អតីតក្រុមថ្នាក់ដឹកនាំ គណបក្សសង្គ្រោះជាតិ ធ្វើសន្និសីទកាសែត

474
ចែករម្លែក
  • 24
    Shares

ដោយៈមុនីរ័ត្ន/ភ្នំពេញៈ នៅព្រឹកថ្ងៃទី២៥ ខែមីនា នេះ លោក អ៊ូ ច័ន្ទរ័ត្ន និង​សហការី​បួន​រូបទៀត នៃអតីតក្រុមថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ដែលទើបទទួលបាននីតិសម្បទាធ្វើនយោបាយឡើងវិញ បានធ្វើសន្និសីទសារព័ត៌មាន ជុំវិញការស្នើសុំលើកបម្រាមសិទ្ធិនយោបាយនាពេលថ្មីៗនេះ នៅសណ្ឋាគារសាន់វេ រាជធានីភ្នំពេញ។

អតីតក្រុមថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ធ្វើសន្និសីទកាសែត

លោក អ៊ូ ច័ន្ទរ័ត្ន បានថ្លែងថា ដោយបារម្ភអំពីស្ថានការណ៍នយោបាយនៅកម្ពុជានាពេលបច្ចុប្បន្ន បើកំពុងធ្លាក់ចូលទៅក្នុងវិបត្តិនៃការបែកបាក់ឯកភាពជាតិដ៏ធ្ងន់ធ្ងរ លោកគិតថា ខ្មែរគ្រប់និន្នាការត្រូវមានចំណែកចូលរួមដោះស្រាយនិងបញ្ចៀសបញ្ហាដែលអាចបង្កគ្រោះថ្នាក់ដល់ប្រទេសជាតិទាំងមូល។

លោកបានបន្តថា លោកព្រមទាំងសហការីបួននាក់ដែលជាអ្នកបានស្នើសុំលើកបំរាមសិទ្ធនយោបាយសូមស្វាគមន៍ការជួយអន្តរាគមន៍របស់សហគមន៍អឺរ៉ុបក៏ដូចជាមិនថាប្រទេសនិងសហគមន៍អន្តរជាតិនានាដើម្បីស្ដារលទ្ធិប្រជាធិបតេយ្យនិងការគោរពសិទ្ធិមនុស្សនៅកម្ពុជា។

គួររំលឹកថាសម្តេច វិបុល សេនាភក្តី សាយ ឈុំ ប្រមុខ រដ្ឋ ស្តីទី បាន ចេញ ព្រះរាជក្រឹត្យ កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ ២០១៩ ត្រាស់ បង្គាប់ ផ្តល់ នីតិ សម្បទា ឡើងវិញ ដល់ អតីត មន្ត្រី ជាន់ខ្ពស់ នៃ អតីត គណបក្ស សង្គ្រោះ ជាតិ ចំនួន ប្រាំរូប ដើម្បី មាន សិទ្ធិ ធ្វើ នយោបាយ ឡើងវិញ។ ការផ្តល់ នីតិ សម្បទា នេះ គឺ មួយថ្ងៃ បន្ទាប់ពី អតីត មន្ត្រី ទាំងនេះ បានដាក់ពាក្យ ស្នើសុំ សិទ្ធិ ធ្វើ នយោបាយ ឡើងវិញ ទៅ ក្រសួង មហាផ្ទៃ កាលពី ព្រឹក ថ្ងៃទី ១៨ ខែ មីនា ឆ្នាំ ២០១៩។

អតីត មន្ត្រី ជាន់ខ្ពស់ នៃ អតីត គណបក្ស សង្គ្រោះ ជាតិ ចំនួន ០៥រូប មាន ដូចជាៈ ១. លោក អ៊ូ ច័ន្ទរ័ត្ន ២. លោក កង គឹមហាក់ ៣. លោក ជីវ កត្តា ៤. លោក ច័ន្ទ សិលា និងទី៥. លោកស្រី ទេព សុទ្ធី។ ការផ្តល់ នីតិសម្បទា នេះ គឺតាម ការ ស្នើសុំ របស់ សម្តេច តេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រ កម្ពុជា។

រហូត មកដល់ ពេលនេះ មាន អតីត មន្ត្រី ជាន់ខ្ពស់ នៃ អតីត គណបក្ស សង្គ្រោះ ជាតិ ចំនួនប្រាំបួននាក់ ហើយ ដែល ទទួលបាន នីតិ សម្បទា ឡើងវិញ ក្នុងនោះបួននាក់ ទៀត រួមមាន៖ ១. លោក គង់ គាំ ២. លោក គង់ បូរ៉ា ៣. លោក ស៊ីម សុវណ្ណនី និង ទី៤. លោក រៀល ខេមរិន្រ្ទ៕សរន

អតីតក្រុមថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ធ្វើសន្និសីទកាសែត