អង្គរក្ស​របស់​ផ្ល​យ ត្រូវគេ​បាញ់ ពេល​កំពុង​អម​ក្បួន​រថយន្ត​របស់​ផ្ល​យ​ព្រឹក​មិញ​នៅ​ទីក្រុង​អា​ត្ល​ង់​តា

1148
ចែករម្លែក
  • 338
    Shares

​អង្គរក្ស​របស់ ផ្ល​យ មេ​វេ​ឌ័​រ ម្នាក់​ត្រូវគេ​បាញ់​នៅ​ទីក្រុង​អា​ត្ល​ង់​តា​នៅ​ព្រឹក​ទៀបភ្លឺ​ថ្ងៃ​អង្គារ ទី​១០ មេសា​នេះ នៅពេល​ក្បួន​រថយន្ត​ចំនួន ៣ គ្រឿង ក្នុងនោះ​មាន​រថយន្ត​មួយ​ដឹក ផ្ល​យ បាន​ក្លាយជា​គោលដៅ​វាយប្រហារ​។​

​នាយកដ្ឋាន​ប៉ូលិស​ក្រុង​អា​ត្ល​ង់​តា​បាន​បញ្ជាក់ថា ផ្ល​យ​បាន​ស្ថិតនៅក្នុង​រថយន្ត SUV មួយគ្រឿង ប៉ុន្តែ​មិនមែន​រថយន្ត ដែល​រង​ការបាញ់ប្រហារ​កាលពី​ព្រឹក​ថ្ងៃ​អង្គារ​នេះ​ទេ​។​

​រថយន្ត​ទាំង​៣​បាន​កំពុង​បើកបរ​លើ​ដងផ្លូវ ហើយ​យោងតាម​ប៉ូលិស ក្បួន​រថយន្ត​នេះ​ត្រូវបាន​តាម​ពីក្រោយ​ដោយ​រថយន្ត​របស់​ខ្មាន់កាំភ្លើង មុនពេល​ក្បួន​រថយន្ត​ផ្ល​យ​អាច​គេចខ្លួន​បាន​។​

​មន្ត្រីប៉ូលិស​បាន​និយាយប្រាប់​ក្រុម​អ្នកយកព័ត៌មាន​ថា “​ដោយ​ផ្អែកលើ​សកម្មភាព​របស់​ខ្មាន់កាំភ្លើង យើង​ជឿជាក់ថា ជន​នោះ​ច្បាស់​ជា​ស្គាល់​ពួក​អង្គរក្ស ឬ ក្បួន​រថយន្ត ដែល​ជន​នោះបាន​កំណត់​គោលដៅ​”​។​

​មេ​វេ​ឌ័​រ បានធ្វើ​ពិធីជប់លៀង​នៅ​ក្លិប​រាត្រី Medusa មុនពេល​ចាកចេញ​ជាមួយ​ក្រុម​អង្គរក្ស​របស់គាត់​ដើម្បី​ត្រឡប់​ទៅ​សណ្ឋាគារ​វិញ​។ គេ​មិន​ច្បាស់​ទេ​ថា​តើ​ផ្ល​យ​ជា​គោលដៅ​ដែល​គេ​ចង់​បាញ់​ឬ​យ៉ាងណា​នោះទេ​។​

​អង្គរក្ស​ឈ្មោះ ហ្គ្រេ​ក​ហ្គោ​រី ឡា រ៉ូ​សា (Gregory La Rosa) ត្រូវបាន​គេ​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ព្យាបាល​របួសស្រាល​ត្រង់​ស្មងជើង មុនពេល​ចេញពី​ពេទ្យ​វិញ​នៅ​ម៉ោង ៥ និង ៣០ នាទី​ព្រឹក​៕ ដោយ៖ កញ្ញាដាលីស

#