អង្គការ WHO ៖ វ៉ាក់សាំងវីរុសកូរ៉ូណាអាចនឹងចំណាយពេលបង្កើតឡើង ១២ ទៅ ១៨ ខែ

155
ចែករម្លែក

អង្គការសុខភាពពិភពលោក (WHO) បាននិយាយថា វ៉ាក់សាំងប្រឆាំង នឹងវីរុសកូរ៉ូណា អាចចំណាយពេលច្រើនជាងមួយឆ្នាំដើម្បីផលិតឡើង។

ថ្លែងទៅកាន់សន្និសីទកាសែតមួយនៅទីក្រុងហ្សឺណែវប្រទេសស្វីស អគ្គនាយកអង្គការ WHO លោក ថេដ្រូស អាដាណុម ហ្គេប្រេយ៉េស៊ូស បាននិយាយថា ការរៀបចំវ៉ាក់សាំងគឺកំពុងតៀមផែនការសម្រាប់ “ស្ថានភាព អាក្រក់បំផុត”។

ប៉ុន្តែលោកបានទទួលស្គាល់ថា ការអភិវឌ្ឍវ៉ាក់សាំងគឺជា “ចំណាត់ការតុល្យភាព” ដោយបន្ថែមថា ការផ្តោតអារម្មណ៍គួរតែទៅលើដំណោះស្រាយ សុខភាពសាធារណៈ។

លោកបាននិយាយថា “យើងត្រូវតែវិនិយោគលើការត្រៀមលក្ខណៈ និងប្រើ ឱកាសនេះដើម្បីចៀសវាងឱ្យឆ្ងាយពីវិបត្តិដ៏ធ្ងន់ធ្ងរណាមួយ។ យើងត្រូវតែ ធ្វើឱ្យមានតុល្យភាព។ វ៉ាក់សាំងនេះអាចមានរយៈពេលយូរ ពីព្រោះវាអាច ចំណាយពេលរហូតដល់ ១២ ទៅ ១៨ ខែ។ ហើយនេះគឺដូចកំពុងត្រៀមសម្រាប់ ស្ថានភាពអាក្រក់បំផុតយ៉ាងអ៊ីចឹង”។

លោកបន្តថា “វាជាដំណោះស្រាយសុខភាពសាធារណៈសាមញ្ញ ដែលយើងគួរតែធ្វើ ដែលគួរតែជាការយកចិត្តទុកដាក់របស់យើង ខណៈត្រៀម រៀបចំវ៉ាក់សាំងនេះ។ ចំណាត់ការតុល្យភាពគឺជារឿងសំខាន់ណាស់។ យើងធ្វើអ្វីដែលគួរតែធ្វើនៅថ្ងៃនេះ ហើយបន្ទាប់មកយើងវិនិយោគនាពេលអនាគត ផងដែរដើម្បីត្រៀមខ្លួនសម្រាប់អនាគត”។

លោកបានហៅរយៈពេលនៃការឆ្លងរាលដាលមេរោគនាពេលបច្ចុប្បន្នថាជា “ឱកាសដែលមិនគួរខកខាន”។

លោកវេជ្ជបណ្ឌិតម៉ៃឃើល រ៉ាយអែន នាយកប្រតិបត្តិកម្មវិធីសង្គ្រោះបន្ទាន់ផ្នែក សុខភាពរបស់អង្គការ WHO បានប្រាប់នៅសន្និសីទកាសែតថា ជីវិតមនុស្ស ជាច្រើនអាចត្រូវបានសង្គ្រោះក្នុងប៉ុន្មានខែខាងមុខនេះ ដោយមានឬគ្មាន វ៉ាក់សាំង។

លោកបាននិយាយថា ការអភិវឌ្ឍវ៉ាក់សាំងនឹងត្រូវចំណាយច្រើន ដោយព្រមាន ថា មូលនិធិមិនអាចនិងមិនគួរត្រូវដកចេញពីការជួយបណ្តាប្រព័ន្ធ សុខាភិបាលទន់ខ្សោយត្រៀមលក្ខណៈសម្រាប់វីរុស Covid-19 នោះទេ៕ ដោយ៖ កញ្ញាដាលីស/Ha

អគ្គនាយកអង្គការ WHO លោក ថេដ្រូស អាដាណុម ហ្គេប្រេយ៉េស៊ូស បាននិយាយថា ការរៀបចំវ៉ាក់សាំងគឺកំពុងតៀមផែនការសម្រាប់ “ស្ថានភាពអាក្រក់បំផុត”