អណ្តាតភ្លើង​ឆេះ​ព្រៃ​នៅ​រដ្ឋ​កាលីហ្វ័រ​ញ៉ាប​ង្ក​ការ​ភ័យ​តក់ស្លុត និង​បណ្តាលអោយ​មនុស្ស​២​នាក់​ស្លាប់​

713
ចែករម្លែក

ខណៈដែលភ្លើងឆេះព្រៃ ដែលមានការព្រមានអំពីការឆេះរាលដាលដល់រដ្ឋកាលីហ្វ័រនីញ៉ាភាគខាងជើងនោះ ក្រុមមន្ត្រីបាននិយាយកាលពីថ្ងៃសុក្រទី២៧កក្កដាថា មនុស្ស២នាក់ ត្រូវ បានបញ្ជាក់ថាបានស្លាប់ខណៈមនុស្សរាប់ពាន់នាក់បានរត់ភៀសខ្លួនចេញ នៅមុនពេលអណ្តាតភ្លើងឆាបឆេះខ្លាំងពីការឆេះព្រៃ នេះ បានចូលដល់សង្កាត់ទីក្រុងជាច្រើនរបស់ពួកគេ។

ពួកអ្នកស្រុកដែលបានប្រមូលទ្រព្យសម្បត្តិរបស់ពួកគេភ្លាមៗបានរៀបរាប់អំពីភាពវឹកវរនិងភាពកកស្ទះនៅតាមផ្លូវនៅពេលដែលផ្សែងភ្លើងឆេះព្រៃបានហុយរសាត់ជាងមួយគីឡូម៉្រែត្រពីលើទន្លេSacramento និង បង្កឆាបឆេះនៅសង្កាត់ជាច្រើននៅទីក្រុងRedding។

កាសែត Los Angeles Times បានរាយការណ៍ថា ភ្លើងឆេះព្រៃនេះ បំផ្លាញផ្ទះយ៉ាងតិចណាស់ចំនួន១២៥ខ្នងនៅទីក្រុងRedding ហើយមនុស្សចំនួន៣៧.០០០នាក់ ត្រូវបានជម្លៀសចេញ ។

ភ្លើងឆេះព្រៃ បានឆេះរាលដាលយ៉ាងឆាប់រហ័សដោយអណ្តាតភ្លើងខ្លាំងនោះ បានបង្កការលំបាកខ្លាំងដល់ក្រុមអ្នកពន្លត់អគ្គិភ័យ ដោយប្រឈមកំដៅខ្លាំងពីភ្លើងឆេះនេះ ខណៈដែលពួកគេបានខំប្រឹង ប្រែងពន្លត់ភ្លើងឆេះនៅចំណុចមួយដើម្បីជួយពួកអ្នកស្រុក ឱ្យរត់ចេញពីតំបន់ភ្លើងឆេះនោះ។

ក្រុមមន្ត្រីពន្លត់អគ្គិភ័យ បានព្រមានថាភ្លើងឆេះព្រៃនេះ នឹងឆេះកាន់តែខ្លាំងចូលដល់តំ បន់ជាយក្រុងមួយចំនួនទៀត ដោយសារអាកាសធាតុរឹងស្ងួត និងក្តៅនៅមុនពេលវាត្រូវបានដាក់នៅក្រោមការគ្រប់គ្រងបាននោះ៕ដោយ៖សុខា/sn