អណ្ដើក​ស្អី​មាន​ចង្កេះអង្ក្រង​ស្ទើរ​មិនគួរ​ឱ្យ​ជឿ​

307
ចែករម្លែក

វា​ពិតជា​ស្ទើរ​មិនគួរ​ឱ្យ​ជឿ ដែល​ឃើញ​អណ្ដើក​ចង្កេះ​ស្ដួច​ដូច​សត្វ​អង្ក្រង​យ៉ាង​ចម្លែក​។
​ ​
អណ្ដើក​រាង​ស្វែ​ល​នេះ ត្រូវបាន​ក្រុមកម្មករ​បោសសម្អាត​ផ្លូវថ្នល់​ប្រទះឃើញ​ក្នុង ប្រឡាយទឹក​ស្ថិតក្នុង​ខេត្ត​ឈុន​ប៊ូ​រី ប្រទេស​ថៃ​ភាគ​ខាងកើត​កាលពី​ចុង​សប្ដាហ៍ កន្លងទៅ​។
​ ​
គ្រាន់តែ​ឃើញ​ភ្លាម ពួកគេ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ចំពោះ​ចង្កេះ​របស់​វា​។ ទោះជា​យ៉ាងណា នេះ​មិនមែនជា​រាង​ពី​ធម្មជាតិ​របស់​វា​ទេ តែដោយសារ​ខ្លួន​វា​ជាប់​ក្នុង​កង​ដែក​កាលពី នៅ​តូចលុះ​ចម្រើន​វ័យ​បន្តិច​ម្ដងៗ កង​នោះ​ក៏​រឹប​ខ្លួន​របស់​វា​បែបនេះ​បង្ក​ការឈឺចាប់មិនដឹង ខ្លាំង​ប៉ុនណា​ឡើយ​។
​ ​
​ដោយមាន​ក្ដី​អាណិតអាសូរ ពួកគេ​បាន​ជួយ​ដោះកង​ចេញពី​អណ្ដើក​នេះ ភ្លាមៗ ហើយ ក៏​លែង​វា​ឱ្យមាន​សេរីភាព​ឡើងវិញ​៕ ប្រែ​សម្រួលៈ ខុម​