អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំសន្និសីទសារព័ត៌មាន ស្តីពី «វឌ្ឍនភាពក្រសួងបរិស្ថាន និង បច្ចុប្បន្នភាពនៃស្ថានភាព គុណភាពខ្យល់នៅកម្ពុជា»

164
ចែករម្លែក

ដោយ:វិបុល/ភ្នំពេញ ៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅវេលាម៉ោង៩ និង ៣០ នាទី ព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០នេះ នឹងរៀបចំសន្និសីទ សារព័ត៌មាន មួយស្តីពី «វឌ្ឍនភាពក្រសួងបរិស្ថាន និងបច្ចុប្បន្នភាពនៃស្ថានភាព គុណភាពខ ្យល់នៅកម្ពុជា» នៅជាន់ផ្ទាល់ដី សាលប្រជុំនៃទីស្តីការគណៈរដ្ឋមន្ត្រី។

សន្និសីទនេះ មានទិសដៅ និងគោលបំណង បង្ហាញជូនដល់សាធារណជន ឲ្យបានដឹង និងយល់ច្បាស់អំពីសកម្មភាព និងសមិទ្ធផលរបស់ក្រសួងបរិស្ថាន។ ជាមួយគ្នានេះផងដែរ សន្និសីទសារព័ត៌មានក៏មានបំណងបញ្ជាក់ជូន សាធារណជន ឲ្យបានជ្រាបច្បាស់ពី​បច្ចុប្បន្នភាពនៃស្ថានភាព គុណភាពខ្យល់នៅកម្ពុជា ដើម្បីលើកកម្ពស់ការប្រុងប្រយ័ត្នជូនដល់ ប្រជាពលរដ្ឋ៕B/Ha