អង្គ​កឋិនទាន​រដ្ឋបាល​រាជធានី​ភ្នំពេញ​ប្រមូល​បច្ច័យ​បាន​ជាង​២៥​ម៉ឺន​ដុល្លារ​,​ដង្ហែរ​ទៅ​កសាង​ព្រះវិហារ​វត្ត​ព្រះ​បារមី​វ​ង្គ​ដ្ឋ​បុរី​កបិល​ភ​ស្ត័​

1193
ចែករម្លែក

 

​ដោយ​៖​រ៉ា​ម៉ន​
​ភ្នំពេញ​៖ ក្រុមប្រឹក្សា និង​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​បាន​មូលមតិ​គ្នា​ជា​ឯក​ច្ឆ​ន្ទ័ ផ្តើមធ្វើ​អង្គ​កឋិនទាន​សាមគ្គី​១​ដង្ហែរ​ទៅ​វេរ​ប្រគេន​ព្រះសង្ឃ​ដែល​គង់​ចាំ​ព្រះវស្សា​អស់កាល​ត្រីមាស​ក្នុង​ពុទ្ធ​សីមា វត្ត​ព្រះ​បារមី​វ​ង្គ​ដ្ឋ​បុរី​កបិល​ភ​ស្ត័ ស្ថិ​ក​ក្នុង​សង្កាត់ ទឹកថ្លា ខណ្ឌ​សែន​សុខ ដោយ​ទទួលបាន​បច្ច័យ​ចំនួន​ជាង​២៥​ម៉ឺន​ដុល្លារ ដើម្បី​កសាង​ព្រះវិហារ និង​ឧបដ្ឋានសាលា ដែល​កំពុង​បន្ត​សាងសង់​នូវឡើយ​។​
​ពាក់ព័ន្ធ​នឹង​ពិធី​សាសនា​នេះ កាលពី​រសៀល​ថ្ងៃទី​២៥​តុលា បាន​ជួបជុំ​ពុទ្ធ​បរិ​ស​ទ្ធ័ បងប្អូន​ញាតិមិត្ត មន្ត្រីរាជការ​អ្នក​ផ្តើមបុណ្យ​ដើម្បី​ប្រារព្វ​ពិធី​ក្រុង​ពាលី និង​នមស្ការ​ព្រះ​រត​នះ​ត្រៃ​យ័ សមាទានសីល និមន្ត​ព្រះសង្ឃ​ចំរើន​ព្រះ​បរិ​ត និង​សំដែងធម៌​ទេសនា​នៅក្នុង​បរិវេណ​សាលា​រាជធានី​ភ្នំពេញ​ដោយមាន​ការចូល​បច្ច័យ​ទៅតាម​កំលាំង​សទ្ធា ជ្រះថ្លា​រៀងៗ​ខ្លួន​និង​ដើម្បី​ឧទ្ទិស​កុសលផល​បុណ្យ​ជូន​ដល់​វិញ្ញាណក្ខន្ធ​បុព្វការី ជន​មាន​មាតា បិតា​ជីដូន​ជីតា​ញាតិ​ការ​ទាំង​៧​សណ្តាន និង​ឧទ្ទិស​ដល់​វិញ្ញាណ ក្ខ​ន្ធ​វី​រះ​យុទ្ធជន វី​រះ​យុទ្ធ​នារី​ដែល​បាន​ពលី​ជីវិត ដើម្បី​បុព្វហេតុ​ជាតិ​មាតុភូមិ​ដែល ពិធី​នេះ​ប្រព្រឹត្តទៅ​ក្រោម​អធិបតី​ភា ព​លោក ម៉ប់ សារិន ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​និង​លោកស្រី លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​និង​លោកស្រី​។​
មន្ត្រីរដ្ឋបាល​រាជធានី​ភ្នំពេញ បានបញ្ជាក់​អោយដឹងថា អង្គ​កឋិនទាន​ដង្ហែរ​ទៅកាន់​វត្ត​ព្រះ​បារមី​វ​ង្គ​ដ្ឋ​បុរី​កបិល​ភ​ស្ត័​នេះ បាន​បច្ច័យ​ចំនួន​២៥៩៨៧៥​ដុល្លារ​ដើម្បី​កសាង​ព្រះវិហារ និង​ឧបដ្ឋានសាលា ដែល​កំពុង​បន្ត​សាងសង់​នូវឡើយ​។​ផ្អែក​តាម​សៀវភៅ​ព្រះរាជ​ពិធី​ទ្វារ​ទស​មាស​ដែលជា​ការផ្សាយ​របស់​វិទ្យាស្ថាន​ពុទ្ធ​សាសន​បណ្ឌិត​កត់ត្រា​ថា​៖ ពុទ្ធ​បរិ​ស​ទ័​នាំគ្នា​ធ្វើបុណ្យ កឋិន​នេះ គឺ​ក្នុង​ជំនឿ​តាម​គម្ពីរ​ដីកា​ពុទ្ធសាសនា​ស្តីពី​កឋិនទាន ថា​ជា​កាល​ទាន​ដ៏​មាន​ផល្លា​និ​សង្ឃ​ច្រើនជាង​ទាន​ទាំងពួង​។​
​អាស្រ័យហេតុនេះ ទើប​មានការ​សំគាល់ថា បើ​វត្ត​ណា​ដែល​ដល់​រដូវ​កាល​កឋិន​ហើយ គ្មាន​នរណា​ហែ​អង្គ​កឋិន​ចូល​ទេ គឺជា​វត្ត​មិន​ស្មើមុខ​នឹង​វត្ត​ដែល​មិនបាន​ទទួល​អង្គ​កឋិនទាន​។​តាម​ពុទ្ធ បញ្ញា​តិ ភិក្ខុសង្ឃ​ដែល​អាច​ទទួល​ក្រាល​គ្រង​កឋិន​បាន លុះណាតែ​បាន​គង់​ចាំ ព្រះវស្សា​អស់​វរៈ​បី​ខែ​ដោយ​បរិបូ​ណ៏ ពុំមាន​ដាច់​កិច្ច​ចូល​វស្សា​ព្រោះ​កន្លង​វិន័យ ដោយ​ប្រការ​ណាមួយ​ឡើយ​។​រីឯ​វត្ត​ដែល​ពុំមាន​ភិក្ខុសង្ឃ​គង់​ចាំ​ព្រះវស្សា​ទេនោះ ក៏​ពុំ​អាច​ទទួល​កឋិនទាន​ពី​ពុទ្ធ​បរិ​ស​ទ័​បានដែរ​៕