៍​។​

​មនុស្ស​ជាង ១ លាន​នាក់​បាន​ឆ្លង​ជំងឺ​កាមរោគ​ជា​រៀងរាល់ថ្ងៃ​នៅ​ទូទាំង​ពិភពលោក​ក្នុងនោះ​មាន​ជំងឺ​កាមរោគ​ក្លាំ​មី​ឌា (Chlamydia) ជំងឺ​ប្រមេះ ជំងឺ​ទ្រី​តូ​ម៉ូ​ណាស (Trichomoniasis) និង​រោគ​ស្វាយ​។​

​អង្គការ​សុខភាព​ពិភពលោក​បាន​និយាយ​នៅក្នុង​របាយការណ៍​ថ្មី​មួយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​៦​មិថុនា​ថា “​ជា​មធ្យម មនុស្ស​ប្រហែល​ម្នាក់​ក្នុងចំណោម​២៥​នាក់​នៅ​ទូទាំង​ពិភពលោក​បានកើត​ជំងឺ​កាមរោគ​”៕ ដោយ៖ កញ្ញាដាលីស

មនុស្ស​១​លាន​នាក់​កើត​កាមរោគ​រាល់ថ្ងៃ​នៅលើ​ពិភពលោក