អង្គុយ​មើល​ទូរទស្សន៍​យូរ​កើន​ហានិភ័យ​មហារីក​ពោះវៀន​

587
ចែករម្លែក
  • 1
    Share

ទំនាក់ទំនង​ថ្មី​បំផុត​រវាង មហារីក​ពោះវៀន នៅ​មនុស្ស​មុន អាយុ​៥០ និង​ពេលវេលា​អង្គុយ មើល​ទូរទស្សន៍​យូរពេក ធ្វើឱ្យ​គ្រប់ គ្នា ត្រូវ​យកចិត្តទុកដាក់​ច្រើនជាង​អំពី​ហានិភ័យ​របស់​ការ ខ្វះ​ចលនា ។​
​ ​
តាម​ការស្រាវជ្រាវ​មួយ ដែល​បានប្រកាស​ក្នុង​ខែ​នេះ បាន អះអាងថា ស្ត្រី​អាយុ​ក្រោម​៥០​ឆ្នាំ អង្គុយ​មើល​ទូរទស្សន៍​ច្រើនជាង​ពីរ ម៉ោង​ក្នុង​មួយថ្ងៃ នឹងមាន​ហានិភ័យ​មហារីក​កើន​ថែម ១២​ភាគរយ ។​
​ ​
មហារីក​ពោះវៀន​គ្រោះ ថ្នាក់​ច្រើនជាង​នៅ​មនុស្ស​វ័យក្មេង និង​ច្រើន​ត្រូវបាន​រកឃើញ​យឺត​ជាង មនុស្ស​ចាស់ ។
​ ​
​ការស្រាវជ្រាវ​មុននេះ ក៏ ធ្លាប់​រកឃើញ​ទំនាក់ទំនង​រវាង ស្ត្រី​អង្គុយ​ច្រើន និង​ហានិភ័យ​កើន ថែម​១០​ភាគរយ នៃ​ជំងឺមហារីក កោសិកា​ប្លា​ស្មា (myeloam), មហារីក អូវែរ និង​មហារីក​សុដន់ ផងដែរ ៕ ប្រែ​សម្រួល​៖ រតនៈ​