អតិថិជន​មិត្ត​ហ្វូ​ន​ម្នាក់​ឈ្នះ​លុយ​សុទ្ធ​រហូតដល់​៥០ លាន​រៀល​

242

(​ភ្នំពេញ​)៖ កាលពី​ព្រឹក​ថ្ងៃ​សៅរ៍ ទី​១០ ខែមិថុនា ឆ្នាំ​២០១៧ ក្រុមហ៊ុន​មិ​ត្ដ​ហ្វូ​ន​បានរៀបចំ​កម្មវិធី​ប្រគល់​រង្វាន់​ទឹកប្រាក់​សុទ្ធ ៥០​លាន​រៀល ដល់​អតិថិជន​របស់​ខ្លួន ដែល​បាន​ចូលរួម​លេង​និង​ឈ្នះ​នៅក្នុង​កម្មវិធី​មិត្ត​ហ្វូ​ន​លេខ​កូដ​សំណាង​។

​កាលពីពេល​ថ្មីៗ​នេះ​មិត្ត​ហ្វូ​ន បានធ្វើ​ការចាប់​រង្វាន់​ដើម្បី​ស្វែងរក​អ្នកមាន​សំណាង​ឈ្នះ​លុយ​សុទ្ធ​ជា​រៀងរាល់​សប្តាហ៍​ទៅដល់​អតិថិជន​របស់​ខ្លួន​អស់​រយៈពេល​៧​សប្តាហ៍​ហើយ​។ ជា​លទ្ធផល​នៅ​សប្តាហ៍​ទី​៥ ក្រុមហ៊ុន​មិត្ត​ហ្វូ​ន​ក៏បាន​ស្វែងរក​អ្នកមាន​សំណាង​ឈ្នះ​លុយ​សុទ្ធ​រហូតដល់ ៥០​លាន​រៀល ពី​កម្មវិធី​មិត្ត​ហ្វូ​ន​លេខ​កូដ​សំណាង​។ លោក ហេ​ល យុ​ន្ធី អាយុ​៣០​ឆ្នាំ ដែលមាន​អាស័យដ្ឋាន​នៅ​ខេត្តកំពង់ធំ គឺជា​អ្នកឈ្នះ​រង្វាន់​លុយ​សុទ្ធ​ដ៍​សន្ធឹកសន្ធាប់​ពី​កម្មវិធី​នេះ​។

​ក្រោម​ទឹកមុខ​ញញឹមញញែម លោក​បាន​ថ្លែង​ពី​អារម្មណ៍​រំភើប​រីករាយ​ថា គាត់​មិន​នឹកស្មាន​ដល់ ហើយ​ក៏បាន​ថ្លែងអំណរគុណ​ដល់​ក្រុមហ៊ុន​មិ​ត្ដ​ហ្វូ​ន​ដែល​បានរៀបចំ​កម្មវិធី​ផ្សងសំណាង​នេះ​ឡើង​។

​លោក​បាន​បន្តថា​៖ «​ខ្ញុំ​រំភើប​ណាស់​។ វា​គឺជា​សំណាង​ដែល​ខ្ញុំ​មិនអាច​ស្រ​ម៉ៃ​បាន​។ ខ្ញុំ​មិនដែល​រំពឹងថា​មាន​លុយ​ក្នុង​ដៃ​ច្រើន​ដល់​ថ្នាក់​នឹង​ទេ​។ ៥០​លាន​រៀល​ច្រើនណាស់​សម្រាប់​ខ្ញុំ ហើយ​ខ្ញុំ​នឹង​យកលុយ​នេះ​មក​ផ្គត់ផ្គង់​ការរកស៊ី ព្រមទាំង​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​របស់ខ្ញុំ​ផងដែរ​»​។

​ឆ្លើយតប​នឹង​ការជឿ​ទុក​ចិ​ត្ដ​លើ​សេវា​ទូរស័ព្ទ​ឈានមុខ​របស់​មិ​ត្ដ​ហ្វូ​ន លោក លោក ឱម តុលា​រតន៍ ជំនួយការ​គណៈនាយក របស់​ក្រុមហ៊ុន​មិត្ត​ហ្វូ​ន ដែល​បាន​ចូលរួម​ជា​អធិបតី​ក្នុង​ពិធី​ប្រគល់​រង្វាន់​នោះបាន​មានប្រសាសន៍ថា​៖ «​មិត្ត​ហ្វូ​ន​តែងតែ​ផ្តល់ជូន​នូវ​កម្មវិធី​ប្លែកៗ ក៏ដូចជា​កម្មវិធី​លើកទឹកចិត្ត​ទៅដល់​អតិថិជន​របស់​មិត្ត​ហ្វូ​ន​ទាំងអស់​ដែល​តែងតែ​គាំទ្រ​ប្រើប្រាស់​បណ្តាញ​របស់​យើង​»​។

​គួរ​បញ្ជាក់ថា កម្មវិធី​មិត្ត​ហ្វូ​ន​លេខ​កូដ​សំណាង អតិថិជន​ទាំងអស់​នឹងមាន​ឱកាស​ឈ្នះ​រង្វាន់​លុយ​សុទ្ធ ១០​លាន​រៀល រៀងរាល់​សប្តាហ៍ ដោយ​គ្រាន់តែ​ចុច *666# ចាប់ពី​ម៉ោង​៥​ល្ងាច រហូតដល់​ម៉ោង​៩​យប់​រៀងរាល់ថ្ងៃ​។

​រង្វាន់​នឹង​កើន​ឡើងជា​រៀងរាល់​សប្តាហ៍​ប្រសិនបើ​សប្តាហ៍​នីមួយៗ​ពុំមាន​អ្នកឈ្នះ​។

​ក្រៅពីនេះ​រៀងរាល់​សប្តាហ៍​ប្រសិនបើ​ការចាប់​រង្វាន់​ធំ​ពុំមាន​អ្នកឈ្នះ​ទេ ក្រុមហ៊ុន​មិត្ត​ហ្វូ​ន​ក៏មាន​ការចាប់​រង្វាន់​លួង​ចិត្ត ២​លាន​រៀល​សម្រាប់​អតិថិជន​ដែល​បាន​ចូលរួម​លេង​នៅ​ក្នង​កម្មវិធី​នេះ​។ ការចាប់​រង្វាន់​នឹងធ្វើ​ឡើងជា​រៀលរាល់​ថ្ងៃ​សៅរ៍ វេលា​ម៉ោង​១០​ព្រឹក​នៅ​ក្រុមហ៊ុន​មិត្ត​ហ្វូ​ន ព្រមទាំង​មានការ​ផ្សាយ​ផ្ទាល់​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ក្រុមហ៊ុន​មិត្ត​ហ្វូ​ន​ផងដែរ​។​

​ក្រុមហ៊ុន​មិត្ត​ហ្វូ​ន​ក៏បាន​បញ្ជាក់​ផងដែរ​ថា «​នៅពេល​បញ្ចប់​ណាមួយ​នៃ​កម្មវិធី​នេះ រង្វាន់​លុយ​សុទ្ធ​ដែល​កើនឡើង​និង​ពុំមាន​អ្នកឈ្នះ ក្រុមហ៊ុន​មិត្ត​ហ្វូ​ន​នឹង​យក​ទឹកប្រាក់​ទាំងអស់នោះ​ទៅ​បរិច្ចាក​ទៅ​អង្គការ​សប្បុរសធម៌ ឬ​កិច្ចការ​សង្គម​ណាមួយ ១០០%»​ ៕