អច្ឆរិយៈ​ដល់​ម្លឹ​ង​ផង​! មាន់​ដាច់​ក្បាល​នៅតែរ​ស់បាន​ស្ទើរ​មិនគួរ​ឱ្យ​ជឿ​

1273
ចែករម្លែក
  • 2
    Shares

តាម​លក្ខណៈ​ធម្មជាតិ​ទូទៅ មិន​ថា​មនុស្ស ឬ​សត្វ​ឡើយ គឺ​ប្រាកដជា​មិនអាច​មានជីវិត​រស់​នោះទេ ប្រសិនបើ​គ្មាន​ក្បាល ប៉ុន្តែ​វា​ពិតជា​ស្ទើរ​មិនគួរ​ឱ្យ​ជឿ ដែលមាន់​ដាច់​ក្បាល​នៅតែ​អាចរ​ស់បាន ដល់​ថ្នាក់​ពេទ្យសត្វ​ម្នាក់​លាន់មាត់​សរសើរ និង​ដាក់​រហស្សនាម​ឱ្យ​វា​ថា “​កំពូល​អ្នក​ចម្បាំង​”​។
​មាន់​អច្ឆរិយៈ​នេះ​ត្រូវគេ​ប្រទះឃើញ​នៅក្នុង​ស្រុក​មឿង រ៉ាត់​ឆា​ប៊ូ​រី (Mueang Ratchaburi) ខេត្ត​រ៉ាត់​ឆា​ប៊ូ​រី ប្រទេស​ថៃ ភាគ​កណ្តាល​។

​ហើយ​ពេទ្យសត្វ​ចិត្តធម៌​ម្នាក់​ឈ្មោះ ស៊ូ​ប៉ា​កា​ឌី អា​រុណ ថង (Supakadee Arun Thong) ជា​អ្នក​ជួយសង្គ្រោះ និង​ចិញ្ចឹម​មាន់​ដាច់​ក្បាល​នេះ ដោយ​គាត់​បន្តក់​ចំណី​តា​មក និង​ផ្តល់​ថ្នាំ​អង់​ទី​ប៊ី​យោ​ទិច​ឱ្យ​វា​។​

​សូមបញ្ជាក់ថា មាន់​នេះ​អាចរ​ស់បាន​ជាង​មួយអាទិត្យ​មកហើយ​ចាប់តាំងពី​ដាច់​ក្បាល​មក​។ គេ​មិនដឹង​ច្បាស់​ទេ​ថា មាន់​នេះ​ដាច់​ក្បាល​ដោយ​របៀប​ប​ណា ប៉ុន្ដែ​អ្នកស្រុក​ជឿថា វា​ប្រហែលជា​ត្រូវ​សត្វ​ផ្សេង​ខាំ​៕ ប្រែ​សម្រួល​: ខុម​