អតិ​តយុទ្ធ​ជន​ខឹង​ប្រពន្ធ​សុំ​លែងចងក​សម្លាប់ខ្លួន​

739
ចែករម្លែក

ដោយ : ប​.​ជ័យ​/បន្ទាយ​មន​ជ័យ ៖ អតីតយុទ្ធជន​វ័​វ័យ​ចំណាស់​ម្នាក់​តូច​ចិត្តនឹង​ប្រពន្ធ​សុំ​លែងលះ បានធ្វើ​អត្តឃាត​ដោយ​ចងក នៅ​តូប​មុខផ្ទះ ត្រូវបាន​ប្រទះឃើញ​កាលពី​ម៉ោង​៦​ព្រឹក ថ្ងៃទី២២ ​ខែតុលា ឆ្នាំ​២០១៨ នៅ​ភូមិ​ទ្រ​លោក​ត្បូង ឃុំ​ភ្នំ​លៀប ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។

លោក​វរសេនីយ៍ មាស រឹទ្ធី អធិការនគរបាល​ស្រុក​ព្រះនេត្រព្រះ​បាន​ប្រាប់​ដឹងថា  ជនធ្វើ​អត្តឃាត​មានឈ្មោះ គឹម ​ថន ភេទ​ប្រុស អាយុ​៦៨ឆ្នាំ ជា​អតីតយុទ្ធជន​រស់នៅ​ភូមិ​ទ្រ​លោក​ត្បូង ឃុំ​ភ្នំ​លៀប ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។​

ជនរងគ្រោះ​ជា​អតីតយុទ្ធជន​ជននេះ ពេល​រស់​ជួបជុំ​ប្រពន្ធ​កូន​មិនសូវ​រក​ស៊ី​ចិញ្ចឹម​គ្រួសារ ចេះតែ​ពីរ​ដើរ​ផឹកស្រា​មកដល់​ផ្ទះ រករឿង​វាយ​ប្រ​​ពន្ធ​ទៀត​។​ ទ្រាំ​និង​អំពើ​អសីលធម៌​នេះ​មិនបាន ប្រពន្ធ​បាន​សុំ​លែងលះគ្នា​ហើយ​ប្រកាសឲ្យគេ​ដឹង ។ ទំនងជា​តូចចិត្ត​និង​ខ្មាស​គេ​នឹង​រឿងនេះ ទើប​បុរស​អតីតយុទ្ធជន​នេះ ធ្វើអត្តឃាត​ដូច្នេះ​៕​B