អណ្តើក​កម្រ​រក​រាប់ពាន់​ក្បាល​ដែល​ត្រូវបាន​ជួញដូរ ត្រូវបាន​ចាប់​ដោយ​អាជ្ញាធរ​ម៉ាឡេស៊ី​

365
ចែករម្លែក
  • 10
    Shares

មនុស្ស​២​នាក់​ត្រូវបាន​ចាប់ខ្លួន​កាលពី​ថ្ងៃ​ពុធ​ទី​២៧​កុម្ភៈ​នៅ​ប្រទេស​ម៉ាឡេស៊ី​ពី​បទ​ប៉ុនប៉ង​រត់ពន្ធ អណ្តើក​ដែល​ជិត​ផុត​ពូជ​តាម​ទូក​មួយ​។​

​អ្នកជួញដូរ​ទាំងនេះ​ត្រូវបាន​ចាប់ខ្លួន​ដោយ​ឆ្មាំ​ឆ្នេរសមុទ្រ​របស់​ប្រទេស​នេះ​នៅ​រដ្ឋ​Johor​ដែល​ជា​រដ្ឋ​មួយ​នៅ​ភាគខាងត្បូង​នៃ​ប្រទេស​ម៉ាឡេស៊ី​ដែល​ជាប់​នឹង​ប្រទេស​សិង្ហ​បុរី ។​

​វា​មិន​ត្រូវបាន​គេ​បង្ហាញ​ថា​តើ​ពួក​អ្នករត់ពន្ធ​នេះ​គឺជា​ជនជាតិ​ម៉ាឡេស៊ី​ឬ​អត់​នោះទេ​។​

​លោក Mohammad Othman មេបញ្ជាការ​កង​ឆ្នាំ​សមុទ្រ បាន​និយាយប្រាប់​សារព័ត៌មាន​Channel News Asia នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា “​កញ្ចប់​ចំនួន​៧ ​ដែល​មាន​អណ្តើក ៣.៣០០​ក្បាល ត្រូវបាន​គេ​ជឿ​ថា​ត្រូវ​បាន​នាំយក​ទៅ​លក់​នៅក្នុង​ប្រទេស​នេះ ” ។

​សត្វ​អណ្តើក​ដែល​ត្រូវបាន​ប្រគល់​ទៅឱ្យ​ក្រុម​មន្ត្រី​សត្វព្រៃ​ម៉ាឡេស៊ី​នេះ គឺ​មាន​តម្លៃ​សរុប​៣៧.០០០​ដុល្លារ​៕ដោយ៖សុខា/sn

​អណ្តើក​កម្រ​ត្រូវបាន​ចាប់​រឹបអូស​ដោយ​ក្រុម​អាជ្ញាធរ​ម៉ាឡេស៊ី កាលពី​ថ្ងៃ​ពុធ