អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលនឹងរៀបចំសន្និសីទសារព័ត៌មាន ស្ដី​ពី វឌ្ឍនភាព និងទិស​ដៅ​ការងារ​បន្ដរបស់ក្រសួងមហាផ្ទៃ

107
ចែករម្លែក

ដោយ:វិបុល/ភ្នំពេញ ៖ នៅវេលាម៉ោង៩ និង៣០នាទី ព្រឹកថ្ងៃទី១២ ខែមីនា នេះ អង្គភាព​អ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងរៀបចំសន្និសីទសារព័ត៌មាន ស្ដីពី “វឌ្ឍនភាព និងទិស​ដៅ​ការងារ​បន្ដរបស់ក្រសួងមហាផ្ទៃ”។

យោងតាមសេចក្ដីជូនដំណឹងរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានឱ្យដឹងថាសន្និសីទនេះធ្វើឡើង មានគោលបំណង បង្ហាញជូន សាធារណៈ​ឲ្យបានយល់ច្បាស់ ពីសកម្មភាព សមិទ្ធផល និងទិសដៅការងារ​បន្ដ របស់ក្រសួងមហាផ្ទៃ ក្នុងទិសដៅស្នូល ជំរុញគោល​នយោ​បាយ អភិបាលកិច្ចល្អ ឲ្យកាន់តែមានប្រសិទ្ធភាព ឆ្លើយតប​ទៅនឹងយុទ្ធសាស្ដ្រចតុកោណ ដំណាក់កាលទី៤ របស់រាជ​រដ្ឋាភិបាល។

វាគ្មិនដែលនឹងអញ្ជើញចូលរួមក្នុងសន្និសីទនេះ គឺ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត ខៀវ សុភ័គ រដ្ឋលេខា​ធិការ និងជាអ្នកនាំពាក្យ ក្រសួងមហាផ្ទៃ៕/B