អង្គរ​បៀរ​នាំ​អ្នកឈ្នះ​រង្វាន់​ទៅ​គាំទ្រ​ការបើក​ស៊ី​ហ្គេម

581

(​គូ​ឡា​ឡាំ​ពួរ​) : ពិធី​សម្ពោធ​បើក​ការប្រកួត​កីឡា​ស៊ី​ហ្គេម លើក​ទី​២៩ នៅ​ទីក្រុង​គូ​ឡា​ឡាំ​ពួរ ប្រទេស​ម៉ាឡេស៊ី បានធ្វើ​ឡើង​យ៉ាង​អស្ចារ្យ ដោយមាន​ប្រជាជន​ប្រមាណ​ជិត ៨០.០០០​នាក់​ចូលរួម​។

​មុនពេល​ប្រារព្ធ​ពិធី​បើក​មាន​ភ្លៀង​ធ្លា​ក់មក​យ៉ាងខ្លាំង​។ ទោះជា​យ៉ាងណា​ក៏​ប្រជាជន​ម៉ាឡេស៊ី បាន​លើកគ្នា​ទៅ​គាំទ្រ​អត្ត​ព​លិ​ក​របស់ខ្លួន​ទាំង​ភ្លៀង ដោយ​ខ្លះ​ពាក់​ងាវ​ភ្លៀង ឯ​ខ្លះទៀត​ទទូរ​ឆ័​ត្រ និង​ខ្លះទៀត​មក​ទាំង​ភ្លៀង​តែម្ដង​។​

ប្រមុខ​អូឡាំពិក​កម្ពុជា គឺ​លោក ថោង ខុន បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បើក​នេះ រួមជាមួយ​ភ្ញៀវ​តំណាង​រាជរដ្ឋាភិបាល​កម្ពុជា និង​មន្ត្រី​ដឹកនាំ​កីឡា​ជាច្រើនរូប​ទៀត​។ រថភ្លើង​លើ​អាកាស (Sky-Train) បាន​ក្លាយជា​មធ្យោបាយ​ធ្វើដំណើរ​ដ៏​សំខាន់ សម្រាប់​គេ​ជិះ​មក​ចូលរួម​ពិធី​បើ​ការប្រកួត​កីឡា​តំបន់​អាស៊ាន​នេះ​។​

​ស្ដេច​នៃ​ប្រទេស​ម៉ាឡេស៊ី Yang Di Portuan Agong Sultang និង​លោកនាយក​រដ្ឋមន្ត្រី នៃ​ប្រទេស​ម៉ាឡេស៊ី គឺ​លោក Datuk Seri Najib Tunrazak បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បើក​ការប្រកួត​នោះ ដោយ​ព្រះមហាក្សត្រ​បាន​ឡើង​មានបន្ទូល​ប្រកាស​បើក​ការប្រកួត​ទៀតផង​។​

​សម្រាប់​ក្រុមហ៊ុនស្រា​បៀរ​អង្គរ​បាន​នាំ​អ្នកឈ្នះ​រង្វាន់​ក្នុងការ​ប្រឡង​វីដេអូ​លើ​បទ​ចម្រៀង ដែលមាន​ចំណងជើង​ថា កម្លាំងចិត្ត​បេះដូង​ខ្មែរ​ចំនួន​១០​រូប ដែល​មកពី​រាជធានី​ភ្នំពេញ និង​សៀមរាប ទៅ​ចូលរួម​លើកទឹកចិត្ត​ដល់​អត្ត​ព​លិ​ក​កម្ពុជា នៅក្នុង​ឱកាស​នៃ​ការសម្ពោធ​បើក​ការប្រកួត​កីឡា​ស៊ី​ហ្គេម លើក​ទី​២៩​នេះ​។​

ជាមួយគ្នានេះ ជ័យលាភី​ទាំង​១០​រូប បានប្រកាសថា ពេលនេះ​ជា​ក្ដី​សុ​បិ​ន្ដ​របស់ខ្លួន​បានសម្រេច​ហើយ​។ ពួកគេ​ត្រូវបាន​អង្គរ​បៀរ​នាំទៅ​ទស្សនា​តំបន់​ទេសចរណ៍​សំខាន់​នានា នៅក្នុង​ទីក្រុង​គូ​ឡា​ឡាំ​ពួរ ដូចជា​រាជវាំង​ស្ដេច​ម៉ាឡេស៊ី វិមាន​សេរីភាព អគារ​ភ្លោះ Petronas Twin Tower ព្រមទាំង​តំបន់​សេដ្ឋកិច្ច​មួយចំនួនទៀត​។​

​ពិធី​បើក​បាន​ធ្វើឡើង​នៅ​ពហុ​កីឡដ្ឋាន Bukit Jalil Stadium​។ មាន​អត្ត​ពលិកម​ក​ពី​ចំនួន​១១​ប្រទេស ដែលមាន​ចំនួន ៤.៨៨៨​នាក់ ចូលរួម​។ សម្រាប់​កម្ពុជា បា​នប​ញ្ចូ​ន​កីឡា​ចំនួន​២៤​ប្រភេទ ទៅ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះ​៕L ដោយ​៖ រ៉ូ​ហ្សា​