អណ្ដើក​យក្ស​ដ៏​កម្រ​ត្រូវគេ​ចាក់​បារត​ដើម្បី​រក្សា​សភាព​ដើម​សម្រាប់​ដាក់តាំង​

468
ចែករម្លែក

​អណ្ដើក​យក្ស​ដ៏​កម្រ​មួយ​ក្បាល ត្រូវបាន​គេ​ចាក់​បារត​ចូលក្នុង​ខ្លួន​ដើម្បី​រក្សា​សភាព ដើម​កុំឱ្យ​ស្អុយរលួយ និង​ដាក់តាំង​ក្នុង​ព្រះវិហារ​មួយ​នៅលើ​ទឹកដី​កំណើត​របស់​វា នោះ​គឺ​បឹង​ដាវ (Sword Lake) ស្ថិតក្នុង​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម​។​
​ ​
​អណ្ដើក​យក្ស​នេះ​ត្រូវគេ​ដាក់​តាំងនៅ​ព្រះវិហារ ង៉ុ​ក សឺ​ន (Ngoc Son Temple) ដែល​សាងសង់​លើ​ទីទួល​តូច​មួយ​ក្នុង​បឹង​ខាងលើ​។ អ្នកជំនាញ​បានឱ្យដឹងថា វា​ជា​អណ្តើ​កមួយ​ស្ថិតក្នុង​ចំណោម​អម្បូរ​អណ្ដើក​ស្នូក​ទន់​ចុងក្រោយបង្អស់​នៃ​ទន្លេ​យ៉ាង​ចឺ (Yangtze)​។

​អណ្ដើក​ញី​ពេញវ័យ​ដែលមាន​ប្រវែង ២,០៨ ម៉ែត្រ ទទឹង ១,០៨ ម៉ែត្រ និង​ទម្ងន់ ១៦៩ គីឡូ​កាលពី​នៅរស់​នេះ ត្រូវបាន​ប្រជាជន​ទូទាំង​ក្រុង​គោរពបូជា​ថា​មាន​ឫទ្ធិ​បារមី ខ្លាំងពូកែ ព្រោះ​វា​ពាក់ព័ន្ធ​នឹង​រឿងព្រេង​និទាន​។​

​យោងតាម​អ្នកជំនាញ​ក្នុងស្រុក​បានឱ្យដឹងថា​ខ​ណៈ​អណ្ដើក​ចំណាស់​បំផុត​ក្នុង​ពិភព លោក មាន​អាយុ ១៨៦ ឆ្នាំ អណ្ដើក​នៅក្នុង​បឹង​ខាងលើ​តាម​ស្មាន​មាន​អាយុ​រហូតដល់ ទៅ ២០០ ឆ្នាំ​ឯណោះ​។

​សូមបញ្ជាក់ថា សម្រាប់​ដំណើរ​ការចាក់​បារត​ដើម្បី​រក្សា​សភាព​ដើម​នៃ​ខ្មោច​អណ្ដើក យក្ស​នេះ អ្នកជំនាញ​ជនជាតិ​អាល្លឺម៉ង់ ២​នាក់​ត្រូវបាន​អញ្ជើញ​មកកាន់​ប្រទេស វៀតណាម កាលពី​ឆ្នាំ​២០១៨ ពោលគឺ ៣ ខែ​បន្ទាប់ពី​វា​ងាប់​៕